• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

វត្តរំដួល រួមចំណែកអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ជនជាតិ

19/04/2022 10:17

វត្តតាលភិរីឧត្តុង្គមានជ័យសិរីវង្សារាម (រំដួល) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ជាវត្តមានឈ្មោះបោះសំឡេងអំពីការបើកថ្នាក់ពុទ្ធិកសិក្សា វិជ្ជាខេមរភាសា សម្រាប់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររៀនសូត្រ អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ល្អល្អះរបស់ជនរួមជាតិខ្មែរ ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំ ២០២០ និង ២០២១ អាស្រ័យឥទ្ធិពលអាសន្នរោគកូវីដ‑១៩ វត្តមិនបានចាត់តាំងបណ្ដាសកម្មភាពវប្បធម៌សិល្បៈកំសាន្តសប្បាយដោយគោលបំណងរបស់វត្តគឺជ្រោមជ្រែងជាមួយរដ្ឋអំណាចមូលដ្ឋានបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ឆ្នាំនេះអំណរបុណ្យចូលឆ្នាំថ្មីក្នុងសភាពធម្មតាថ្មី វត្តបានចាត់តាំងសកម្មភាពច្រើនយ៉ាងសំដៅបង្កលក្ខណៈកំសាន្តសប្បាយជូនយុវវ័យជនជាតិខ្មែរ។ ទោះជាដូច្នោះក៏ដោយ ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅតែបានវត្តយកចិត្តទុកដាក់។

ព្រះសង្ឃវត្តរំដួលរៀបចំរថដង្ហែមហាសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

វត្តបំផុសចលនា ប្រមូលផ្ដុំយុវវ័យជាង ៣០ រូបបង្កើតក្រុមរាំបាន ៣ ក្រុម។​ ដោយអាស្រ័យបានចូលរួមហ្វឹកហាត់ជាញឹកញាប់តាមចង្វាក់រាំ ចង្វាក់ភ្លេង រួមជាមួយទេពកោសល្យសិល្បៈច្រៀងរាំរបស់បណ្ដាយុវវ័យ ម៉្លោះហើយប្អូនៗក៏សំដែងមិនអន់ខ្សោយជាងក្រុមសិល្បៈជំនាញឡើយ។ ឱ្យតែមាន​ពិធីបុណ្យប្រពៃណីប្រព្រឹត្តឡើង បណ្ដាល្បែងប្រជាប្រិយក៏បានចាត់តាំង។ នោះគឺជារបៀបចាត់តាំងមួយដើម្បីជួយឱ្យមនុស្សគ្រប់រូបយល់បានថាក្នុងជីវភាពពលកម្មផលិត ការផ្សារភ្ជាប់ជាមួយស្រែចម្ការច្បារដំណាំរបស់ជនរួមជាតិខ្មែរ នៅតែមានល្បែង​ប្រជាប្រិយសំដៅបង្កបរិយាកាសសប្បាយរីករាយ។ តាមថេរដីការ​បស់ព្រះ​តេជគុណ​ហឿរ៉ើន ព្រះចៅអធិការរងវត្តរំដួល៖ ល្បែងប្រជាប្រិយរបស់​ជនរួមជាតិខ្មែរមានសម្បូរបែប ប៉ុន្តែវត្តជ្រើសសម្រាំងយកតែល្បែងប្រជាប្រិយណាប្រកបដោយភាពជិតស្និទ្ធ ដើម្បីជៀសវាងករណីដែលយុវវ័យមួយចំនួនឆ្លៀតឱកាសបង្កជារឿងរ៉ាវផ្សេងៗដល់គ្នា។ ក្នុងបណ្ដាល្បែងកំសាន្ត ល្បែងវាយឆ្នាំងក៏បង្កបានសំឡេងស្រែកកញ្ជ្រៀវកងរំពងរបស់អ្នកទស្សនាពេលអ្នកលេងវាយត្រូវឆ្នាំងនឹងទទួលបានរង្វាន់។ ល្បែងនេះ មានអត្ថន័យអប់រំយុវវ័យ និងអ្នកចូលរួមតម្រែតម្រង់ខ្លួនប្រាណមិនឱ្យដើរទៅរកផ្លូវអាក្រក់ ឬក៏ផ្លូវវង្វេងភាន់ភាំង។ ឬក៏ល្បែង «បិទភ្នែករាវចាប់គ្នា»៖ អ្នកទាំងពីរដែលចូលរួមសុទ្ធតែបិទភ្នែក អ្នកដែលត្រូវឱ្យគេរាវរកចាប់នោះកាន់កូនគង ឬក៏វត្ថុអ្វីម្យ៉ាងសម្រាប់ធ្វើជាសញ្ញាដើម្បីអ្នកចាប់ស្វែងទិសដៅទៅចាប់។ នេះជាល្បែងបង្កសំណើចយ៉ាងពិសេស ពីព្រោះអ្នកទាំងពីរនាក់ចាត់ដូចជាអ្នកងងឹតភ្នែកដូចគ្នា។ នេះជាល្បែងសម្រាប់អប់រំឱ្យមនុស្សយើងមានគំនិតយល់ឃើញថា អ្នកងងឹតជួនកាលមិនកំណត់បានទីគ្រោះថ្នាក់ ពួកគាត់ចេះតែទៅស្វែងរកដោយរបៀប​ផ្សងព្រេងរបស់ខ្លួន រួចក៏អាចអន្តរាយដល់អាយុជីវិតក៏សឹងមាន។ ក្រៅពីបណ្ដាល្បែងខាងលើ នៅមានល្បែងជាច្រើនទៀតក៏បានជ្រើសរើសដើម្បីចាត់តាំងក្នុងឱកាសបុណ្យទានដូចជា៖  សិល្បៈរបាំយក្សរាំ របាំឆៃយ៉ាំ។ល។

ដើម្បីអភិរក្សបណ្ដាតម្លៃវប្បធម៌ ម៉្លោះហើយក្នុងការចាត់តាំងពិធីបុណ្យទាន ព្រះសង្ឃក្នុងវត្ត និងពុទ្ធបរិស័ទដែលជាអ្នកមានការយល់ដឹងពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ក៏មានការមមាញឹកដោយកិច្ចការជាច្រើន។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ ឱកាសបុណ្យចូលឆ្នាំថ្មី លោក គាងសាន់ អ្នកប៉ិនប្រសប់ក្នុងការធ្វើរាងសង្ឃិកក៏តែងបម្រុងពេលវេលាចូលរួមរាល់កិច្ចការចាត់តាំង។ លោកគាងសាន់បានឱ្យដឹងថា៖ ឆ្លងតាមរយៈការស្រាវជ្រាវបណ្ដារូបភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ  ខ្ញុំក៏ធ្វើបានរាងរថមួយចំនួនសម្រាប់ចាត់តាំងក្បួនដង្ហែក្នុងឱកាសបុណ្យទាន ឆ្លើយតបដល់តម្រូវការរបស់វត្ត។ កត់សម្គាល់ឃើញថាព្រះសង្ឃក្នុងវត្តតែងជ្រោងខ្ពស់ការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ ខ្ញុំក៏មានបំណងរួមចំណែកដើម្បីផ្ទេរបន្តឱ្យមនុស្សជំនាន់ក្រោយបានដឹងដែរ។

ក្នុងឱកាសចាត់តាំងពិធីបុណ្យទាន វត្តនៅទាំងចាត់តាំងពិព័រណ៍វត្ថុសម្រាប់ពលកម្ម ផលិត របៀបចាត់តាំងប្រជុំជីវភាពរបស់កសិករជនបទកាលពីសម័យដើម ដើម្បីជួយឱ្យមនុស្សជំនាន់ក្រោយយល់បានពីការជិតដិតជាមួយរបរស្រែចម្ការរបស់មនុស្សជំនាន់ដើមយ៉ាងណា ពួកគាត់ខិតខំក្នុងការកែប្រែធម្មជាតិបង្កចេញជាសម្ភារ ទ្រព្យសម្បត្តិ​ដោយរបៀបណា៕   ​​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.