17/09/2021 08:38
កត់សម្គាល់ពីស្ថានភាពរំសាយបណ្តាប្រភពទុនរបស់បណ្តាអង្គការឥណទានលើភូមិសាស្រ្តស្រុកកូវង៉ាង នេះជាមូលដ្ឋានដែលមានកម្លាំងព្រៀបអំពីការចិញ្ចឹមជលផល។ ជារៀងរាល់ឆ្នាំ ត្រូវការទុនផ្គត់ផ្គង់ក្នុងវិស័យនេះច្រើនបង្គួរ។ ទោះជាដូច្នោះក៏ដោយ ចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ បណ្តាគ្រួសារចិញ្ចឹមជលផលនៅស្រុកកូវង៉ាងមិនទាន់ហ៊ានបើកទូលាយ និងវិនិយោគឱ្យការចិញ្ចឹមថ្មី អាស្រ័យដោយតម្លៃមុខទំនិញជលផលដូចជាបង្គាទឹកប្រៃ និងបង្កងជើងសថយចុះខ្លាំង ប្រាក់ចំណាយវិនិយោគសម្រាប់ការចិញ្ចឹមជលផលកើនខ្ពស់ ហានិភ័យខ្ពស់។
ប្រជាកសិករស្រុកចូវថាញ់ប្រមូលផលត្រីផ្ទក់។ រូបថត៖ រតនា
ប្តូរយោបល់ជាមួយយើងខ្ញុំ លោកហ្វិញឌឹកងៀ នាយកធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងបានឱ្យដឹងថា៖ ទោះបីអនុវត្តគម្លាតសង្គម ប៉ុន្តែខាងធនាគារស្រុកនៅតែរក្សា និងធានាផ្គត់ផ្គង់ ១០០% បណ្តាសេវាកម្មរំសាយបណ្តាប្រភពទុនបុលសម្រាប់អតិថិជន។ ថ្វីត្បិតតែដូចច្នោះ ចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ ចំនួនអតិថិជនបុលថ្មី ឬក៏វិនិយោគឡើងវិញមានការថយចុះខ្លាំង។ បណ្តាគ្រួសារចិញ្ចឹមជលផលភាគច្រើន “ត្រូវគាំង” បណ្តាគ្រួសារបានត្រឹមតែចិញ្ចឹមដោយបង្អែបង្អង់ មិនផ្តុំវិនិយោគខ្លាំងដូចកាលពីមុនទៀត។ ទោះបីឥណទានមានការបង្កើន ប៉ុន្តែមិនច្រើនប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំ ២០២០។ បច្ចុប្បន្ន សរុបប្រភពទុនសំណល់បំណុលឱ្យបុលប្រមាណ ១.២០០ ពាន់លានដុង (ផែនការ ១.៩០០ ពាន់លានដុង)។ចំពោះវិស័យ បុលវិនិយោគទិញស្រូវបច្ចុប្បន្ននេះ នៅស្រុកកូវង៉ាងមិនទាន់មានអាជីវកម្មអនុវត្តបុលទុន។
តាមប្រភពដំណឹងពីធនាគាររដ្ឋវៀតណាមសាខាខេត្តត្រាវិញ ចាប់ពីដើមឆ្នាំមកទល់ថ្ងៃទី ២១ ខែសីហា សំណល់បំណុលឱ្យបុលរបស់បណ្តាអង្គការឥណទានលើភូមិសាស្រ្តខេត្តសម្រេច ៣០.៧៨៣ ពាន់លានដុង ក្នុងនោះសំណល់បំណុលឱ្យបុលបម្រើការផលិត ធ្វើអាជីវកម្មសម្រេច ២៤.៩៧៤ ពាន់លានដុង ស្រូបយកអត្រា ៩១,១៣% នៃសំណល់បំណុល។ បច្ចុប្បន្ន សំណល់បំណុលថយចុះអាស្រ័យឥទ្ធិពលនៃស្ថានភាពរួម ត្រូវអនុវត្តគម្លាតសង្គម អតិថិជនមួយចំនួនមិនទាន់មានតម្រូវការបុលទុនឡើងវិញដើម្បីបម្រើឱ្យសកម្មភាពផលិត ធ្វើអាជីវកម្ម។ រួមជាមួយនោះ បណ្តាធនាគារពាណិជ្ជកម្មបានបន្ថយប្រាក់ការព្រមៗគ្នាឱ្យបុលបណ្តាខ្ទង់សំណល់បំណុលដែលមាននាពេលបច្ចុប្បន្នជាមួយកម្រិតថយទូលំទូលាយពី ០,៥‑១,៥% ប្រៀបជាមួយប្រាក់ការដែលកំពុងអនុវត្ត រយៈពេលអនុវត្តចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ ដល់ចុងឆ្នាំ ២០២១។ ឆ្លងតាមរយៈនោះ បណ្តាធនាគារពាណិជ្ជកម្មបានផ្សព្វផ្សាយបន្ថយប្រាក់ការសម្រាប់ខ្ទង់បុលដែលមាននាពេលបច្ចុប្បន្នឱ្យអតិថិជន ៧៣.៥៨០ នាក់ ជាមួយសំណល់បំណុលប្រមាណ ១៣.៦៧៦ ពាន់លានដុង។ ចំពោះខ្ទង់ឱ្យបុលថ្មី បណ្តាធនាគារពាណិជ្ជកម្មបានបន្ថយប្រាក់ការបណ្តាខ្ទង់ថ្មីឱ្យអតិថិជន ជាមួយកម្រិតប្រាក់ការឱ្យបុលទូលំទូលាយគឺ ០៦ ‑១០,៥% ក្នុងមួយឆ្នាំ (ថយចុះ ០,៥‑១,៥% ប្រៀបជាមួយរយៈពេលមុននោះ)។
ចំពោះបណ្តាគ្រួសារចិញ្ចឹមជលផលនាពេលបច្ចុប្បន្ន ព្រួយបារម្ភអំពីប្រភពទុនបុលដើម្បីវិនិយោគឡើងវិញ ពេលដែលស្ថានភាពផលិត និងការលក់កសិផលកំពុងជួបការលំបាក តម្លៃលក់ត្រឹមតែស្មើជាមួយតម្លៃផលិត។ ឆ្លងតាមរយៈការប្តូរយោបល់ជាមួយយើងខ្ញុំ កសិករត្រឹងតឹងតាយ នៅភូមិដាយថូង(បេ) ឃុំហ្វាមិញ ស្រុកចូវថាញ់ចែករំលែក៖ គ្រួសារមានស្រះចិញ្ចឹមបង្កងជើងសតាមរូបភាពប្រពលវប្បកម្មកម្រិតខ្ពស់ប្រមាណ ០,៣ ហិកតា។ កន្លងហើយ បុលទុនពីធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់ ក្រោយពេលសងប្រាក់ទុនរួច បច្ចុប្បន្ន កំពុងបម្រុងស្រះសម្រាប់រដូវចិញ្ចឹមនៅដើមខែសីហា ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពតម្លៃបង្កងជើងសថយចុះខ្លាំង ហើយច្រកចេញពិបាក គ្រួសារបានធ្វើអនាម័យស្រះរួចស្រេច ប៉ុន្តែមិនទាន់ហ៊ានព្រលែងកូនពូជចុះចិញ្ចឹម។ ហេតុនោះទុនបុលថ្មីរបស់ធនាគារ បានគ្រួសារផ្អាកមកវិញ រួចរង់ចាំពេលណាទីផ្សារលក់បង្កងបានលំនឹង ងាយស្រួលអំពីច្រកចេញទើបបុលមកវិញ តាមការគ្រោងទុក តម្រូវការទុនបុលប្រមាណ ១៥០ លានដុង។
បានដឹងថា ក្នុងការឧបត្ថម្ភប្រភពទុនបុលផលិតនាពេលបច្ចុប្បន្ន ធនាគារកសិកម្ម‑អភិវឌ្ឍន៍ជនបទជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានចំនួនអតិថិជនចូលរួមបុលទុនស្រូបយកអត្រាខ្ពស់បំផុតប្រៀបជាមួយបណ្តាអង្គការឥណទានដទៃៗលើភូមិសាស្រ្តខេត្ត។ ក្នុងវិស័យផលិតកសិកម្ម ធនាគារកសិកម្ម‑អភិវឌ្ឍន៍ជនបទបានចេញផ្សាយយន្តការគោលនយោបាយសំខាន់ៗជាច្រើនទាក់ទងដល់ការដោះស្រាយបញ្ហាលំបាកជូនអតិថិជនត្រូវឥទ្ធិពលអាស្រ័យអាសន្នរោគកូវីដ‑១៩ តាមសារណែនាំលេខ ០៣/២០២១/TT-NHNN កែប្រែ បំពេញបន្ថែម សារណែនាំលេខ ០១/២០២០/ TT-NHNN របស់ធនាគាររដ្ឋវៀតណាមកំណត់អំពីរចនាបទឡើងវិញពេលវេលាសងបំណុល លើកលែង បន្ថយប្រាក់ការកម្រៃ រក្សាដដែលក្រុមបំណុលដើម្បីឧបត្ថម្ភអតិថិជនរងឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩។
តាមប្រសាសន៍របស់លោកង្វៀងវ៉ាំងហឿង នាយករងទទួលបន្ទុកធនាគារកសិកម្ម‑អភិវឌ្ឍន៍ជនបទសាខាខេត្តត្រាវិញ៖ គិតមកទល់ពេលនេះ ចំពោះធនាគារបានផ្សព្វផ្សាយវិនិយោគទឹកប្រាក់ជាង ៩.៣០០ ពាន់លានដុង (ក្នុងនោះ មានប្រាក់ទុន ១.៩៩៥ ពាន់លានដុងបម្រើតម្រូវការចិញ្ចឹមជលផលរបស់បណ្តាគ្រួសារផលិត)។ ក្នុងវិស័យវិនិយោគដោយឡែកសម្រាប់បណ្តាគ្រួសារចិញ្ចឹមបង្កងឧស្សាហកម្មប្រពលវប្បកម្មកម្រិតខ្ពស់ បច្ចុប្បន្ន មានអតិថិជន ៤៨២ នាក់ ជាមួយសំណល់បំណុលឱ្យបុលជាង ៥៦០ ពាន់លានដុង។ បណ្តាគ្រួសារផលិតបានធនាគារអាទិភាពអំពីទុនទូទាត់ហើយ ប្រាក់ការ ៤,៨២% ក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។