23/07/2021 09:28
*ឧបត្ថម្ភអង្ករ ៣០ តោន និងប្រាក់ ៦០០ លានដុងដល់ទីក្រុងហូជីមិញ
គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញទើបមានលិខិតផ្ញើទៅសួរសុខទុក្ខដល់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញអាស្រ័យដោយស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩។
លិខិតបានចែងច្បាស់ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញតែងយកចិត្តទុកដាក់ តាមដានម៉ត់ចត់ស្ថានភាពអាសន្នរោគនិងរួមគ្នាជម្នះការលំបាកដែលទីក្រុងហូជីមិញកំពុងប្រឈមមុខ បំផុតក្នុងពេលអនុវត្តការគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាល។ ទន្ទឹមនឹងនោះវាយតម្លៃខ្ពស់ចំពោះបណ្ដាវិធានការដែលបក្ខភាគ និងប្រជាជនទីក្រុងហូជីមិញបានអនុវត្តក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងពេលកន្លងហើយជឿជាក់ថា ក្រោមកិច្ចចង្អុលការរបស់បក្ខភាគ ការបញ្ជាការប្ដូរផ្ដាច់របស់រដ្ឋអំណាច រួមជាមួយការឧបត្ថម្ភ សាមគ្គីទូទាំងប្រជាជន ទីក្រុងហូជីមិញនឹងឆាប់ត្រួតពិនិត្យ ទប់ស្កាត់ ឆ្លងផុតពីមហាអាសន្នរោគជំងឺកូវីដ-១៩។
បក្ខភាគនិងប្រជាជនខេត្តត្រាវិញក៏ផ្ញើជូនអង្ករ ៣០ តោន និងប្រាក់ ៦០០ លានដុង(សរុបតម្លៃប្រមាណ ០១ ពាន់លានដុង)ដល់បក្ខភាគនិងប្រជាជនទីក្រុងហូជីមិញ ដើម្បីចែករំលែកទុក្ខលំបាកជាមួយទីក្រុងហូជីមិញក្នុងការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩៕
*ជូនអំណោយដល់ប្រជាជននៅតំបន់ជម្លៀស ហ៊ុមព័ទ្ធ
កាលពីថ្ងៃទី ១៣ កក្កដា សមាគមសហព័ន្ធនារីខេត្តសហការជាមួយសមាគមកាកបាទក្រហមខេត្តចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយ ១០០ ចំណែក(ក្នុងមួយចំណែកៗតម្លៃ ៣០០.០០០ ដុង)នៅកន្លែងត្រូវបិទខ្ទប់ ០៣ កន្លែងអាស្រ័យដោយជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ នៅឃុំហ៊ុងហ្វា(ស្រុកទីវកឹង) និងឃុំលឿងហ្វា (ស្រុកចូវថាញ់)។ ក្នុងនោះ ជូនអំណោយ ៦៧ ចំណែកដល់គ្រួសារប្រជាជននៅក្នុងតំបន់ដែលត្រូវបិទខ្ទប់រួមមាន៖ អង្ករនិងបណ្ដាសម្ភារប្រើប្រាស់ អំណោយនៅសល់ពីនោះជូនឲ្យកងកម្លាំងចូលរួមប្រចាំការនៅបណ្ដាកន្លែងបិទខ្ទប់។
បានដឹងថា នៅពេលខាងមុខ សមាគមនឹងបន្ដចលនាបណ្ដាប្រភពឧបត្ថម្ភដល់បណ្ដាតំបន់បិទខ្ទប់ផ្សេងៗទៀតលើភូមិសាស្រ្ដខេត្តឆ្លងតាមគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត។ ទន្ទឹមនឹងនោះ ឧបត្ថម្ភសមាជិកានារីលំបាកអាស្រ័យដោយជះឥទ្ធិពលជំងឺកូវីដ-១៩។
អនុវត្តកិច្ចចង្អុលការរបស់គណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត កាលពីថ្ងៃទី ១៥ កក្កដា គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តធ្វើជាអធិបតី សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្ដាសមាគម អង្គការមហាជនចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាតំបន់ជម្លៀសសុខាភិបាលលើភូមិសាស្រ្ដបណ្ដាស្រុក៖ កូវង៉ាង (០៦ កន្លែង) ចូវថាញ់ (០៣ កន្លែង) ទីវកឹង (០២ កន្លែង) កូវកែ (០១ កន្លែង)និងទីក្រុងត្រាវិញ (០១ កន្លែង)។ ក្រុមនៅទាំងជូនអំណោយ ២០៧ ចំណែកទៀត (ក្នុងមួយចំណែកតម្លៃ ៣០០.០០០ ដុង)ដល់គ្រួសារប្រជាជននៅក្នុងតំបន់បិទខ្ទប់ ជម្លៀសសុខាភិបាល។ អំណោយមួយចំណែកៗរួមមាន៖ អង្ករ ម៉ី របាំងមុខ និងគ្រឿងឧបភោគ។ ក្រៅពីនោះ នៅតាមប៉ុសិ៍្ដត្រួតពិនិត្យនីមួយៗ ក្រុមបានជូនអង្ករ ១០០ គីឡូក្រាមនិងអំណោយ ០១ ចំណែក ឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងចូលរួមប្រចាំការនៅទីនេះ៕
ប្រែសម្រួល៖លឺវវូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។