
ឧបត្ថម្ភអង្ករ ៣០ តោន និងប្រាក់ ៦០០ លានដុងដល់ទីក្រុងហូជីមិញ។ជូនអំណោយដល់ប្រជាជននៅតំបន់ជម្លៀស ហ៊ុមព័ទ្ធ
23/07/2021 08:40
នៅវេលាម៉ោង ០ និង ០០ នាទីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ជាថ្ងៃដែលខេត្តត្រា វិញចាប់ផ្តើមអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិ បាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ រួមជាមួយដំណឹងចចាមអារ៉ាមច្រើនជ្រុងជ្រោយក្នុងប្រជាជន ម៉្លោះហើយការទិញទំនិញក្នុងតំបន់ជនរួមជាតិខ្មែរកើនខ្ពស់ បណ្តាលឱ្យផ្សារជាច្រើនខ្វះទំនិញ តម្លៃកើនខ្ពស់។ យើងខ្ញុំមានឱកាសកត់សម្គាល់នៅតាមតំបន់មួយចំនួនដែលមានជនរួមជាតិខ្មែររស់នៅច្រើន សូមឧទ្ទេសនាមជូនលោកអ្នកអាន។
20/07/2021 09:16
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ ស្ថានភាពសន្តិសុខនយោបាយនៅលើភូមិសាស្រ្តស្រុកបន្តបាន រក្សាខ្ជាប់ខ្ជួន សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បានធានាលំនឹងឧក្រឹដ្ឋជនព្រហ្មទ័ណ្ឌ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយ មិនទុកឲ្យមានបទល្មើស ដោយមានការចាត់តាំង៖ បំពានច្បាប់ព្រហ្មទ័ណ្ឌកើតឡើង ១៥ ករណី ថយចុះ ០៥ ករណី ប្រៀបជាមួយពេលដូចគ្នានៃឆ្នាំកន្លង អបាយ មុខសង្គម បានរំសាយ ៦៩ ករណី លេងបៀ ថ្កោលទោស ០៥ ករណីដោយមានជនបំពាន ១០ នាក់ ពិន័យបទបំពានរដ្ឋបាលចំពោះមុខសញ្ញា ២៩៩ នាក់ ជាមួយទឹកប្រាក់ ៥១១,៨ លានដុង ស្នើគណៈកម្មាធិការប្រជាជនពិន័យមុខសញ្ញា ១០ នាក់ ជាមួយទឹកប្រាក់ ១៨,៣៥ លានដុង។
15/07/2021 15:21
នៅពេលរសៀលថ្ងៃទី ១៤ កក្កដាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ឡេវ៉ាំងហាំងបានចុះហត្ថលេខាចេញផ្សាយសារាចរលេខ ០៨/CT-UBND ស្ដីពី អនុវត្តបណ្ដាវិធានការចាំបាច់បង្ការទប់ ស្កាត់ ជំងឺកូវីដ–១៩ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។
13/07/2021 07:45
លោកឡេជីថាវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចបណ្តាភាគកម្រិតសេដ្ឋកិច្ច ស្រុកបានកំណត់ដំបូងបង្អស់ត្រូវអាទិភាពពង្រីកវិស័យកសិកម្មតាមទិសដៅមុខទំនិញ ភ្ជាប់ជាមួយច្នៃលក់ផលិតផល ជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផ្លាស់ប្ដូរប្រពលវប្បកម្ម បង្កើនរដូវកាល បង្កើនគុណភាពផលិតផល។ ក្នុងនោះ យកចិត្តទុកដាក់ពង្រីកប្រភេទឈើដែលមានសក្តានុពលរបស់មូលដ្ឋាន។
25/06/2021 08:16
នាយករដ្ឋមន្រី្តនៃរដ្ឋាភិបាលទើបមានសេចក្ដីសម្រចចិត្តផ្តល់សច្ចាប័នបញ្ជីរាយនាមបណ្តាឃុំតំបន់លេខ ៣ តំបន់លេខ ២ តំបន់លេខ ០១ ស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ លើភូមិសាស្រ្ត ៥១ ខេត្ត ក្រុងក្នុងប្រទេស។ ស្ថិតលើមូលដ្ឋាននោះ ខេត្តត្រាវិញមាន ៥៩ ឃុំ សង្កាត់ ទីប្រជុំជនស្ថិត ក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥។ ក្នុងនោះ ស្រុកកូវង៉ាង មាន ០៨ ឃុំ (០៦ ឃុំតំបន់លេខ ៣ និង ២ ឃុំតំបន់លេខ ១) ស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥។
25/06/2021 07:33
អំណរអនុស្សាវរីយ៍ឆ្នាំទី ៩៦ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៦-២១ មិថុនា ឆ្នាំ ២០២១) សមាគមអ្នកកាសែតវៀតណាមខេត្តត្រាវិញបានចេញផ្យាយ សារលិខិតលេខ ៥៧/CV-HNB ចុះថ្ងៃទី ១៦ មិថុនាឆ្នាំ ២០២១ ស្តីពីការបូកសរុបលទ្ធផល និងជូនរង្វាន់សារព័ត៌មានសរសេរអំពី “គំរូល្អ ការងារល្អ” ឆ្នាំ ២០២១ ដល់ ២០ វណ្ណកម្ម និងជូនគ្រឿងអនុស្សារិយយស”ព្រោះបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាម” ដល់បុគ្គល ០៩ នាក់ ដែលមានស្នាដៃក្នុងបុព្វហេតុសារព័ត៌មានបដិវត្តន៍របស់ខេត្តត្រាវិញ។
22/06/2021 07:43
ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជន រួមជាតិភាគតិច ៤៣២ នាក់បានរដ្ឋអំណាចមូលដ្ឋានអញ្ជើញមកសួរសុខទុក្ខ ជូនអំណោយនាឱកាសបុណ្យតេតង្វៀងដាងតឹងស៊ឺវឆ្នាំ ២០២១ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សរុបទឹកប្រាក់ ២១០ លានដុង។ ទន្ទឹមនឹងនោះ សួរសុខទុក្ខ ជូនអំណោយដល់អ្នកមានប្រជាប្រិយភាពដែលត្រូវឈឺថ្កាត់ ១៨ នាក់ ចូលរួមរំលែកទុក្ខអ្នកមានប្រជាប្រិយភាពដែលមានសាច់ញាតិទទួលមរណភាព ០៣ នាក់ ជាមួយទឹកប្រាក់ ២១ លានដុង។
18/06/2021 07:41
សាខាបក្សសាលាបឋមសិក្សាថាញ់ស៊ើង ស្រុកថ្កូវចលនាកម្មាភិបាលគ្រូបង្រៀន ៣២/៣២ នាក់ (មានបក្ខជន ២៤ នាក់) សកម្មរៀនសូត្រនិងធ្វើ តាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ។ រៀងរាល់ឆ្នាំមានបក្ខជន ១០០% អនុវត្តបទចុះកិច្ចសន្យារៀននិងធ្វើតាមអ៊ំ។ ទន្ទឹមនឹងនោះ កម្មាភិបាល គ្រូបង្រៀនសកម្មចលនាអង្គការចាត់តាំងបុគ្គលគបប្រាក់ និងសម្ភារសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រ ។