10/09/2021 08:55
កសិករប្រមូលផលដំណាំ។
បច្ចេកទេសមួយចំនួនដាំបន្លែជ្រះស្អាតនៅនឹងផ្ទះ៖
បម្រុងពូជ៖ ជ្រើសទិញបណ្តាពូជបន្លែដែលគ្រួសារធ្លាប់ហូបដូចជា៖ ស្រឡិត (ពោតបារាំង) ត្រកួន ប៉េងប៉ោះ។ល។ មានប្រភពច្បាស់លាស់ (របស់ក្រុមហ៊ុនមានប្រជាប្រិយភាព)។
បម្រុងដីដាំ៖
-ចំពោះគ្រួសារដែលមានទីធ្លាទូលាយ ត្រូវជ្រួយដីឲ្យផុស ហាលដីពី ០៤-០៥ ថ្ងៃ ដើម្បីកម្ចាត់ដង្កូវ ជំងឺនៅកប់ក្នុងដី។ ក្រោយមកធ្វើរង (ទទឹងពី ៨០-១០០ សង្ទីម៉ែត្រ តាមផ្ទៃដី ប្រវែងតាមកម្រិតផ្ទៃដី កម្ពស់ពី ១៥-២០ សង្ទីម៉ែត្រ ធ្វើរងចម្ងាយគ្នាពី ២៥-៣០ សង្ទីម៉ែត្រ) ដើម្បីបង្ហូតទឹកបានល្អនិងងាយស្រួលថែទាំ។ ប្រើជីក្នុងមួយម៉ែត្រក្រឡាពី ០១-០២ គីឡូក្រាម (ជីសរីរាង្គជីវសាស្រ្តឬជីក្រោលពី ០៥-០៧ គីឡូក្រាម) គួបផ្សំនឹងការធ្វើដីឲ្យហ្មត់ជ្រួយឲ្យស្មើជាមួយជី។
-ដាំក្នុងធុងម៉ូត កញ្ច្រែងជ័រ (ច្រើនអនុវត្តចំពោះគ្រួសារដែលមានផ្ទៃដីចង្អៀត)៖ ធុងម៉ូត កញ្ច្រែងជ័រមានចោះរន្ធពីក្រោមឲ្យស្រក់ទឹក ជ្រើសយកដីជ្រះ (គ្មានកខ្វក់បរិស្ថាន) ឬក៏ដីឥដ្ឋ ដីល្បាយខ្សាច់ ដីល្បាប់។ល។ ចិញ្រ្ចាំដីឲ្យល្អិត។ ដាក់ធុងម៉ូតនៅកន្លែងស្រឡះ មានពន្លឺថ្ងៃគ្រប់គ្រាន់រួច ដាក់ដីដែលបានចិញ្ច្រាំចូលក្នុងធុងកម្រាស់ពី ១៥-២០ សង្ទីម៉ែត្រ លាយជីក្រោលបន្ថែមចំនួន ០២ គីឡូក្រាមក្នុងមួយធុងឬជីសរីរាង្គ ០,៥ គីឡូក្រាមក្នុងមួយធុង ។
របៀបដាំនិងរដូវកាល៖ យើងអាចដាំបានទាំងរដូវប្រាំងវស្សា ជាមួយប្រភេទបន្លែផ្សេង គ្នា ឆ្លាស់គ្នាជាមួយប្រភេទបន្លែដើម្បីបម្រើដល់ការហូបចុកជារៀងរាល់ថ្ងៃ។
-បណ្តុះគ្រាប់ពូជ៖ ត្រាំគ្រាប់ជាមួយទឹកក្តៅឧណ្ហៗ (ទឹកក្ដៅ ០២ ចំណែកលាយជាមួយទឹក ត្រជាក់ ០៣ ចំណែក) ក្នុងរយៈពេលពី ០២-០៤ ម៉ោង។ ក្រោយមកស្រង់ចេញរួចលាងជម្រះ ទុកឲ្យស្ងួត រួចយកទៅព្រោះនៅកន្លែងដែលបានបម្រុងដីទុករួចស្រេច។ ឬក៏បណ្តុះក្នុងកន្សែងពី ១២-៤៨ ម៉ោង ពេលឃើញគ្រាប់ពូជចេញឫសយកទៅព្រោះ។ ព្រោះដោយកម្រិតល្មម កុំឲ្យក្រាសពេក (អាចបង្កលក្ខណៈឲ្យដង្កូវ ជំងឺកើតឡើង) គ្របចំបើងពីលើ ដើម្បីរក្សាកម្រិតត្រជាក់ឲ្យគ្រាប់ពូជដែលបានបណ្ដុះ ជួយឲ្យគ្រាប់ពូជដុះបានល្អ (ចំពោះបណ្តាប្រភេទបន្លែនិងត្រកួន)។
-ដាំកូនបន្លែ៖ ចំពោះបណ្តាបន្លែដូចជា៖ ត្រប ស្រឡិត។ល។ គប្បីព្រោះគ្រាប់ពូជ (ព្រោះរង្វើល) ឬបណ្ដុះក្នុងថង់រហូតដល់ចេញស្លឹកបានពី ០៣-០៤ សន្លឹក ហើយយកទៅដាំ។ តាមប្រភេទបន្លែមានកម្រិតដាំខុសគ្នា គម្លាតពីដើមមួយទៅដើមមួយពី ៤០-៥០ សងី្ទម៉ែត្រ ចម្ងាយប្រឡោះ ពី ៣០-៤០ សង្ទីម៉ែត្រ។
ថែទាំ៖ ពេលបន្លែដុះឡើងមានស្លឹក ០៣-០៤ (ចំពោះបន្លែព្រោះគ្រាប់) ក្រោយពេលដាំបានពី ០៥-០៧ ថ្ងៃ (ចំពោះបន្លែដាំកូន) ត្រូវដាក់ជីក្រោលបន្ថែមក្នុងមួយម៉ែត្រក្រឡាពី ០,៥-០១ គីឡូក្រាម ឬជីសរីរាង្គជីវសាស្រ្តក្នុងមួយធុង ០,៥ គីឡូក្រាម។ យោងទៅតាមរយៈពេលលូតលាស់របស់ប្រភេទបន្លែ ប្រើជីឲ្យសមស្រប។
ប្រសិនធាតុអាកាសក្តៅ ស្រោចទឹកក្នុងមួយថ្ងៃពីរដង (នៅពេលព្រឹកនិងពេលរសៀល)។ បើមេឃភ្លៀង គឺមិនបាច់ស្រោចទឹកទេ ហើយយកចិត្តទុកដាក់បង្ហូតទឹកចេញ បង្ការកុំឲ្យទឹកលិច។
ចំពោះបន្លែព្រោះគ្រាប់ ពេលបន្លែចេញស្លឹកបានពី ០២-០៣ ស្លឹក បើឃើញក្រាសពេក គប្បីដករំលស់។ ដកស្មៅឲ្យជ្រះ ដើម្បីកុំឲ្យមានការប្រជ្រៀតគ្នាពីការបំប៉ននិងពន្លឺព្រះអាទិត្យ រវាំងមើលជាប្រចាំក្រែងឃើញមានដង្កូវមកបំផ្លាញ (គប្បីចាប់ដង្កូវដោយដៃ)។
ប្រមូលផល៖ យោងតាមប្រភេទបន្លែនិងគោលបំណងប្រើប្រាស់ (បន្លែស៊ីស្លឹក ពន្លកឬមើម។ល។) ប៉ុន្តែមានរយៈពេលប្រមូលផលខុសគ្នា។ មិនត្រូវប្រមូលផលពេលបន្លែនៅខ្ចីពេកឬចាស់ពេកអាចធ្វើឲ្យបាត់គុណភាពនិងជាតិបំប៉នរបស់បន្លែ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។