• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផ្សារណាត់តាំងពិព័រណ៍អំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ៖ ផលិតផលសម្បូរបែបទាក់ទាញភ្ញៀវជាច្រើនចូលទស្សនានិងទិញទំនិញ

08/05/2022 14:46

ផ្សារណាត់តាំងពិព័រណ៍អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូងទាំងស្រុងឯកភាពប្រទេសជាតិ(៣០ មេសា ១៩៧៥ ៣០ មេសា ២០២២) និងអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ(ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)ប្រព្រឹត្តឡើងចាប់ ពីថ្ងៃទី ២៨ ខែមេសា ដល់អស់ថ្ងៃទី ៤ ខែឧសភានាមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញ។ ដោយមានការចូលរួមពីបណ្ដាខេត្ត ទីក្រុង ចំនួន ១៨ ដោយមានល្វែងទំនិញចំនួន ២៧០ ល្វែងរបស់ ១២០ អង្គភាពក្នុង និងក្រៅខេត្តចូលមកតាំងពិព័រណ៍សមិទ្ធផលសេដ្ឋកិច្ច-សង្គមដែលខេត្តត្រាវិញសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំបង្កើតខេត្តឡើងវិញ ឆ្លងតាមរនោះ ឧទ្ទេសនាមបណ្ដាផលិតផល OCOP របស់ខេត្តត្រាវិញឆ្លងអស់រយៈពេល ៧ ថ្ងៃទាក់ទាញ។

មុខទំនិញរបស់ខេត្តភាគច្រើនបានអតិថិជនស្វែងរកទិញ

ផ្សារណាត់មានការចូលរួមរបស់ ៩ អង្គភាព ស្រុក ទីផ្សាររួមខេត្ត និងទីក្រុងក្នុងខេត្តតាំងពិព័រណ៍បណ្ដាសមិទ្ធផលក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរយៈពេល ៣០ ឆ្នាំបង្កើតខេត្តឡើងវិញ។

បងស្រីថាច់ធីយី (ស្ដាំ) ឧទ្ទេសនាមផលិតផលជាមួយអតិថិជន។ រូបថត៖ សម្បត្តិ

បងស្រីថាច់ធីយី ម្ចាស់មូលដ្ឋានវេចនំអន្សម ជ្រូក​(ភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់) បានឱ្យដឹងថា៖ អាស្រ័យមុខទំនិញនៅក្នុងផ្សារ ណាត់សម្បូរបែប ជាមួយទ្រង់ទ្រាយរូបភាពខុសគ្នា សម្បកខ្ចប់ សញ្ញាមុខទំនិញមើលទៅគួរឱ្យជក់ចិត្ត ម៉្លោះហើយមុខទំនិញរបស់បងក៏លក់បានច្រើននៅក្នុងពិធីផ្សារណាត់នៅតាមបណ្ដាខេត្តនៃវាលរាបទន្លេគឺវឡុងនារយៈពេលកន្លង។ ក្នុងការចូលរួមផ្សារណាត់លើកនេះ នំអន្សមជ្រូករបស់បងក៏មានអ្នកទិញជាលំដាប់លំដោយ ពីព្រោះនំអន្សមជ្រូករបស់បងសម្រេចលំដាប់ផ្កាយ ៣ មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺបង្គួរដល់អ្នកប្រើប្រាស់។ ក្នុងថ្ងៃដំបូងបងលក់បានជាង ១០០ នំ បណ្ដាថ្ងៃបន្ទាប់មកលក់បានពី ៤០-៥០ នំ ។ នៅពេលខាងមុខ បងបន្តចុះឈ្មោះជាមួយបណ្ដាផ្នែកពាក់ព័ន្ធ បើសិនមានចាត់តាំងផ្សារណាត់ណានោះ បងបន្តចុះឈ្មោះចូលរួមមួយល្វែងលក់ផលិតរបស់មូលដ្ឋានបងដើម្បីឧទ្ទេសនាមដល់អ្នកប្រើប្រាស់ ទាំងក្នុងនិងក្រៅខេត្តបានដឹងឮផលិតផលរបស់បង។

មូលដ្ឋានផលិតនំក្រៀបទឹកដោះខ្ទិះដូង(ភូមិចាវ៉ា ឃុំវិញគីម ស្រុកកូវង៉ាង) ជាមូលដ្ឋានមួយក្នុងបណ្ដាមូលដ្ឋានចូលរួមយ៉ាងសកម្មក្នុងបណ្ដាពិធីតាំងពិព័រណ៍នៅក្នុង និងក្រៅខេត្ត​ ដើម្បីផ្សព្វផ្សាយផលិតផល និងពាណិជ្ជញ្ញារបស់មូលដ្ឋានផលិត។ បងស្រី ត្រឹងធីហៀង ម្ចាស់មូលដ្ឋានផលិតនំក្រៀបទឹកដោះខ្ទិះដូង បានចែករំលែក៖ ចូលរួមផ្សារណាត់ យើងខ្ញុំមានឱកាសផ្សព្វផ្សាយបានទូលំទូលាយនូវមុខទំនិញរបស់មូលដ្ឋានដល់អតិថិជន។ អាស្រ័យហេតុនោះ ពេលចាត់តាំងពិព័រណ៍មុខទំនិញ ល្វែងទំនិញរបស់ខ្ញុំទាក់ទាញបានភ្ញៀវជាច្រើនមកទិញ ជាឱកាសមួយជួយឱ្យយើងខ្ញុំមានលក្ខណៈបានបើកទូលាយទ្រង់ទ្រាយផលិតដើម្បីឆ្លើយតបអំពីបរិមាណទំនិញបម្រើដល់តម្រូវការអតិថិជន។ បច្ចុប្បន្នក្រៅពីផលិតបណ្ដាប្រភេទ​មុខទំនិញនំក្រៀប នៅទាំងមានបង្គាក្រៀម ប្រហុកគ្រប់ប្រភេទ។ល។ ដើម្បីបង្ករសជាតិស្រស់ស្រូបនៅពេលទទួលទានអាហាររបស់អតិថិជន ក៏ដូចជាធ្វើជំនូនជូនសាច់ញាតិ។

បងស្រី បៀងធីហុងញុង(ឆ្វេង) ឧទ្ទេសនាមផលិតផលភេសជ្ជៈទឹកដមដូងដល់អ្នកប្រើប្រាស់។

បណ្ដាមុខទំនិញ ក្នុងនោះមានមុខទំនិញ OCOP  របស់ខេត្តត្រាវិញក៏បាន​មនុស្ស​ជាច្រើនស្វែងរកទិញ។ ចំពោះផលិតផលទឹកដម ដូងរបស់ក្រុមហ៊ុន​ចំកាតត្រាវិញហ្វាម ភ្ជាប់ពាណិជ្ជសញ្ញា SokFarm( ភូមិកញ្ចោងផ្សារ ឃុំភូកឹង ស្រុកទីវកឹង) ក៏បានបង្ហាញមុខឱ្យអ្នកប្រើប្រាស់បានស្គាល់។ បងស្រី បៀងធីហុងញុង ម្ចាស់ដេប៉ូលក់ទំនិញផលិតផលទឹកដម ដូងបានឱ្យដឹង៖ បច្ចុប្បន្ន យើងខ្ញុំកំពុងបើកដេប៉ូជំនាញខាងលក់ផលិតផលទឹកដមដូងនៅភូមិសាបិញ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។ ទោះបី ផលិតផលទើបមានមុខនៅលើទីផ្សាររយៈពេលថ្មីៗនេះក្ដី ប៉ុន្តែពេលយើងខ្ញុំលក់នៅកន្លែងដេប៉ូក៏ដូចជាចូលរួមផ្សារណាត់តាំងពិព័រណ៍ក៏ទាក់ទាញបានភ្ញៀវជាច្រើនមកទិញពិសា។ បច្ចុប្បន្ន ដេប៉ូយើងខ្ញុំមានផលិតផលជាច្រើនពីទឹកដមដូងដូចជា៖ ភេសជ្ជៈទឹកដមដូង ស្រាទឹកដមដូង គ្រាប់កាកាវទឹកដមដូង។ល។  ក្នុងផ្សារណាត់លើកនេះ រៀងរាល់រាត្រី យើងខ្ញុំលក់ ភេសជ្ជៈទឹកដមដូងបានពី ៥០-៦០ ដប ដោយតម្លៃសមល្មម។ ផលិតផលទឹកដមដូង អាស្រ័យអ្នកបង្កើតចំនួន ២ រូបគឺមហាបរិញ្ញាបច្ចេកទេសអគ្គិសនី ផាមឌិញង៉ាយ និងមហាបរិញ្ញាបច្ចេកវិទ្យាអាហារ​ ថាច់ធីចន្ធី។ ភេសជ្ជៈទឹកដមដូង ផលិតផលទឹកដមដូងបានយកដោយដៃពីផ្កាដូង ដោយបច្ចេកទេសលញ់ ច្របាច់ និងទទួលយកទឹកដោយជនជាតិខ្មែរត្រាវិញ។ ផលិតផលគឺទទួលបានពីផ្កាដូងធម្មជាតិ ១០០% ជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្រស់ស្រាយ។

មកទស្សនា និងទិញទំនិញនៅផ្សារណាត់ និងកំពុងយួរភេសជ្ជៈពីទឹកដមដូងជាច្រើនដប បងហាថាញ់តាយ នៅភូមិគីមហ្វា ឃុំគីមហ្វា ស្រុកកូវង៉ាងបានឱ្យដឹង៖ ឮល្បីពីទឹកដមដូងត្រាវិញក៏យូរដែរហើយ ប៉ុន្តែមិនទាន់បានក្រេបរសជាតិបណ្ដាប្រភេទភេសជ្ជៈនេះ ស្របពេលមកទស្សនាផ្សារណាត់ ខ្ញុំជាមួយប្រពន្ធ​ស្វែងរកទិញភេសជ្ជៈទឹកដមដូងមួយចំនួនដបយកទៅផ្ទះដាក់ក្នុងទូទឹកកកសម្រាប់ផឹក។ ដំបូងផឹកភេសជ្ជៈនេះ ខ្ញុំកត់សម្គាល់បានរសជាតិធម្ម ជាតិរបស់វាពីដូង និងមានកម្រិតផ្អែមសមល្មម ធ្វើឱ្យខ្ញុំមានការចូលចិត្តយ៉ាងខ្លាំង។

ពហុសណ្ឋានបណ្ដាមុខទំនិញក្នុងនិងក្រៅខេត្ត

ផលិតផលចូលរួមផ្សារណាត់រួមមានជាច្រើនប្រភេទ ច្រើនទ្រង់ទ្រាយបានស្ថាប័នមានសមត្ថកិច្ចពិនិត្យគុណភាពហ្មត់ចត់។ ទន្ទឹមជាមួយបណ្ដាមុខទំនិញកសិផល ស្បៀង អាហារភូមិរបរប្រពៃណីរបស់ខេត្តខ្លួន  ផ្សារណាត់នៅទាំងទាក់ទាញបណ្ដាក្រុមហ៊ុន អាជីវកម្ម សហករណ៍នៃបណ្ដាខេត្តដូចជា៖ ឡុងអាង បេនត្រែ គៀងយ៉ាង ហូវយ៉ាង ដាក់ណុង។ល។ មកចូលរួមពិព័រណ៍ទៀតផង។

អតិថិជនជ្រើសទិញមុខទំនិញ។ រូបថត៖​ សុខា

លោកស្រីង្វៀងធីបាំង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍វត្ថុឱសថអាងភុកខាង (ខេត្តដាក់ណុង) បានឱ្យដឹង៖ មកតាំងពិព័រណ៍ផ្សារណាត់លើកនេះ យើងខ្ញុំមានបំណងផ្សព្វផ្សាយផលិតផលវត្ថុឱសថជំនួយសុខភាពដូចជា៖ តែផ្សិតលិញជី ប្រេងស្លឹកគ្រៃ ស្រាត្រាំវត្ថុធាតុ ថ្នាំឆ្ពុងងូត វត្ថុធាតុថ្នាំត្រាំជើង។ល។ដល់អតិថិជន។ មុខទំនិញរបស់យើងខ្ញុំមានភាពខុសប្លែកបង្គួរចំពោះអតិថិជននៅខេត្តត្រាវិញ  ប៉ុន្តែជាមួយការចុះកិច្ចសន្យាសហករណ៍ និងពាណិជ្ជ សញ្ញារបស់ផលិតផល អតិថិជនមួយចំនួន មានការនឹងនរចិត្តបង្គួរពេលជ្រើសរើសផលិតផលយើងខ្ញុំ។

ល្វែងទំនិញសហករណ៍វត្ថុឱសថអាងភុកខាងនៃខេត្តដាក់ឡាក់។ រូបថតៈ សុខា

ផ្សារណាត់ពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ OCOP ត្រាវិញឆ្នាំ ២០២២ មានអត្ថន័យយ៉ាងសំខាន់ និងជាក់ស្ដែងសម្រាប់ការអភិវឌ្ឍន៍ផលិតផលក្នុងបណ្ដាឆ្នាំខាងមុខទៀត ធ្វើជាស្ពានតភ្ជាប់សម្រាប់អាជីវកម្មត្រាវិញ និងបណ្ដាខេត្ត ទីក្រុងនានាមានឱកាសផ្ដោះប្ដូរបទពិសោធន៍ ផ្សព្វផ្សាយពាណិជ្ជសញ្ញា ផលិតផល សេវាកម្ម តភ្ជាប់ទំនាក់ទំនងជួញដូរ ផ្លាស់ថ្មីបច្ចេកវិទ្យាដើម្បីលើកកម្ពស់គុណភាពផលិតផល​ ជំរុញមាំការងារឧទ្ទេសនាម ផ្សព្វផ្សាយបណ្ដាផលិតផលឧស្សាហកម្មជនបទ OCOP ភូមិរបរ។ល។ ដល់អ្នកប្រើប្រាស់នៅក្នុងខេត្ត និងភ្ញៀវទេសចរ និងបើកទូលាយទីផ្សារសហការវិនិយោគ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត៕           

សុខា-សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.