• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រួមកម្លាំងកាយចិត្តឆ្លងកាត់ការលំបាកក្នុងគ្រាដែលអាសន្នរោគជំងឺកូវីដ-១៩ រីករាលដាល

10/09/2021 08:48

បក្ខភាគ ប្រជាជនខេត្តត្រាវិញបានរួមជាមួយទូទាំងប្រទេសចូលរួមពង្រីកសេដ្ឋកិច្ច-សង្គម រួមចំណែកបង្កបានសមិទ្ធផលសំខាន់ៗយ៉ាងច្រើន។ ក្នុងនោះ វិស័យឧស្សាហកម្ម ភាវូបនីយកម្មទំនើបប្រទេសជាតិរីកចម្រើនលើសកម្រិត ជាពិសេសគឺក្នុងសម័យកាលសមាហរណកម្មពង្រីកសេដ្ឋកិច្ចដូចបច្ចុប្បន្ននេះ។ ថ្វីត្បិតដូច្នោះ ឆ្នាំនេះអាសន្នរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅ និងការងារធ្វើរបស់ប្រជាជន។

បាត់អាជីពកណ្តាលរដូវអាសន្នរោគ

ត្រាវិញបច្ចុប្បន្ននេះមានពលករស្វៃរិន្ទរាប់ពាន់នាក់ ជារៀងរាល់ថ្ងៃត្រូវពលកម្មដើម្បីធានាជីវភាព។ ក្រៅពីចំនួនពលករចូលរួមធ្វើការនៅបណ្តាក្រុមហ៊ុន អាជីវកម្ម បានអង្គការចាត់តាំងសម្ព័ន្ធពលករគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់និងការពារនូវសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ ពលករស្វៃរិន្ទមួយចំនួនត្រូវប្រឈមមុខជាមួយនឹងការលំបាកសាកល្បងជាច្រើន អាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ម្ល៉ោះហើយបាត់អាជីព និន្នាការក្រឡើងវិញកាន់តែខ្ពស់។​

យាយនឹងចៅរបស់មីងថាច់ធីអៀង (ខាងស្តាំ) ប្រឡេះសណ្តែកឈ្នូល។ រូបថត៖ ម៉ីញ៉ឹង

ក្តីបារម្ភអំពី “ការហូបចុក សម្លៀកបំពាក់ អង្ករ ប្រាក់កាស”

ក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កើតឡើងស្មុគស្មាញដូចបច្ចុប្បន្ននេះ ពលករជាច្រើនធ្លាក់ក្នុងស្ថានភាពបាត់អាជីព នេះជារយៈពេលហត់នឿយលំបាក និងសាកល្បងចំពោះពលករស្វៃរិន្ទជាមួយក្តីបារម្ភអំពី “ការហូបចុក សម្លៀកបំពាក់ អង្ករ ប្រាក់កាស”។ ព្រោះក្តីបារម្ភនេះតែងដក់ជាប់ក្នុងអារម្មណ៍បងស្រី ហ្វិញឡឹមយ្វីអាញ់ នៅភូមិថ្មី ឃុំឡុងស៊ើង ស្រុកកូវង៉ាង ក្នុងរយៈពេលគម្លាតសង្គម ប្រាក់ចំណាយប្រចាំថ្ងៃត្រូវតែចំណាយ ប៉ុន្តែប្រភពចំណូលគ្មាន អស់រយៈពេលជាង ០១ ខែទៅហើយ។

បងស្រីយ្វីអាញ់បានឲ្យដឹង៖ បងជាកម្មករ ថ្វីត្បិតបៀវត្សលំនឹង ប៉ុន្តែជួបលំបាកអំពីពេលវេលា។ អាស្រ័យហេតុនោះ ក្រោយពេលប្រិតសំចៃបានប្រាក់បន្តិចបន្តួច បងស្រីលក់គ្រឿងតុបតែងលើអនឡាយ ជាមធ្យមក្នុងមួយខែអាចរកប្រភពចំណូល ០៣ លានដុង។ ថ្វីត្បិតបណ្តាខែមុននេះ អាសន្នរោគជំងឺរាលដាលស្មុគស្មាញ ប៉ុន្តែបងស្រីនៅតែមានលិខិតដាក់ទិញមុខទំនិញ ប៉ុន្តែជិត ០២ ខែកន្លងហើយ អាសន្នរោគជំងឺកើតឡើងស្មុគស្មាញ ពិសេសគឺនៅលើភូមិសាស្រ្តឃុំឡុងស៊ើងមានករណីវិជ្ជមានជាមួយនឹងវីរូស SARS-CoV-2 និងទូទាំងខេត្តអនុវត្តគម្លាតសង្គម ការធ្វើពាណិជ្ជកម្មរបស់ បងស្រីជួបការលំបាកច្រើន។

បងផាងវ៉ាំងអ៊ុក នៅភូមិគ្វីណុង(អា) ឃុំហ្វាឡើយ ស្រុកចូវថាញ់ ឈប់ទិញអេចាយចាប់តាំងពីពេលអាសន្នរោគរីករាលដាលស្មុគស្មាញ និងគម្លាតសង្គម។ បងអ៊ុកបានឲ្យដឹង៖ ផ្ទះក្រ គ្មានដីផលិត បងជាពលកម្មស្នូលប្រកបរបរទិញអេចាយ ក្នុងមួយថ្ងៃអាចរកប្រភពចំណូលពី ១៥០.០០០-២០០.០០០ ដុង។ ក្រៅពីប្តីប្រពន្ធបងនៅមានកូន ០៣ នាក់ទៀត កូនពៅទើបតែរៀនដើរ ចំណែកកូនច្បងធ្វើជាកម្មករនៅទីក្រុងហូជីមិញ អាស្រ័យរយៈពេលកន្លងអនុវត្តគម្លាតសង្គមម៉្លោះហើយគ្មានប្រភពចំណូលផ្ញើមកជួយគ្រួសារឡើយ។ មុនពេលអាសន្នរោគកើតឡើង បងអ៊ុកដើរគ្រប់ច្រកល្ហកលើភូមិសាស្រ្តក្នុងនិងក្រៅឃុំដើម្បីទិញអេចាយពី ០៣-០៤ ថ្ងៃយកទៅលក់ឲ្យឈ្មួញម្ដង ប៉ុន្តែចាប់តាំងពីអាសន្នរោគកូវីដ-១៩ រីករាលដាលស្មុគស្មាញ បងក៏សម្រាកទិញអេចាយ អាស្រ័យឈ្មួញមិនប្រមូលទិញ។ បាត់អាជីព គ្មានប្រភពចំណូល ពេលបាយរបស់គ្រួសារក៏កម្សត់ជាង។ ព្រោះហេតុនោះ ចំពោះមុខប្រាក់ទិញអង្ករប្រចាំថ្ងៃត្រូវបុលឬខ្ចីមាមីងក្នុងភូមិដើម្បីធានាជីវភាពប្រចាំថ្ងៃ ដោយសង្ឃឹមថាអាសន្នរោគជំងឺកូវីដ-១៩ នឹងបានត្រួតពិនិត្យដើម្បីបងប្រកបរបរនេះឡើងវិញ។

សម្រាកការងារព្រោះអាសន្នរោគជំងឺ

អសរយៈពេលជាង ០១ ខែកន្លង ត្រាវិញអនុវត្តគម្លាតសង្គម ពលករជាច្រើនធ្លាក់ក្នុងស្ថានភាពត្រូវកាត់បន្ថយបៀវត្ស ផ្អាកបណ្តោះអាសន្ន គ្មានការងារធ្វើ និងធ្លាក់ក្នុងស្ថានភាពបាត់អាជីព។ ចំពោះមុខដើម្បីរក្សាជីវភាពរហូតដល់វិលមកកាន់ទីផ្សារពលកម្មឡើងវិញនោះ ប្អូនថាច់ធីអៀង នៅភូមិថ្មី ឃុំឡុងស៊ើងតែងទៅធ្វើការស៊ីឈ្នួលតាមរដូវកាល។ បានដឹងថា៖ ប្អូនអៀងកើតក្នុងគ្រួសារពលកម្មក្រីក្រ ឪពុកម្តាយទៅស៊ីឈ្នួលនៅទីក្រុងហូជីមិញ បងប្អូនរបស់ប្អូនអៀងទាំង ០៣ នាក់រស់នៅជាមួយជីដូន ប្អូនអៀងធ្វើការនៅក្រុមហ៊ុនចំកាតកាត់ដេរមិញឡឹក ក្នុងមួយខែមានប្រភពចំណូលពី ០៣-៤,៥ លានដុង ប៉ុន្តែជិត ០២ ខែកន្លងហើយនេះ ក្រុមហ៊ុនផ្អាកបណ្តោះអាសន្នពីព្រោះអាសន្នរោគជំងឺ ជីវភាពគ្រួសារលំបាក ពិសេសគឺរយៈពេលរោគជំងឺរីករាលដាលស្មុគស្មាញ និងអនុវត្តគម្លាតសង្គម ម៉្លោះហើយឪពុកម្តាយត្រូវបាត់អាជីពគ្មានផ្ញើប្រាក់មក រីឯជីវភាពនៅស្រុកកំណើតក៏ជួបលំបាកច្រើន ពីព្រោះអៀងក៏បាត់អាជីព។ ប្អូនអៀងបានឲ្យដឹង៖ ពេលសម្រាកការងារ ប្អូនមិនដឹងធ្វើអ្វីដើម្បីរកប្រាក់ក្នុងរដូវអាសន្នរោគ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនក្នុងឃុំប្រមូលផលសណ្តែកដី ប្អូនត្រេកអរណាស់ រួចប្អូនបានចុះឈ្មោះទៅស៊ីឈ្នួលប្រមូលផលសណ្ដែកដើម្បីមានប្រាក់ចំណាយក្នុងជីវភាព កាត់បន្ថយទុក្ខលំបាកចំពោះមុខ។ មានការងារធ្វើ ប្អូននិងជីដូនរីករាយយ៉ាងខ្លាំង រៀងរាល់ថ្ងៃ ០៣ យាយចៅប្រឡេះសណ្តែកបានប្រមាណ ០៣ ការុង មានប្រភពចំណូលពី ២០០.០០០-៣០០.០០០ ដុង។

មុនពេលគម្លាតសង្គម ខ្ញុំបានជួបជាមួយបងស្រីត្រឹងថាញ់បិញ នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវ បងបានផ្សារភ្ជាប់ជាមួយរបរកម្មករជាង ០៨ ឆ្នាំនៅក្រុមហ៊ុនចំកាត ស្បែកជើងមីផុង ស្រុកថ្កូវ មានបៀវត្ស ៤,២ លានដុងក្នុងមួយខែ អាស្រ័យអាសន្នរោគជំងឺ ក្រុមហ៊ុមផ្អាកសកម្មភាពរោងចក្រមួយចំនួន បងត្រូវសម្រាកការងារនៅផ្ទះជាមួយប្តីប្រកបរបរស៊ីឈ្នួលតាមរដូវកាល និងថែទាំគោ ០៣ ក្បាល។ បងបិញបានឲ្យដឹង ផ្ទះគ្មានដីផលិត ប្រភពចំណូលទាប ក្នុងរយៈពេលសម្រាកការងាររដូវអាសន្នរោគ ស្វែងរកការងារធ្វើមិនធម្មតាទេ ហើយប្រភពចំណូលមិនលំនឹងឡើយ។ ព្រោះហេតុនោះ បងស្រីសម្រេចចិត្ត ក្រោយពេលអាសន្នរោគជំងឺបានត្រួតពិនិត្យ បងនឹងធ្វើសំណុំលិខិតសុំការងារថ្មីវិញ។

តាមតួលេខស្ថិតិរបស់មន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ច ក្នុង ០៨ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តមានពលករ ១៩.៩២៨ នាក់បានពិគ្រោះការងារធ្វើ ដោះស្រាយការងារធ្វើថ្មីសម្រេច ៧២,៣៦% ផែនការ ឧបត្ថម្ភពលករបាត់អាជីព  ១០.៩៧៩ នាក់ ជាមួយទឹកប្រាក់ចំណាយឧបត្ថម្ភ ១៧៧.០២៧ ពាន់លានដុង។ ក្រៅពីពលករដែលបានរដ្ឋនិងអាជីវកម្មឧបត្ថម្ភតាមរបបគោលនយោបាយអំពីគាំពារនិងដោះស្រាយឧបត្ថម្ភដាច់អាជីពនោះ ចំនួនពលករដែលមិនចូលរួមគាំពារធ្លាក់ចូលក្របខ័ណ្ឌពលករស្វៃរិន្ទ។ ដូច្នោះ ជីវភាពរបស់ពលករទាំងនោះកាន់តែជួបការលំបាកជាងទៀត ប្រសិនបើសំណាងមិនល្អមានជំងឺ គ្រោះថ្នាក់ក្នុងពេលធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះ មហាអាសន្នរោគកូវីដ-១៩ បានជះឥទ្ធិពលដល់ការលក់ ដូរធ្វើអាជីវកម្មផលិត និងជីវភាពរបស់ប្រជាជន បណ្តាលឲ្យពលករស្វៃរិន្ទជាច្រើនត្រូវបាត់អាជីព ធ្លាក់ក្នុងជីវភាពចង្អៀតចង្អល់៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.