26/04/2022 08:13
បច្ចុប្បន្ន ប្អូនវិញភឿកដាង រស់នៅជាមួយជីដូនជីតាខាងម្ដាយមានវ័យជាង ៦៨ ឆ្នាំ នៅភូមិចារ (អា) ជីវភាពប្អូន និងយាយតាពឹងលើការឧបត្ថម្ភរបស់ពូមីង។ នៅពិធីជូនអំណោយនេះដែរ អ្នកស្រីតាំងធីថឹម បានជំរុញស្មារតី និងសង្ឃឹមថា ទឹកប្រាក់ ០៥ លានដុងដែលសប្បុរស ជនត្រឹងវ៉ាំងតាយ នៅភូមិសាស៊ី ឃុំង៉ាយស្វៀង ឧបត្ថម្ភដល់គ្រួសារលោកតាឡឺជា និងប្អូនវិញភឿកដាងដោះស្រាយការលំបាកមួយចំណែកដើម្បីលំនឹងជីវភាព និងបន្តការសិក្សារបស់ប្អូន។ ទន្ទឹមនឹងនោះ សង្ឃឹមថា គ្រួសារ និងពូមីងក្នុងត្រកូល បន្តការឧបត្ថម្ភ អប់រំប្អូនភឿកដាងរៀនសូត្រឲ្យបានល្អដើម្បីប្អូនមានវ័យវឌ្ឍនាការ ក្លាយជាពលរដ្ឋល្អ មានស្មារតីទទួលបន្ទុកចំពោះគ្រួសារ និងសង្គម។
តាមប្រភពដំណឹងពីការិយាល័យពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវ ក្នុងដំណាក់កាលអាសន្នរោគកូវីដ‑១៩ ផុសឡើងលើកទី ៤ ស្រុកថ្កូវមានកុមារ ១០ នាក់ ត្រូវកំព្រាម្តាយដោយសារអាសន្នរោគ។ ក្នុងនោះ កុមារ ០៧ នាក់ មានស្ថានភាពលំបាក រួចបានខេត្ត និងស្រុកឧបត្ថម្ភប្រាក់ពី ១០ -១៥ លានដុងជំនួយឲ្យប្អូនៗ និងអ្នកដែលថែទាំប្អូនៗ ជម្នះការលំបាក លំនឹងជីវភាព៕
ហុងភុក‑សុជា
ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។ រូបថត៖ ហុងភុក
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។