
*កាលពីថ្ងៃទី ២៧ មេសា ឃុំថាញ់ស៊ើង ស្រុកថ្កូវចាត់តាំងពិធី ”ប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់ឃុំថាញ់ស៊ើងសម្រេចលក្ខឋានឃុំជនបទថ្មីឆ្នាំ ២០២១”។
05/05/2022 14:47
ព័ទ្ធជុំដោយដើមឈើធំៗមានអាយុកាលច្រើនឆ្នាំ ទោះបីស្ថិតនៅជិតទីក្រុងត្រាវិញក៏ដោយ ប៉ុន្តែវត្តគងជ័យរឹងឫទ្ធិសក្ដិ (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់មិនសូវមានអ្នកស្គាល់ ពីព្រោះវត្តស្ថិតនៅឆ្ងាយពីផ្លូវជាតិលេខ ៥៣ ប្រហែល ៧០០ ម៉ែត្រ នៅជ្រៅទៅខាងក្នុង។ វត្តមិនត្រឹមតែជាកន្លែងបួសរៀនរបស់ព្រះសង្ឃប៉ុណ្ណោះឡើយ នៅទាំងជាកន្លែងស្នាក់អាស្រ័យរបស់ព្រះសង្ឃ និងនិស្សិតពីបណ្ដាខេត្តមកស្នាក់នៅរៀនផ្លូវធម៌ ផ្លូវលោកទៀតផង។ ឈានចូលកាន់ទីធ្លាវត្ត យើងងាយកំណត់បានពីសម្រស់ស្រស់ស្អាតពីលក្ខណៈបុរាណ និងបណ្ដាសំណង់សម័យទំនើបបានព្រះសង្ឃ ពុទ្ធបរិស័ទចំណាយកម្លាំងកាយចិត្តរួមវិភាគទាន ជួសជុល កសាង និងរក្សាពីជំនាន់មួយទៅជំនាន់មួយ។
05/05/2022 14:24
សមាគមសហព័ន្ធន៍នារីទីក្រុងត្រាវិញចាត់តាំងប្រគល់ជូន “ផ្ទះសុខដុមមេត្តាធម៌” ជូនដល់មីង ស៊ើងធីសារី ជាសមាជិកានារីមានស្ថានភាពលំបាកខ្លាំងអំពីលំនៅឋានស្ថិតនៅអនុសង្កាត់លេខ ៤ នៃសង្កាត់ទី ១។ នេះជាផ្ទះ “សុខដុមមេត្តាធម៌” បានសាងសង់ក្នុងសំណង់អំណរមហាសន្និបាត តំណាងនារីទូទាំងប្រទេសលើកទី ៨ អាណត្តិកាល ២០២២-២០២៧ និងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ(ខែឧសភាឆ្នាំ ១៩៩០-ខែឧសភាពឆ្នាំ ២០២២)។ ផ្ទះបានសង់លើផ្ទៃដី ៦០ ម៉ែត្រក្រឡា សរុបថវិកា ៨០ លានដុង ក្នុងនោះ ស្ថានីយវិទ្យុ-ទូរទស្សន៍វិញឡុងឧបត្ថម្ភ ៥០.០០០.០០០ ដុង ចំណែកក្រៅពីនោះគ្រួសារបំពេញបន្ថែម៕
26/04/2022 08:23
កាលថ្ងៃទី ១៨ មេសា សមាគមគាំពារជនពិការ និងអ្នកជ្រាបជាតិពុលឌីអូស៊ីនស្រុកទីវកឹងជ្រើសឃុំតឹបង៉ាយ ធ្វើជាកន្លែងចាត់តាំងពិធីជួបជុំខួបអនុស្សាវរីយ៍ឆ្នាំទី ៤២ ទិវាជនពិការវៀតណាម (១៨/៤/១៩៨០-១៨/៤/២០២២)។
26/04/2022 08:16
សាលាបឋមសិក្សា ចូវដៀង (អា)ឃុំ ចូវដៀង ស្រុកកូវកែជាសាលាដែល មានសិស្សខ្មែរ ៩០%។ ទន្ទឹមនឹងការយកចិត្តទុកដាក់បង្កើនគុណភាពអប់រំ សាលានៅទាំងមានសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់សិស្សានុសិស្សដូចជា ចលនាទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្សខ្មែរគ្រប់រូបដែលមានស្ថាន ភាពលំបាក។
26/04/2022 08:09
កាលពីថ្ងៃទី ២០ ខែមេសា លោកគាងនិញ ប្រធានគណៈជនជាតិខេត្ត សហការជាមួយបណ្តាការិយាល័យជនជាតិស្រុកចូវថាញ់ ថ្កូវ កូវង៉ាងចាត់តាំងពិធីជូនទូរស័ព្ទចល័ត ០៥ គ្រឿងដល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត។
22/04/2022 08:25
កាលពីសប្តាហ៍កន្លង ក្រុមប្រតិភូការងាររបស់ខេត្តត្រាវិញ នាំមុខដោយលោក ង្វៀងគ្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញអញ្ជើញទៅទីក្រុងកឹងធើជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធឡុកត្រើយ សាខាកឹងធើដើម្បីសំណេះសំណាលរួចអញ្ជើញសហការវិនិយោគទុនគម្រោងការចូលមកខេត្តត្រាវិញ។
22/04/2022 08:16
ភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅមានអត្រាជាង ៧៣% នៃចំនួនប្រជាជន។ ក្នុងបណ្ដាថ្ងៃអំណរបុណ្យចូលឆ្នាំថ្មីនៅទីនេះ មានភាពសប្បាយរីករាយជាងពេលដែលជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែរីកចម្រើន។ លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់បានឱ្យដឹងថា៖ អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះចំពេលដែលភូមិទើបបំផុចលនាប្រជាជនអនុវត្តសម្រេចការកសាងភូមិវប្បធម៌ ជនបទថ្មី។ ការងារបង្ការ ទប់ស្កាត់អាសន្នរោគក៏បាននាំមកប្រសិទ្ធភាពខ្ពស់ ជីវភាពរបស់ប្រជាជនបានសុវត្ថិភាព។ ដោយអាស្រ័យផ្សព្វផ្សាយអនុវត្តទាន់ពេលគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកការផលិត ចិញ្ចឹមសត្វ រួមជាមួយឆន្ទៈឈានឡើងក្នុងជីវភាព ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។ គ្រួសារជនរួមជាតិខ្មែរនីមួយៗតែងបានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្ដៅ។
19/04/2022 16:37
វត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឋិតនៅភូមិជ្រោយទន្សា ឃុំគីមស៊ើង ស្រុកថ្កូវបានស្ថាបនាឡើងនៅពុទ្ធសករាជ ២៣៩១ គ្រឹស្តសរាជ ១៨៤៧។ មិនត្រឹមតែជាអារាមដ្ឋានខ្មែរដ៏ពិសិដ្ឋ វត្តជម្ពូទីបវរារាមនៅទាំងជាមជ្ឈមណ្ឌលសម្រាប់ប្រជុំវប្បធម៌ស្មារតីរបស់មាមីងខ្មែរក្នុងតំបន់ និងជាមូលដ្ឋាន ចិញ្ចឹមនិងលាក់បំពួនកម្មាភិបាល យុទ្ធជនបដិវត្តន៍សុវត្ថិភាពក្នុងសម័យសង្រ្គាមប្រឆាំងខ្មាំងឈ្លានពានទៀតផង។ ដើម្បីស្នងបន្តនូវប្រពៃណីដ៏ល្អនោះ និងដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋដល់ពុទ្ធបរិស័ទនៅឃុំគីមស៊ើង វត្តជ្រោយទន្សាបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានបង្កើតក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងវត្តដំណើរការសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។
19/04/2022 10:17
វត្តតាលភិរីឧត្តុង្គមានជ័យសិរីវង្សារាម (រំដួល) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ជាវត្តមានឈ្មោះបោះសំឡេងអំពីការបើកថ្នាក់ពុទ្ធិកសិក្សា វិជ្ជាខេមរភាសា សម្រាប់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររៀនសូត្រ អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ល្អល្អះរបស់ជនរួមជាតិខ្មែរ ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
18/04/2022 14:57
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។