22/04/2022 08:23
បណ្តានិស្សិតទស្សនាផ្នែកខាងសំណង់។
សិស្សានុសិស្ស និងគ្រូបង្រៀននៃសាលាទាំង ០២ មានឱកាសទទួលបានបទពិសោធន៍ ស្ដីពីវិជ្ជាជីវៈផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យ តំបន់ទី ១ នៃសកលវិទ្យាល័យត្រាវិញ។ មុននឹងធ្វើដំណើរទស្សនា សិស្សានុសិស្សត្រូវបានផ្តល់ឯកសារ ការណែនាំ និងបានទៅទស្សនាមូលដ្ឋាននៅអន្តេវាសិកដ្ឋាន មន្ទីរពេទ្យ បន្ទប់ពិគ្រោះជំងឺ មហាវិទ្យាល័យទន្តវទនសាស្រ្ត។ ចូលរួមក្នុងផ្នែកអនុវត្តជាក់ស្តែងក្នុងបន្ទប់ពិសោធន៍នៅមហាវិទ្យាល័យនានា។ល។ ក្រៅពីនោះ សិស្សានុសិស្ស និងគ្រូបង្រៀនក៏បាននិស្សិតរបស់សាលានាំទៅទស្សនាបរិវេណសាលា និងបានឧទ្ទេសនាមអំពីកិច្ចការជ្រើសរើសសិស្សនិស្សិតក្នុងវិជ្ជាជីវៈពាក់ព័ន្ធនៅឆ្នាំ ២០២២។
នេះគឺជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពសំដៅពិគ្រោះណែនាំពីអាជីពដល់សិស្សានុសិស្ស ហើយទន្ទឹមនឹងនោះ តម្រង់ទិសសម្រាប់អាជីពដើម្បីជួយឲ្យសិស្សានុសិស្សជ្រើសរើសបានរបរដែលខ្លួនស្រឡាញ់ សមស្របនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕
ដំណឹង-រូបថត៖៖ សឺនធីថាញ់ហា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។