14/09/2021 11:37
បច្ចុប្បន្ន អាស្រ័យមិនទាន់មានថ្នាំព្យាបាល ហេតុនោះហើយ គ្រួសារចិញ្ចឹម ពេលឃើញសត្វពានៈកើតជំងឺរលាកបបូរមាត់រង្គោះក្រចក ត្រូវបង្កើនការថែទាំនិងថាមពល ដើម្បីរម្ងាប់មេរោគដល់សត្វពាហនៈគឺសំខាន់បំផុត។ ពេលសត្វពាហនៈកើតជំងឺរលាកបបូរមាត់រង្គោះក្រចក និងបង្កជាខ្ទុះទឹក ធ្វើឲ្យរលេះរលួយនៅជុំវិញបបូរមាត់ ជើងនិងកន្លែងស្បែកស្តើង។ ហេតុនោះ ជារៀងរាល់ថ្ងៃលាងជម្រះ រម្ងាប់មេរោគលើស្នាមរបួស ដោយបណ្តាប្រភេទថ្នាំដូចជា៖ Xanh Methylen ០១% ឬថ្នាំក្រហម ០២%។ ប្រើថ្នាំបង្រ្កាបមេរោគដូចជា៖ Penicilline, Linco myciex, vitaminieC។ល។
ចិញ្ចឹមគោក្នុងក្រោលបានអនាម័យស្អាត។ រូបថត៖ រតនា
បង្ការជំងឺ៖ ចាក់វ៉ាក់សាំងបង្ការជំងឺរលាកបបូរមាត់រង្រ្គោះក្រចក ចាក់សាច់ដុំ ០២ មីលីក្នុងមួយក្បាល។ ថែទាំចិញ្ចឹមឲ្យបានល្អ ដើម្បីសត្វពាហនៈមានកម្លាំងប្រឆាំងនឹងជំងឺ។ ឧបករណ៍ប្រើប្រាស់ត្រូវសមស្របអនាម័យ។ ក្រោលចិញ្ចឹមសត្វត្រូវបាញ់ថ្នាំរម្ងាប់មេរោគជាប្រចាំក្នុងមួយខែពី ០២-០៣ លើកដោយថ្នាំរម្ងាប់មេរោគដូចជា៖ Biodin, Virkon។ល។ គម្លាតសត្វពាហនៈកើតជំងឺចេញដោយឡែក។ មិនគប្បីដឹកជញ្ជូនសត្វពាហនៈដែលមានជំងឺ ចេញពីតំបន់រោគជំងឺ។ សត្វពាហនៈងាប់ដោយសារជំងឺត្រូវវិនិច្ឆ័យតាមការណែនាំរបស់ស្ថាប័ន ពេទ្យសត្វ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។