26/04/2022 08:16
ដើម្បីចលនាឪពុកម្តាយសិស្សឲ្យទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្សសម្រេចអត្រា ១00% តាំងពីដើមឆ្នាំសិក្សា សាលាបឋមសិក្សាចូវដៀង (អា)មានផែនការចាត់ឲ្យកម្មាភិបាល គ្រូបង្រៀន ជាពិសេសគ្រូអចិន្ត្រៃយ៍ ពិនិត្យបញ្ជីរាយនាមសិស្សដែលមានស្ថានភាពលំបាក ដើម្បីរាយការណ៍ជូនគណៈចាងហ្វាងសាលា និងគណៈតំណាងសមាគមឪពុកម្តាយសិស្សអំពីគ្រួសារសិស្សដែលមានស្ថានភាពលំបាកគ្មានលទ្ធភាពទិញប័ណ្ណគាំពារសុខាភិបាល។ គណៈចាងហ្វាងសាលាសហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចលនាសប្បុរសជនចូលរួម ឧបត្ថម្ភដោយច្រើនរូបភាពក្នុងនោះមានឧបត្ថម្ភ ទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្ស ដើម្បី បង្កលក្ខណៈងាយស្រួលក្នុងការថែទាំសុខភាពសិស្សបានល្អ។
អ្នកគ្រូផល្លី (ទី ១ ខាងស្តាំ)ជូនសៀវភៅ និងប័ណ្ណគាំពារសុខាភិបាលដល់ប្អូនមិញតឹម។
អ្នកគ្រូឡេហ្វាងម៉ាយ ចាងហ្វាងសាលាបឋមសិក្សាចូវដៀង (អា)មានប្រសាសន៍ថា៖ ដោយ មានលក្ខណៈពិសេសជាសាលាដែលមានសិស្សខ្មែរមករៀនកុះករដំណាក់កាលត្រៀមចូលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ សាលាតែងចង្អុលការកម្មាភិបាល គ្រូបង្រៀនក្តាប់ស្ថានភាពគ្រួសារ សិស្សម្នាក់ៗឲ្យច្បាស់ដើម្បីមានវិធានការឧបត្ថម្ភ ឲ្យបានទាន់ពេល។ ទន្ទឹមនឹងនោះ ត្រូវទំនាក់ទំនងដើម្បីជំរុញទឹកចិត្តឪពុកម្ដាយសិស្សដែលទៅធ្វើការឆ្ងាយ ឱ្យយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនៗ ពិសេសគឺការទិញប័ណ្ណគាំពារសុខាភិបាលជូនកូនៗនាដើមឆ្នាំសិក្សា។ ពីព្រោះការទិញប័ណ្ណគាំពារសុខាភិបាល គឺជាសកម្មភាពដ៏ល្អរួមចំណែកក្នុងការថែទាំសុខភាពសិស្សក៏ជាគោលដៅនៃការអប់រំ និងបណ្តុះបណ្តាលសិស្សគ្រប់ជ្រុងជ្រោយដើម្បីឲ្យមានសុខភាពបរិបូណ៌បន្តការរៀនសូត្របានល្អ។
ក្នុងនាមជាគ្រូអចិន្ត្រៃយ៍ រួមជាមួយទឹកចិត្តមេត្តាអាណិតស្រឡាញ់សិស្ស អ្នកគ្រូ ថាច់ធីផល្លី គ្រូអចិន្ត្រៃយ៍ថ្នាក់ទី៥/អាមិនត្រឹមតែចលនាឪពុកម្តាយសិស្ស និងសប្បុរសជនចូលរួមទិញគាំពារសុខាភិបាលជូនសិស្សប៉ុណ្ណោះទេ អ្នកគ្រូនៅទាំងចំណាយប្រាក់របស់ខ្លួនផ្ទាល់ដើម្បីទិញប័ណ្ណគាំពារសុខាភិបាល សៀវភៅពុម្ពជូនសិស្សដែលមានស្ថានភាពលំបាកខ្លាំងទៀត ផង។ ឆ្នាំសិក្សា ២០២១-២០២២ អ្នកគ្រូ ផល្លី ទិញប័ណ្ណគាំពារសុខាភិបាលបាន ០២ ប័ណ្ណ និងសៀវភៅពុម្ព ០២ ឈុត ជូនសិស្ស ០៤ នាក់ដែលមានស្ថានភាពលំបាកខ្លាំង គិត ជាទឹកប្រាក់ជិត ០១ លានដុង។ អ្នកគ្រូផល្លី ឲ្យដឹងថា៖ មានឪពុកម្តាយខ្លះ ដោយសារស្ថាន ភាពលំបាកទើបទៅធ្វើការឆ្ងាយ ហើយដំណាក់កាលនោះក៏ជួបនឹងអាសន្នរោគរាតត្បាត រកការងារធ្វើមិនបានគ្មានប្រភពចំណូល ជីវភាពកាន់តែជួបការលំបាកជាងទៀត។ ដូច្នោះហើយពេលខ្ញុំរំលឹកដល់ការរៀនរបស់កូនៗ ក្នុងឆ្នាំសិក្សាថ្មី ត្រូវទិញសៀវភៅ ទិញប័ណ្ណគាំពារសុខាភិបាលជាដើម គាត់ច្រើននិយាយថាចង់ឲ្យកូនសម្រាករៀនមួយឆ្នាំ។ ខ្ញុំអាណិតគាត់ណាស់ ពេលឮគាត់ និយាយដូច្នោះ។ ម្ល៉ោះហើយ ខ្ញុំក៏សន្សំសំចៃឧបត្ថម្ភប្អូនៗបានខ្លះ ពីព្រោះខ្ញុំអាណិតប្អូនៗមិនចង់ឲ្យប្អូនៗសម្រាករៀនមួយឆ្នាំឡើយ។
សិស្សសាលាបឋមសិក្សចូវដៀង (អា)។
ប្អូនថាច់មិញតឹម សិស្សថ្នាក់ទី ៥/អា ជាសិស្សម្នាក់ក្នុងចំណោមសិស្ស 0៤ នាក់ ដែលមានស្ថានភាពលំបាកខ្លាំង។ ឪពុកប្អូនទៅធ្វើការយួរកំបោរ ប្រាក់ចំណូលមិនទៀងទាត់។ ម្តាយ នៅផ្ទះមើលថែកូនប្អូន ២ នាក់។ បងស្រីមិញតឹមកំពុងរៀនថ្នាក់ទី ៦។ ស្ថានភាពគ្រួសារ មិញតឹមជួបការលំបាកខ្លាំងរកប្រាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពិបាកណាស់ទៅហើយ ធ្វើ ម្តេចមានលទ្ធភាពទិញប័ណ្ណគាំពារសុខាភិបាលទិញសៀវភៅពុម្ពសម្រាប់កូនពីរនាក់ទៅរៀន ម្ល៉ោះហើយ ទើបឪពុកម្តាយប្អូនចង់ឲ្យប្អូនសម្រាករៀនមួយឆ្នាំ។ យល់អំពីស្ថានភាពនោះ អ្នកគ្រូ ផល្លី ក៏ឧបត្ថម្ភប្រាក់ទិញសៀវភៅពុម្ព និងប័ណ្ណគាំពារសុខាភិបាលជូនប្អូនមិញតឹម។ ប្អូនសូមអរគុណអ្នកគ្រូអចិន្ត្រៃយ៍យ៉ាងជ្រាលជ្រៅ។ ប្អូនសន្យាថានឹងខិតខំរៀនសូត្រឲ្យបានល្អ ដើម្បីកុំឲ្យលោកគ្រូ អ្នកគ្រូ ជាពិសេសអ្នកគ្រូអចិន្រ្តៃយ៍ខកបំណងឡើយ។
ឆ្នាំសិក្សា ២0២១-២0២២ សាលាបឋមសិក្សាចូវដៀង (អា)មានសិស្ស ៤៩៤ នាក់ (សិស្សខ្មែរ ៩0%) ក្នុងនោះមានសិស្សក្រីក្រ ១0% ទទួលរបបគាំពារសុខាភិបាលរបស់រដ្ឋ សិស្ស ៩0% ឪពុកម្តាយត្រូវទិញប័ណ្ណគាំពារសុខាភិបាលឲ្យកូនៗ។ ក្នុងនោះមានសិស្ស ២០% មានស្ថានភាពលំបាក។ ដើម្បីចូលរួមចែករំលែកការលំបាកជាមួយឪពុកម្តាយសិស្សដែលមានស្ថានភាពលំបាក គណៈចាងហ្វាងសាលាចលនាកម្មាភិបាល គ្រូបង្រៀន និងសប្បុរសជនចូលរួមឧបត្ថម្ភទិញប័ណ្ណគាំពារសុខាភិបាល ៨០ ប័ណ្ណ សៀវភៅពុម្ព ១០ ឈុត និងសៀវភៅសរសេរ ៥.០០០ ក្បាល សម្រាប់ឧបត្ថម្ភសិស្សដែលមានស្ថានភាពលំបាក៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។