• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ប្រកាសសេចក្ដីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់ឃុំថាញ់ស៊ើង អាងក្វាងហ៊ឺវ តឹងហ៊ីប និងឃុំដូងស្វឹងសម្រេចលក្ខឋានឃុំជនបទថ្មីឆ្នាំ ២០២១

08/05/2022 14:41

*កាលពីថ្ងៃទី ២៧ មេសា ឃុំថាញ់ស៊ើង ស្រុកថ្កូវចាត់តាំងពិធី ”ប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់ឃុំថាញ់ស៊ើងសម្រេចលក្ខឋានឃុំជនបទថ្មីឆ្នាំ ២០២១”។

លោកង្វៀងត្រុងធ្វី ប្រធានគណៈកម្មាធិការ ប្រជាជនឃុំ អនុប្រធានគណៈចង្អុលការកសាងឃុំជនបទថ្មីថាញ់ស៊ើងបានឲ្យដឹងថា៖ ការកសាងឃុំជនបទថ្មីក្នុងស្ថានភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំថាញ់ស៊ើង និងជីវភាពរបស់ប្រជាជននៅមានការលំបាក់ជាច្រើន បានការយកចិត្តទុកដាក់ ចង្អុលការ ឧបត្ថម្ភទាន់ពេលរបស់មជ្ឈិម របស់ខេត្ត និងរបស់គណៈចង្អុលការស្រុក ការសាមគ្គីឯកភាព ព្រមព្រៀងរបស់បក្ខភាគ និងប្រជាជនឃុំថាញ់ស៊ើង ក្រោយរយៈពេលជាង ១២ ឆ្នាំកសាងជនបទថ្មី ថាញ់ស៊ើងបច្ចុប្បន្ននេះជាឃុំមានហេដ្ឋារចនាសម្ព័ន្ធបានកសាង ធានាឲ្យការពង្រីកសេដ្ឋកិច្ច បំផុត គឺវិស័យពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មមានការវិវឌ្ឍន៍យ៉ាងសកម្ម រួមចំណែកក្នុងចំនួនតម្លៃផលិតរបស់ឃុំ។ ទូទាំងឃុំប្រមូលថវិកាបានជាង ៨៦,៧ ពាន់លានដុងសម្រាប់ការងារកសាងជនបទថ្មី។ ក្នុងនោះ ប្រជាជនរួមវិភាគជាង ៦,៤ ពាន់លានដុង សប្បុរសជនឧបត្ថម្ភជាង ០១ ពាន់លានដុងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្រ្ដ សាលារៀន ដំណាក់សុខាភិបាល កសាងបណ្ដាទម្រង់ផលិតមានប្រសិទ្ធភាពនាំមកតម្លៃសេដ្ឋកិច្ចខ្ពស់។ ផ្ដើមពីនោះ ជួយឲ្យឃុំកាត់បន្ថយរហ័សគ្រួសារក្រីក្រនៅតែ ៣,៧៣% មានពលករ ៩៤,២% នាក់ស្ថិតក្នុងវ័យពលកម្មមានការងារធ្វើ រួមចំណែកលើកកម្ពស់ប្រភពចំណូលរបស់មនុស្សម្នាក់សម្រេចមធ្យម ៥១,០២ លានដុងក្នុងមួយឆ្នាំ ២០២១។ ការងារថែទាំសុខភាពរបស់ប្រជាជនបានលើកកម្ពស់មិនឈប់ឈរ។ បញ្ជូនកុមារទៅរៀនត្រូវតាមអាយុកំណត់កើនឡើងរាល់ឆ្នាំ សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សាលំនឹង។

នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តមានសេចក្ដីសម្រេចចិត្តជូនបណ្ណសរសើរដល់បុគ្គល ០៥ នាក់របស់ឃុំថាញ់ស៊ើងដែលមានការរួមចំណែកយ៉ាងសកម្មក្នុងការងារកសាងជនបទថ្មី ប្រធានគណៈកម្មាធិការប្រជាជនស្រុកជូនលិខិតសរសើរដល់សមូហភាព ០៣ កន្លែងនិងបុគ្គល ០៥ នាក់មានស្នាដៃឆ្នើមក្នុងចលនាកសាងជនបទថ្មីឃុំថាញ់ស៊ើង៕

ពិធីជូនបណ្ណទទួលស្គាល់ដល់ឃុំថាញ់ស៊ើង។ រូបថត៖ ហុងភុក

 *កាលពីថ្ងៃទី ២៧ មេសា គណៈកម្មាធិការបក្សស្រុកថ្កូវចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ឃុំអាងក្វាងហ៊ឺវសម្រេចលក្ខឋានឃុំជនបទថ្មីឆ្នាំ ២០២១។

ឆ្លងអស់រយៈកាល ០៤​ ​ឆ្នាំអនុវត្តកម្មវិធី គោលដៅជាតិកសាងជនបទថ្មី ឃុំអាងក្វាងហ៊ឺវ សម្រេចបានលទ្ធផលយ៉ាងសកម្មលើបណ្តាវិស័យសេដ្ឋកិច្ច-សង្គម បណ្តាសំណង់អគ្គិសនី  ផ្លូវ ដំណាក់ផ្គត់ផ្គង់ទឹកបានវិនិយោគកសាង ឆ្លើយតបសំណូមពរប្រជាជន។ ចំនួនគ្រួសារក្រីក្របានកាត់បន្ថយចុះនៅ ០៧ គ្រួ គ្រួសារជិតក្រនៅ ១១៨ គ្រួ។ ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៥១,៣ លានដុង។ អត្រាគ្រួសារបានប្រើប្រាស់អគ្គិសនីប្រចាំ សុវត្ថិភាពសម្រេច ៩៨%។ ឃុំមានមូលដ្ឋានអប់រំ ០៤ កន្លែងតែងបានវិនិយោគសម្ភារមូលដ្ឋានឆ្លើយតបតម្រូវការបង្ហាត់បង្រៀនរបស់សិស្ស។ ក្នុងទូទាំងឃុំមានជាង ៩៦% គ្រួសារសម្រេចសម្បទាគ្រួសារវប្បធម៌ -ជនបទថ្មី មាន ១០០% ភូមិសម្រេចលក្ខឋាន វប្បធម៌-ជនបទថ្មី៕

 *ឃុំតឹងហ៊ីបមានជនរួមជាតិខ្មែររស់នៅជាង ៧៩,៥% ជាឃុំស្ថិតក្នុងសេចក្តីសម្រេច ចិត្តលេខ ១៣៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល កាលដែលចាប់ផ្តើមកសាងជនបទថ្មី ឃុំជួបការទុក្ខលំបាកជាច្រើន អាស្រ័យដោយចំណុចលក្ខណៈសេដ្ឋកិច្ចទាប អត្រាគ្រួសារក្រីក្រច្រើន ហេដ្ឋានរចនាសម្ព័ន្ធមូលដ្ឋានអន់ខ្សោយ។ល។ ដោយបានការយកចិត្តទុកដាក់របស់មជ្ឈិម ខេត្ត ស្រុក ឃុំតឹងហ៊ីបសម្រេចបាន លទ្ធផលជាច្រើន។ ក្នុងដំណាក់កាល ២០១៦ -២០២១ ក្នុងទូទាំងឃុំកេណ្ឌប្រមូលថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធបាន ៦៤,១ ពាន់លានដុង។ ក្នុងនោះប្រជាជនចូលរួមបាន ៥,៦ ពាន់លានដុង។ ឃុំមានគ្រួសារប្រជាជន ២.៤៤៣ គ្រួសម្រេចសម្បទាគ្រួសារវប្បធម៌-ជនបទថ្មី ៨/៨ ភូមិសម្រេចសម្បទាភូមិវប្បធម៌-ជនបទថ្មី។ អំពីការផលិតគិតជាមធ្យមក្នុងមួយហិកតាសម្រេចបាន ១១៣ លានដុង ឃុំមាន ៩៨,៧៦% គ្រួសារបានប្រើប្រាស់អគ្គិសនីជាប្រចាំ មាន ៩២,៣៣% ពលករស្ថិតក្នុងកំណត់អាយុមានការងារធ្វើជាប្រចាំ ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៥១,២ លានដុង អត្រាគ្រួសារក្រីក្របន្ថយចុះនៅ ២,៦២%។ល។

នាឱកាសនេះដែរឃុំតឹងហ៊ីបមានបុគ្គល ០៥ រូបបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរ មានសមូហភាព ០៣ កន្លែង និងបុគ្គល ០៥ រូបបានប្រធានគណៈកម្មាធិការប្រជាជនស្រុកជូនលិខិតសរសើរ និងប្រធានគណៈកម្មាធិការប្រជាជនឃុំជូនលិខិតសរសើរដល់សមូហភាព ០៦ កន្លែង និងបុគ្គល ០៥ រូបដោយមានស្នាដៃចូលរួមវិភាគទានកសាងជនបទថ្មី៕

លោកយឿងវ៉ាំងទ្រីវលេខាបក្សស្រុកជូនបណ្ណសរសើរដល់បុគ្គលឆ្នើម។ រូបថត៖ ហុងភុក

  *ឆ្លងអស់រយៈកាល ០៥ ​ឆ្នាំ បំផុសចលនាកសាងជនបទថ្មី ឃុំកេណ្ឌប្រមូលថវិកាបានជាង ១៥៦ ពាន់លានដុងដើម្បីកសាងបណ្តាសំណង់គម្រោងការ ក្នុងនោះប្រជាជនចូលរួមជាង ៣០ បាន់លានដុង។ ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ២៦ លានដុង។ គិតដល់ខែវិច្ឆិកាឆ្នាំ​ ២០២១ ឃុំដូងស្វឹងអនុវត្តសម្រេច ១៩/១៩ លក្ខឋានជនបទថ្មី និងបានប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ឃុំសម្រេចលក្ខឋានឃុំជនបទថ្មីឆ្នាំ ២០២១។

នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់សមូហភាព ១១ កន្លែង និងបុគ្គល ២០ រូបដែលមានស្នាដៃឆ្នើមក្នុងការកសាងឃុំជនបទថ្មី៕

          ក្រុមអ្នកយកព័ត៌មាន

ពិធីជូនសេចក្តីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់ឃុំដូងស្វឹង។

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.