08/05/2022 14:56
ភូមិដើមជ្រៃឃុំង៉ូវឡាកស្រុក យ្វៀងហាយ មានប្រជាជន ៣៧៦ គ្រួសារ (ក្នុងនោះគ្រួសារមាមីងខ្មែរ ៥៤ គ្រួ)។ លោកមា ថាច់ចឹក ជាអតីតគ្រូបង្រៀន សាលាបឋមសិក្សាង៉ូវឡាក។ តាំងពីពេលចូលនិវត្តន៍ (ឆ្នាំ ២០១១) គាត់ក៏បានប្រជាជនទុកចិត្ត និងជ្រើសតែងតាំងជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ។ ជាអ្នកមានចរិតព្យាយាមក្នុងការពលកម្មផលិតទើប ឆ្នាំ ២០១៨ គាត់បានសាខាបក្ស និងប្រជាជនជ្រើសតាំងឲ្យទទួលនាទីជាប្រធានសាខាសមាគមកសិករភូមិដើមជ្រៃរហូតមកដល់បច្ចុប្បន្ន។
លោកមាថាច់ចឹក និងប្រពន្ធគាត់តែងជួយគ្នាធ្វើការងារគ្រួសារជានិច្ច។
ជាង ២០ ឆ្នាំកន្លងគ្រួសារលោកមាផ្សារភ្ជាប់ នឹងរបរធ្វើជ្រក់ជាច្រើនប្រភេទ ។ ក្នុងមួយថ្ងៃគ្រួសារគាត់ទិញត្រសក់ និងមើមស្ពៃពី ១០០ -១៥០ គីឡូក្រាមដើម្បីច្នៃធ្វើជ្រក់។ ក្នុងមួយថ្ងៃលោកមាតែងក្រោកពីម៉ោង ០៤-០៥ ដើម្បីរៀបចំផលិតផលជ្រក់លក់ដុំឲ្យឈ្មួយមកទិញដល់ផ្ទះបានពី ៥០-៦០ គីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចក្នុងមួយថ្ងៃនៅចំណេញបានពី ១៥០ -២០០ពាន់ដុង។ គិតជាមធ្យម ក្នុងមួយឆ្នាំគ្រួសារសន្សំប្រាក់បានពី ៧០-៨០លានដុង។ សព្វថ្ងៃលោកមាសាងសង់ផ្ទះ ០១ ខ្នងសមរម្យ ព្រមទាំងទិញបានមធ្យោបាយប្រើប្រាស់ក្នុងគ្រួសារបានគ្រប់គ្រាន់។ លោកមា ថាច់ចឹក មានប្រសាសន៍ថា៖ ឃើញខ្ញុំជួយធ្វើជ្រក់គ្រួសារខ្ញុំ មានអ្នកខ្លះថាខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនដែរ ប៉ុន្តែបែរជាមកធ្វើការងាររបស់បងប្អូននារីទៅវិញ។ ចំពោះខ្ញុំវិញឲ្យតែការងារណាត្រឹមត្រូវ មិនបំពានច្បាប់នាំមកលទ្ធផលសេដ្ឋកិច្ចដល់គ្រួសារគឺខ្ញុំខិតខំធ្វើជានិច្ច មិនខ្មាសអៀនអ្នកណាឡើយ។ ក្រៅពីធ្វើជ្រក់លក់ដុំឲ្យអតិថិជន គ្រួសារខ្ញុំមានចិញ្ចឹមគោ ០៣ ក្បាល ដាំចេក ០២ កុង ដល់រដូវមានផ្កាស្នោ ខ្ញុំយកដើមចេកមកធ្វើជ្រក់លាយជាមួយផ្កាស្នោ។
លោកមាថាច់ចឹក និងប្រពន្ធថែទាំគោ។
លោក ត្រឹងវ៉ាំងហ្វេ ប្រធានគណៈកម្មការប្រជាជនភូមិដើមជ្រៃ ឃុំង៉ូវឡាកបានឲ្យដឹង ថា៖ លោកថាច់ចឹក តែងជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ពេលដែលគណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយសារលិខិត សេចក្តីសម្រេចចិត្តថ្មីណានីមួយដើម្បីចង្អុលការពង្រីកសេដ្ឋកិច្ច-សង្គម លោកថាច់ចឹកតែងរួមដំណើរជាមួយសាខាបក្ស រដ្ឋអំណាចភូមិដើម្បីផ្សព្វផ្សាយ ជូនដល់ប្រជាជនបានទាន់ពេល។ ជាពិសេស គាត់តែងសកម្មក្នុងការចលនាសមាជិកកសិករ និងមាមីងក្នុងភូមិឲ្យព្យាយាមពង្រីកសេដ្ឋកិច្ច គ្រួសារ។ ដោយមានគុណសម្បត្តិល្អ កិត្យានុភាពចរិតព្យាយាមធ្វើការរងារ បានប្រជាជនក្នុងភូមិយកចិត្តទុកដាក់ និងធ្វើតាមបានល្អជានិច្ច ។
លោកមាបានសមាគមកសិករស្រុកយ្វៀងហាយជូនលិខិតសរសើរ “ សម្រេចស្នាដៃឆ្នើម ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ “ដំណាក់កាល ២០១៦‑២០២០ និងបានគណៈចង្អុលការការងារគ្រួសារស្រុកយ្វៀងហាយជូនលិខិតសរសើរសម្រេចកិត្តិនាមគ្រួសារវប្បធម៌ឆ្នើមកាលពីឆ្នាំ ២0២0៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។