• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ថ្នាក់ដឹកនាំខេត្តត្រាវិញចាត់តាំងទៅជួបជុំ សំណេះសំណាលជាមួយសម្ព័ន្ធឡុកត្រើយ សាខាកឹងធើដើម្បីជំរុញ វិនិយោគទុនចូលមកខេត្តត្រាវិញ

22/04/2022 08:25

កាលពីសប្តាហ៍កន្លង ក្រុមប្រតិភូការងាររបស់ខេត្តត្រាវិញ នាំមុខដោយលោក ង្វៀងគ្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញអញ្ជើញទៅទីក្រុងកឹងធើជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធឡុកត្រើយ សាខាកឹងធើដើម្បីសំណេះសំណាលរួចអញ្ជើញសហការវិនិយោគទុនគម្រោងការចូលមកខេត្តត្រាវិញ។

ជូនព័ត៌មានដល់ថ្នាក់ដឹកនាំសម្ព័ន្ធឡុកត្រើយក្នុងពិធីធ្វើការអំពីសក្ដានុពលនិងតម្លាភាពពង្រីកធនាគារស្រូវ អង្កររបស់ខេត្តត្រាវិញ លោក ង្វៀងគ្វិញទៀងបានឲ្យដឹងថា៖ អំពីការផលិតស្រូវលើភូមិសាស្រ្តខេត្តត្រាវិញ សរុបរួមផ្ទៃដីផលិតជាង ២០០.០០០ ហិកតា ទិន្នផលផ្ដល់ជាមធ្យម ៥,៥៤ តោនក្នុងមួយហិកតា បរិមាណផលសម្រេច ១,១៥ លានតោន ប្រមូលផ្តុំនៅបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ បច្ចុប្បន្ន ខេត្តមានផ្ទៃដីផលិតស្រូវសរីរាង្គ ៣៤៨ ហិកតា បរិមាណផលសម្រេចជាង ១.៨០០ តោន ប្រមូលផ្តុំនៅ ០៤ ឃុំ៖ មីចាញ់ ហ៊ឹងមី ឡុងហ្វា និងហ្វាមិញ (ស្រុកចូវថាញ់) ផលិតផលស្រូវបានផលិតចេញភាគច្រើនសម្រេចតាមសម្បទាស្រូវរីរាង្គរបស់អន្តរជាតិ ដូចជា៖ EU, USDA, JAS។

ពិធីចុះហត្ថលេខាសហការរវាងថ្នាក់ដឺកនាំត្រាវិញ និងថ្នាក់ដឹកនាំសម្ព័ន្ធឡុកត្រើយ។

អំពីកំណត់ទិសដៅពង្រីកការផលិតស្រូវរបស់ខេត្តត្រាវិញដល់ឆ្នាំ ២០២៥ លំនឹងផ្ទៃដីផលិត ២០០.០០០ ហិកតា បរិមាណផលសម្រេចពី ០១-១,២ លានតោន ពង្រីកដីផលិតស្រូវសរីរាង្គពី ២.០០០-៣.៥០០ ហិកតា ប្រមូលផ្តុំនៅបណ្តាស្រុក៖ ចូវថាញ់ កូវង៉ាង ថ្កូវ និងយ្វៀងហាយ ស្រូវជ្រះស្អាតពី ២០.០០០-៣០.០០០ ហិកតា ប្រមូលផ្តុំពង្រីកនៅបណ្តាស្រុក៖ ចូវថាញ់ កូវង៉ាង ថ្កូវ កាងឡុង និងកូវកែ។ ជំរុញទឹកចិត្តឲ្យអនុវត្តបណ្តារបៀបផលិតស្ថិរភាពតាមសម្បទា (VietGAP) តាមទិសដៅប្រិតសំចៃទឹក បង្កើនការប្រើប្រាស់ជី កាត់បន្ថយការប្រើថ្នាំការពាររុក្ខជាតិ គីមីសាស្រ្តសំដៅកាត់បន្ថយប្រាក់ចំណាយ បង្កើនទិន្នផល គុណភាព សុវត្ថិភាពគ្រឿងបរិភោគ អនាម័យបរិស្ថាន។ល។

ដើម្បីវិនិយោគទុនចូលមកខេត្តត្រាវិញ ក្នុងរយៈពេលខាងមុខ សម្ព័ន្ធឡុកត្រើយក៏ស្នើឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញគប្បីឡើងគម្រោងផែនការតំបន់វត្ថុធាតុដើមព្រមៗគ្នាដើម្បីសម្ព័ន្ធឡុកត្រើយវិនិយោគ។ ខេត្តឡើងគម្រោងផែនការបានប៉ុនណា គឺសម្ព័ន្ធឡុកត្រើយវិនិយោគប៉ុណ្ណោះ។ អំពីឈើហូបផ្លែនឹងវិនិយោគទុនពូជ ចងសម្ព័ន្ធជាមួយឈ្មួញដើម្បីទិញផលិតផលរបស់ប្រជាជន (ទុរេន ស្វាយ) ច្រកចេញសម្ព័ន្ធឡុកត្រើយនឹងធានាប្រមូលទិញផលិតផល។ល៕                                                

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.