07/09/2021 09:19
គិតមកទល់ពេលនេះ ប្រមូលផលស្រូវរដូវដើមឆ្នាំលើផ្ទៃដី ៨៣% ជួយកសិករលក់ស្រូវសម្រេចបានលទ្ធផល រកឃើញនិងវិនិច្ឆ័យទាន់ពេលជំងឺរលាកស្បែកពកស្បែកលើហ្វូងគោចិញ្ចឹមជលផល ទាញយកផលសមុទ្របាន ៦០.៩១៣ តោន សម្រេចលើសផែនការដាក់ចេញ ចុះពូជដំណាំ ដំណាំឧស្សាហកម្មតិចថ្ងៃសម្រេចបានផែនការ។ ក្នុងការកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់មានភាពវិវឌ្ឍន៍យ៉ាងសកម្ម បណ្ដាឃុំបានជ្រើសសម្រេចជនបទថ្មីឆ្មាំ ២០២១ កំពុងសម្រេចឯកសារដើម្បីស្នើត្រួតពិនិត្យ។ តម្លៃឧស្សាហកម្ម សិប្បកម្ម សរុបរួមសម្រេចបាន ៣១,៩ ពាន់លានដុង សម្រេចដំណាក់កាលទី ១ ការបណ្តាញខ្សែអគ្គិសនីថាមពល ១១០KV កូវកែ-ថ្កូវ-យ្វៀងហាយ និងដំណាក់បន្ទាបថាមពល ១១០KV ថ្កូវ។ល។ ចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ថែទាំសុខភាពជូនគ្រួសារលំបាក គ្រួសារក្នុងតំបន់ហ៊ុមព័ទ្ធលំនឹងជីវភាពជាមួយគោលដៅ “មិនទុកឲ្យអ្នកណាម្នាក់នៅមកខាងក្រោយ” រំសាយទុនតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាលស្ដីពីគោលនយោបាយមួយចំនួនឧបត្ថម្ភកម្មករ និងអ្នកប្រើប្រាស់កម្លាំងកម្មករជួបលំបាកអាស្រ័យដោយមហាអាសន្នរោគជំងឺកូវីដ-១៩។ សេចក្ដីសម្រេចចិត្តលេខ ២៣/NQ-TTg របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាល ឧបត្ថម្ភដល់បណ្ដាមុខសញ្ញាបានទទួលផលដើម្បីជម្នះការលំបាក លំនឹងជីវភាព។
ភារកិច្ចសំខាន់ក្នុងខែកញ្ញាឆ្នាំ ២០២១។ ក្នុងនោះផ្ដុំកម្លាំងអនុវត្តគម្លាតសង្គមតាមស្មារតីសារលិខិតលេខ ៣៧៨៧ ចុះថ្ងៃទី ៣០ សីហា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺមានប្រសិទ្ធភាព អនុវត្តព្រមៗគ្នាបណ្ដាវិធានការ ដើម្បីបំបាត់ជំងឺលើហ្វូងគោរបស់ស្រុកនាពេលបច្ចុប្បន្ននេះ សម្រេចឯកសារដើម្បីបណ្ដាឃុំកសាងជនបទថ្មីឆ្នាំ ២០២១ សម្រេចលក្ខឋានត្រូវពេលកំណត់។ ទូទាំងប្រព័ន្ធនយោបាយចូលរួមយ៉ាងសកម្មដើម្បីបំបែកបណ្តាករណី F0 ចេញផុតពីសហគមន៍ បើកទូលាយតំបន់បៃតងរបស់ស្រុក បច្ចុប្បន្ននេះមានពី ៧ ឃុំឡើងដល់ ១៧ ឃុំ ទីប្រជុំជន។ ក្នុងខែកញ្ញា ត្រៀមបម្រុងល្អបណ្ដាវិធានការដើម្បីសិស្សានុសិស្សវិលត្រឡប់មកសាលាឆ្នាំសិក្សាថ្មី ក៏ដូចជាចង្អុលការអនុវត្តល្អការចុះពូជស្រូវរដូវវស្សា សម្រេចបានផែន ការដាក់ចេញ៕
កសិករប្រមូលផលបន្លែស្ពៃ។ ហុងភុក-លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។