22/06/2021 07:59
និយោជិតវប្បធម៌ឃុំម៉ីចាញ់កំពុងពិនិត្យឧបករណ៍ផ្សាយសំឡេង។
លោកង្វៀងវុាំងសឿន លេខាគណៈកម្មាធិការបក្ស-ប្រធានគណៈកម្មាធិការប្រជាជនឃុំម៉ីចាញ់ បានឲ្យដឹងថា៖ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនឃុំបំពាក់បណ្តាអាមភ្លី មីក្រូ ម៉ាស៊ីនផ្សាយ។ល។ដាក់នៅបន្ទប់មួយដោយឡែកអាចថតផ្សាយសំឡេងមានគុណភាពជំនាញខ្ពស់។ នៅភូមិទាំង ៨ លើភូមិសាស្រ្តបានដាក់ផ្គុំបណ្តាប្រព័ន្ធឧគ្ឃោ សនសព្ទស្វ័យប្រវត្តិ ក្នុងភូមិនីមួយៗ ពី ៣-៤ គ្រឿង។ ក្នុងរយៈពេលកន្លង មូលដ្ឋានតែងអនុវត្តល្អការបន្តផ្សាយសំឡេងពីបណ្តាស្ថានីយផ្សាយសំឡេងរបស់មជ្ឈិម របស់ខេត្ត ស្រុក និង កសាងកម្មវិធីមួយចំនួនស្តីពីស្ថានភាព របស់មូលដ្ឋានផ្សាយលើដំណាក់ផ្សាយសំឡេងរបស់ឃុំ។ ជាពិសេស ចាប់ពីពេលអាសន្នរោគកូវីដ-១៩ នៅ ក្នុងប្រទេសប្រែប្រួលយ៉ាងស្មុគស្មាញ ដំណាក់ផ្សាយសំឡេងរបស់ឃុំចាត់តាំងផ្សព្វផ្សាយ អំ ពីសារាចរលេខ ១៥/CT-TTg ចុះថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការអនុវត្តម៉ឹងម៉ាត់លើកកំពូលបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ សារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ មីនា ឆ្នាំ ២០២០ របស់ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការអនុវត្ត បណ្តាដំណោះស្រាយបន្ទាន់បង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩ ។ល។ រយៈពេលថ្មីៗនេះ គឺផ្សព្វផ្សាយអំពីសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ របស់ប្រ ធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពីការ “អនុវត្តជាបន្ទាន់បណ្តាវិធានការចាំបាច់ទប់ ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត” សារលិខិតលេខ ៧៧/CV-BTS ចុះថ្ងៃទី ១ មិថុនា ឆ្នាំ ២០២១ របស់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញស្តីពី “អនុវត្តរួសរាន់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ កូវីដ-១៩ ” ។ល។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយធ្វើឲ្យប្រជាជនមានស្មារតីយល់ដឹងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ មូលដ្ឋានមិន ទាន់រកឃើញករណីណាកើតមានជំងឺ ប្រជាជន កាន់តែស្ងប់ចិត្តក្នុងការពលកម្មផលិត។
ទន្ទឹមជាមួយការរក្សាដំណាក់ផ្សាយសំឡេងនៅមណ្ឌលឃុំបម្រើប្រជាជន គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំម៉ីចាញ់ នៅទាំងសហការល្អជាមួយបណ្តាមូលដ្ឋានសាសនា វត្តអារាមលើភូមិសាស្រ្ត ហើយចាត់ទុក នោះជាស្ថានីយផ្សព្វផ្សាយក្នុងការបំផុសចលនា ពុទ្ធបរិស័ទចូលរួមជ្រោមជ្រែងជាមួយបណ្តាចលនា បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដែលបណ្តា ផ្នែកគ្រប់លំដាប់ថ្នាក់កំពុងរឹតបន្តឹង។
ព្រះតេជគុណថាច់រ៉ាយ ព្រះពហូសូតវត្តមហិង្គុ ទ្យារាម (សំរោងធំ) មានថេរដីកាឲ្យដឹងថា៖ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ដល់វត្តអារាម ការប្រជុំជីវភាពសាសនារបស់ជនរួមជាតិខ្មែរ ក្នុងនោះមានកិច្ចសហការផ្សព្វផ្សាយដើម្បីជនរួមជាតិលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ។ ក្នុងបណ្តាថ្ងៃកន្លង ពេលទូទាំងខេត្ត បង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្រៅពីការផ្សព្វផ្សាយលើប្រព័ន្ធឧគ្ឃោសនស័ព្ទនៅឃុំ និងបណ្តាភូមិលើភូមិសាស្រ្ត បណ្តាគណៈ ផ្នែកឃុំនៅទាំងសហការជាមួយវត្តដើម្បីធ្វើការផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ។ ក្រោយពេល ទទួលបានដំណឹង ឯសារផ្សព្វផ្សាយពីបណ្តា គណៈ ផ្នែកឃុំ អាត្មាតំណាងឲ្យវត្ត សម្រួល សរុបខ្លឹមសារមកវិញ រួចផ្សព្វផ្សាយទាំងភាសា សកល និងភាសាខ្មែរ។ អាស្រ័យហេតុនោះ ជន រួមជាតិខ្មែរនៅទីនេះតែងអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគ តាមកិច្ចចង្អុលការរបស់ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល របស់ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត របស់ផ្នែកសុខាភិបាល ក៏ដូចជាសេចក្តីប្រកាសរបស់សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្តត្រាវិញ។ ក្នុងថ្ងៃ ៨ រោច ខែជេស្ឋ កន្លងហើយ ជាមួយបំណងចង់រួមជា មួយមូលដ្ឋានអនុវត្តល្អការងារបង្ការ ទប់ស្កាត់ អាសន្នរោគ ពុទ្ធបរិស័ទខ្មែរគ្រាន់តែយកចង្ហាន់មកវត្តប្រគេនព្រះសង្ឃ រួចវិលត្រឡប់ទៅផ្ទះវិញ។ បណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សា វិជ្ជាខេមរភាសាក៏ផ្អាកជាបណ្តោះអាសន្ន។
លោកង្វៀងវុាំងសឿន បានឲ្យដឹងបន្ថែមទៀតថា៖ មានឯកសារដែលទាក់ទង ដល់ជនរួមជាតិខ្មែរ មូលដ្ឋានសុទ្ធតែពឹងដល់បណ្តាអង្គ-លោកអ្នក មុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាពជន រួមជាតិខ្មែរឲ្យជួយធ្វើការផ្សព្វផ្សាយ។ អាស្រ័យ អ្នកទាំងនោះមានប្រជាប្រិយភាព ម៉្លោះហើយបានមនុស្សជាច្រើនគោរពកោតក្រែង ធ្វើឲ្យការ ងារផ្សព្វផ្សាយបានល្អប្រសើរ និងមានប្រសិទ្ធ ភាពខ្ពស់៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។