07/09/2021 09:25
ឈ្មួញមកប្រមូលទិញស្រូវ។ រូបថត៖ គីមត្រា
ថ្វីត្បិតបរិមាណផលនិងទិន្នផលស្រូវសម្រេចខ្ពស់ជាងពេលតែមួយនៃឆ្នាំកន្លង ប៉ុន្តែមានគ្រួសារកសិករជាច្រើនប្រមូលផលស្រូវរដូវដើមឆ្នាំនេះមិនសូវចំណេញ ព្រោះជះឥទ្ធិពលនៃជំងឺកូវីដ-១៩ ម៉្លោះហើយតម្លៃស្រូវថោក (ក្នុងមួយគីឡូក្រាមទាបជាងពី ៥០០ ដល់ ១.០០០ ដុង បើប្រៀបនឹងរដូវស្រូវកន្លង)។ ទន្ទឹមនឹងនោះ ក៏អាស្រ័យដោយឥទ្ធិពលពីការអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ការងារប្រមូលផលរួមក៏ជួបការលំបាក អាស្រ័យដោយដឹកជញ្ជូនគ្រឿងម៉ាស៊ីនពីមូលដ្ឋាននេះទៅមូលដ្ឋានដទៃជួបការលំបាក ម៉្លោះហើយកម្រិតចំណាយឲ្យការប្រមូលផលរួមក៏កើនឡើង បើប្រៀបនឹងរដូវមុនៗ។
ក្នុងបណ្តាថ្ងៃនេះ រដ្ឋអំណាចមូលដ្ឋាននិងបណ្តាផ្នែកមានសមត្ថកិច្ចក្នុងខេត្តកំពុងឧបត្ថម្ភប្រមូលផ្តុំម៉ាស៊ីនកាត់ស្រូវជាច្រើននៅបណ្តាមូលដ្ឋាន ដើម្បីផ្តុំប្រមូលផលសម្រេចផ្ទៃដីស្រូវដែលនៅសល់នៅបណ្តាស្រុកថ្កូវ កូវង៉ាង យ្វៀងហាយ និងមួយចំណែករបស់ស្រុកចូវថាញ់ ក្នុងនោះប្រមូលផ្តុំបង្កលក្ខណៈដើម្បីប្រមូលផលស្រូវសម្រេចជាង ១៤.៥០០ ហិកតា ផ្ទៃដីផលិតរដូវដើមឆ្នាំនៅស្រុកថ្កូវ៕
គីមត្រា-ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។