• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញ ៣០ ឆ្នាំអភិវឌ្ឍ និងនាំអគ្គិសនីចុះទៅជនបទ

22/04/2022 08:27

ខែឧសភាឆ្នាំ ១៩៩២ ខេត្តត្រាវិញបានបង្កើតឡើងវិញ។ មន្ទីរអគ្គិសនីត្រាវិញ (បច្ចុប្បន្ន គឺក្រុមហ៊ុនអគ្គិសនីត្រាវិញ) បានបង្កើតឡើង រួចដំណើរការសកម្មភាព។ ភារកិច្ចបានប្រគល់ឲ្យគ្រប់គ្រង បញ្ជាបណ្ដាញអគ្គិសនីក្នុងលក្ខណៈជួបនឹងការលំបាកយ៉ាងច្រើន ព្រោះខេត្តត្រាវិញជាភូមិសាស្រ្តធំទូលាយ មានជនរួមជាតិខ្មែររស់នៅច្រើន ប្រជាជនស្នាក់នៅរាត់រាយ។ ប្រព័ន្ធអគ្គិសនីកាលទើបបង្កើតខេត្តឡើងវិញមានដំណាក់បំបែរថាមពលតែមួយ ចំណុះ ៦៦KV ដោយមានចំនួន ៦ MVA មានចរន្តកម្រិតមធ្យម ១៩១ គីឡូម៉ែត្រ ចរន្តកម្រិតទាប ៤០,៥ គីឡូម៉ែត្រ ដំណាក់បំបែរថាមពលចែកចាយចំនួន ១២៧ កន្លែងជាមួយ ចំនួន ១៤,០១ MVA មានអតិថិជន ៥.៩៧០ នាក់ប្រើប្រាស់អគ្គិសនី។ ទូទាំងខេត្តមានភូមិ ឃុំជាង ៩០% គ្រួសារប្រជាជនជាង ៩១,៤% គ្មានអគ្គិសនីប្រើប្រាស់ និងបរិមាណអគ្គិសនី ពាណិជ្ជផលគិតជាមធ្យមម្នាក់ៗមិនលើសពី ២០kWh ក្នុងមួយឆ្នាំ។

តើធ្វើដូចម្ដេចដើម្បីឆាប់រួចផុតពីស្ថានភាពខ្វះអគ្គិសនីជាក្ដីបារម្ភរបស់ថ្នាក់ដឹកនាំរបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងក៏ដូចជាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីនៅខេត្តត្រាវិញ ក្រុមហ៊ុនអគ្គិសនីត្រាវិញស្នើវិធីសាស្រ្តជាច្រើនដោយមាន ០៥ គោលដៅសំខាន់ដូចខាងក្រោម។

កម្មករកំពុងអន្ទងអគ្គិសនីនៅឃុំហ្វាតឹង។ រូបថត៖ ហ្វីហ្វាង

នាំអគ្គិសនីទៅកាន់ជនបទ

ជំរុញរហ័ស និងបើកទូលាយកម្មវិធីអគ្គិសនីជនបទពីបណ្ដាប្រភពទុន ដូចជា៖ ទុនវិនិយោគរបស់ផ្នែកអគ្គិសនីជាដើម ជាមួយវិធីសាស្រ្តជាច្រើនជំរុញរហ័សសន្ទុះផ្សព្វផ្សាយបណ្ដាសំណង់បញ្ជូនអគ្គិសនីទៅកាន់ជនបទ។ ឆ្នាំ ១៩៩៥-១៩៩៦ ខេត្តខ្ចីទុនមុនជាង ១១ ពាន់លានដុង សម្រាប់កសាងថ្មីសំណង់កម្រិត មធ្យម ២២KV ០៤ សំណង់ សរុបប្រវែងជាង ១០០ គីឡូម៉ែត្រអន្ទងទៅ ១១ ឃុំ។ អន្ទងអគ្គិសនីឆ្លងទន្លេទៀងទៅកាន់ភូមិកោះតឹងគ្វី និងតឹងគ្វី ១ ឃុំអាងភូតឹង ស្រុកកូវកែ។ អន្ទងអគ្គិសនីទៅដល់កោះឡុងទ្រី ឃុំឡុងឌឹក ទីក្រុងត្រាវិញនៅឆ្នាំ ២០០៥។ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ផ្សព្វផ្សាយ សំណង់អគ្គិសនី ជាច្រើននៅ ៧៥ ឃុំក្នុងខេត្ត ទុនវិនិយោគជាង ២៨៨ ពាន់លានដុង គិតជាមធ្យមជិត ២៦ ពាន់លានដុងក្នុងមួយឆ្នាំ។

មានសំណង់ និងគម្រោងការជាច្រើនស្របតាមឆន្ទៈរបស់បក្ស គំនិតប្រជាជន

គម្រោងការផ្គត់ផ្គង់អគ្គិសនីឲ្យបណ្ដាគ្រួសារប្រជាជនដែលមិនទាន់មានអគ្គិសនីភាគច្រើនគឺជនរួមជាតិខ្មែរខេត្តត្រាវិញបានផ្សព្វផ្សាយ ០៣ ដំណាក់កាល។ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ផ្សព្វផ្សាយនៅ ៨៣ ឃុំរបស់ស្រុក៖ កាងឡុង ចូវថាញ់ កូវកែ កូវង៉ាង យ្វៀងហាយ ទីវកឹង និងថ្កូវផ្គត់ផ្គង់អគ្គិសនីឲ្យ ៣៤.៩២៦ គ្រួសារ សរុបតម្លៃ ៤៦៩,៧៣ ពាន់លានដុង រួមចំណែកបង្កើនអត្រាគ្រួសារប្រើប្រាស់អគ្គិសនីទូទាំងខេត្តសម្រេចជាង ៩៩,២%។ ដោយឡែកគ្រួសារជនរួមជាតិខ្មែរសម្រេចជាង ៩៩%។

ក្ដីស្រមៃអគ្គិសនីមកដល់កោះបានក្លាយជាការពិត

ដោយប្ដេជ្ញានាំយកពន្លឺអគ្គិសនីជាតិទៅដល់ដីកោះឆ្ងាយដាច់ស្រយាល ជាគម្រោងការស្មុគស្មាញបង្គួរ គឺអន្ទងអគ្គិសនីក្រោមទឹកឆ្លងកាត់ទន្លេទៅកាន់កោះអាងឡុក (ស្រុកកូវកែ) និងកោះភុង (ស្រុកចូវថាញ់) សរុបទុនវិនិយោគជាង ២៦,៦ ពាន់លានដុង ផ្គត់ផ្គង់អគ្គិសនីឲ្យគ្រួសារប្រជាជនចំនួន ២៨២ គ្រួ គិតជាមធ្យមជាង ៩៤ លានដុងក្នុងមួយគ្រួសារ។ នេះជាគម្រោងការរបស់គណៈកម្មាធិការបក្សខេត្ត សំដៅលើកកម្ពស់ជីវភាពវប្បធម៌ កម្រិតប្រជាបញ្ញាជូនប្រជាជននៅតំបន់ជនបទ តំបន់កោះឆ្ងាយដាច់ស្រយាល ហើយតាមរយៈនោះដោះស្រាយទាន់ពេលបំណងប្រាថ្នា និងក្ដីតក់ក្រហល់របស់ប្រជាជនតំបន់ដីកោះ។

សំណង់អគ្គិសនីសំខាន់ៗជាច្រើនសម្រាប់បម្រើការចិញ្ចឹមជលផល

ជាមួយគោលដៅធានាផ្គត់ផ្គង់អគ្គិសនីឲ្យបណ្ដាតំបន់ចិញ្ចឹមបង្កងឧស្សាហកម្មយូរអង្វែង និងស្ថិរភាព ផ្នែកអគ្គិសនីបន្តផ្សព្វផ្សាយវិនិយោគគម្រោងការជាច្រើន នោះគឺផ្លូវខ្សែ ១១០ KV យ្វៀងត្រា-ថ្កូវ និងដំណាក់បំបែរថាមពល ១១០KVថ្កូវ សរុបទុនវិនិយោគជាង ២៥៤ ពាន់លានដុង។ ទន្ទឹមនឹងនោះ ចាប់តាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ ក្រុមហ៊ុនផ្សព្វផ្សាយគម្រោងការជាច្រើនផ្គត់ផ្គង់អគ្គិសនីជាច្រើនសម្រាប់ចិញ្ចឹមបង្កង សរុបទុនវិនិយោគ ២២៥,៩ ពាន់លានដុង។ ម្រោងការទាំងនេះទើបអនុវត្តសម្រេចរួចដាក់ឲ្យប្រើប្រាស់ ឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ចជូនគ្រួសារចិញ្ចឹមបង្កងរាប់សិបពាន់គ្រួ។

ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រើប្រាស់អគ្គិសនី

ការកសាងជនបទថ្មីជាកម្មវិធីដើម្បីគោលដៅរបស់សហគមន៍នៅជនបទ។ អនុវត្តគោលការណ៍របស់សម្ព័ន្ធអគ្គិសនីវៀតណាម លុបបំបាត់បន្តិចម្ដងៗការលក់អគ្គិសនីដោយរូបភាពអូសបន្តកន្ទុយ ឈានដល់ការលក់អគ្គិសនីផ្ទាល់ឲ្យគ្រួសារប្រើប្រាស់អគ្គិសនីនីមួយៗតាមរយៈនាឡិការបស់ផ្នែកអគ្គិសនី។ សរុបថវិកាអនុវត្តការលុបបំបាត់គ្រួសារប្រើអគ្គិសនីបន្តកន្ទុយពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ចំនួន ៤.៤៧៤ គ្រួសារប្រមាណ ១១,៥៣ ពាន់លានដុង រួមចំណែកបង្កើនគុណភាពលក្ខឋានស្ដីពីអគ្គិសនីរបស់ខេត្ត សម្រេច ៨៥/៨៥ ឃុំជនបទថ្មី ខិតខំទទួលស្គាល់ឃុំជនបទថ្មីលើកកម្ពស់ បង្កើនគុណភាពអគ្គិសនីបម្រើក្នុងការផលិត និងប្រជុំជីវភាពជូនប្រជាជន លុបបំបាត់សន្សឹមៗស្ថានភាពប្រើអគ្គិសនីបន្តកន្ទុយដោយមិនសុវត្ថិភាព។

ដំណាក់អគ្គិសនីបានអនុវត្តសម្រេច។ រូបថត៖ ហ្វីហ្វាង

ទន្ទឹមនឹងការអនុវត្តន៍ល្អភារកិច្ចវិនិយោគពង្រីកប្រព័ន្ធបណ្ដាញអគ្គិសនី ថ្នាក់ដឹកនាំក្រុមហ៊ុន នៅទាំងយកចិត្តទុកដាក់ជំរុញមាំការងារពង្រីកអតិថិជនប្រើប្រាស់អគ្គិសនី បរិមាណអគ្គិសនីពាណិជ្ជផលបង្កើនរហ័ស និងនាំមកប្រសិទ្ធភាពក្នុងការផលិត ធ្វើអាជីវកម្ម។ ឆ្នាំ ១៩៩២ អគ្គិសនីពាណិជ្ជផលសម្រេចតែ ១៧,៩៣ លានគីឡូវ៉ាត ដល់ឆ្នាំ ២០២១ កើនឡើង ១,១០៧ ពាន់លានគីឡូវ៉ាត (ស្មើ ៦៣.៥៨១ ដង) ជាមួយកម្រិតកំណើនមធ្យមប្រមាណ ១៣% ក្នុងមួយឆ្នាំ ជាពិសេសមានឆ្នាំខ្លះកើនឡើងជិត ២៥%។ ដោយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ គុណភាព សុវត្ថិភាព រួមចំណែកផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច តាមទិសដៅរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។

អស់រយៈកាលជាង ៣០ ឆ្នាំកសាង និងអភិវឌ្ឍ មកទល់ពេលនេះ ប្រព័ន្ធបណ្ដាញអគ្គិសនីជាតិគ្របដណ្ដបជិត ១០០% ឃុំ សង្កាត់ ទីប្រជុំជន និងបណ្ដាភូមិ ឃុំកោះឆ្ងាយដាច់ស្រយាលរបស់ខេត្តត្រាវិញ៕

ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.