• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សហជីពមូលដ្ឋានរួមចំណែកគិតគូរជីវភាពការពារសិទ្ធិផលប្រយោជន៍របស់ពលករ

05/05/2022 14:43

តាមប្រសាសន៍របស់អ្នកស្រី ថាច់ធីធូហា ប្រធានសម្ព័ន្ធពលករខេត្ត៖ បច្ចុប្បន្ន ការបំផុសចលនាចូលរួមក្នុងសហជីពគឺសំដៅការពារសិទ្ធិ និងផលប្រយោជន៍​ស័ក្ដិសមរបស់​កម្មករ ពលករ។ ពេលពលករទទួលបានការយកចិត្តទុកដាក់ នឹងជួយឱ្យពលករ​បាននឹងនរចិត្ត​ក្នុងពលកម្មផលិត ។ ជ្រោមជ្រែង «ខែកម្មករ និងខែសកម្ម​ភាពអំពីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ ២០២២» សម្ព័ន្ធពលករខេត្តបត់បែងថវិកា ៣៦០​ លានដុងដើម្បីឧបត្ថម្ភកសាង ជួសជុល «លំនៅឋានកក់ក្ដៅសហជីព»ចំនួន ១៦ ខ្នង និងជូនអំណោយ ៣០០ ចំណែកដល់សមាជិកសហជីពដើម្បីគិតគូរជីវភាពសម្ភារស្មារតីជូនសមាជិកសហជីព កម្មករ បុគ្គលិក ពលករមានស្ថានភាពលំបាកអំពីលំនៅឋាន។ នោះគឺជាសកម្មភាព ដើម្បីជ្រោមជ្រែងអនុស្សាវរីយ៍ឆ្នាំទី ១៣៦ ទិវាពលកម្មអន្តរជាតិ(១ ឧសភា ១៨៨៦-១ ឧសភា ២០២២) ធ្វើឱ្យសកម្មភាពរបស់សហជីពមានភាពផុលផុសជាង។ ដូច្នេះ គិតតាំងពីឆ្នាំ ២០០៧ មកទល់ពេលនេះ សម្ព័ន្ធពលករខេត្តឧបត្

ថម្ភថវិកាសាងសង់ ជួសជុល «លំនៅឋានកក់ក្ដៅសហជីព» បានជាង ១.២០០ ខ្នង ជាមួយថវិកាជិត ៣០ ពាន់លានដុង។

ក្រោយពេលបានឧបត្ថម្ភលំនៅឋានកក់ក្តៅសហជីពពលការិនីមានការនឹងនរចិត្តជាងក្នុងការពលកម្ម។

បច្ចុប្បន្ន ចលនាសហជីពកាន់តែរីកចម្រើនជាច្រើនកន្លែង​ ទាក់ទាញបានបងប្អូនជាច្រើនចូលរួម។ នៅក្រុមហ៊ុនចំកាតថាយបិញ សាខាឃុំភឿកហ៊ឹង ស្រុកថ្កូវ(កាលពីមុនជាក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង) កន្លែងដែលមានកម្មករ​កម្មការិនីធ្វើការជាង ១.២០០ នាក់ និងមានអង្គការចាត់តាំងសហជីព ចនាបងប្អូនកម្មករ -កម្មការិនីចូលរួម។

បងស្រី ថាច់ធីសុភណ្ឌនៅភូមិត្រាម ឃុំភឿកហ៊ឹង ស្រុកថ្កូវបាន​ឱ្យដឹង៖ ប្ដីប្រ​ពន្ធសុទ្ធតែធ្វើការនៅក្រុមហ៊ុន និងបានចូលរួមសហជីពចាប់ពីពេល​ចូលធ្វើការនៅក្រុម​ហ៊ុនក្នុងឆ្នាំ ២០០៨។ អាស្រ័យស្ថានភាពលំបាក ម៉្លោះហើយគ្រួសារខ្ញុំបាន​សហជីពពិនិត្យ​ឧបត្ថម្ភ «លំនៅឋានកក់ក្ដៅសហជីព» ជាការជំរុញទឹកចិត្តប្ដីប្រពន្ធខ្ញុំបាននឹងនរចិត្ត។ មាន​ការ​ងារធ្វើនៅជិតផ្ទះ និងមានលំនៅឋានកក់ក្ដៅ ដើម្បីខិតខំពលកម្ម ផលិត ជាមួយនឹងប្រភពចំណូលក្នុងមួយខែរបស់ប្តីប្រពន្ធបានពី ១០-១១ លានដុង​សង្ឃឹមថាជីវភាព​នៅ​ពេល​ខាងមុខមានការ​កែលម្អជាង  មានលក្ខណៈបានថែទាំកូនទាំង​ពីរបានល្អប្រសើរ​ជាង។

បងស្រីគឹមធីចិន្ដា នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ចែករំលែក៖ យកចិត្តទុកដាក់គិតគូរជីវភាពពលករជាកម្លាំងជំរុញយ៉ាងសំខាន់ជួយឱ្យកម្មករ កម្មការិនីយើងខ្ញុំពលកម្មកាន់តែមានប្រសិទ្ធភាពជាង។ កាលពីដំបូង រំពឹងគិតឃើញថាប្រាក់ខែតិចតួចមិនចូលរួមក្នុងសហជីព ប៉ុន្តែនៅមានស្ថានភាពកម្មករ កម្មការិនីនៅលំបាក ធ្វើការហត់នឿយជាងខ្លួន ។ ផ្ដើមពីនោះ រូបខ្ញុំមិនត្រឹមតែចូលរួមលក្នុង​សហជីព ខ្ញុំនៅទាំងបំផុសចលនាបងប្អូនដទៃទៀតចូលរួមដើម្បីជ្រោមជ្រែងជាមួយ​សកម្ម​ភាព​របស់សហជីព  ក្នុងនោះមានការរួមវិភាគទាន ចែករំលែកជាមួយស្ថានភាពលំបាក៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.