• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

មុនម៉ោង “G” អនុវត្តគម្លាតសង្គម៖ មនុស្សជាច្រើនទិញទំនិញនៅតាមបណ្តាផ្សារជនបទ

23/07/2021 08:40

នៅវេលាម៉ោង ០ និង ០០ នាទីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ជាថ្ងៃដែលខេត្តត្រា វិញចាប់ផ្តើមអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិ បាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ រួមជាមួយដំណឹងចចាមអារ៉ាមច្រើនជ្រុងជ្រោយក្នុងប្រជាជន ម៉្លោះហើយការទិញទំនិញក្នុងតំបន់ជនរួមជាតិខ្មែរកើនខ្ពស់ បណ្តាលឱ្យផ្សារជាច្រើនខ្វះទំនិញ តម្លៃកើនខ្ពស់។ យើងខ្ញុំមានឱកាសកត់សម្គាល់នៅតាមតំបន់មួយចំនួនដែលមានជនរួមជាតិខ្មែររស់នៅច្រើន សូមឧទ្ទេសនាមជូនលោកអ្នកអាន។

 

* នៅតាមបណ្តាផ្សារជនបទថ្ងៃទី ១៨ កក្កដា  និងទិដ្ឋភាព ក្រោយពេលឈានចូលអនុវត្តសារាចរលេខ ០៩ នៅលើភូមិសាស្ត្រខេត្ត

ទិដ្ឋភាពហាងលក់សារពើភណ្ឌផ្លូវផាមថាយបឿងនាថ្ងៃទី ២០-២២ ខែកក្កដា គ្មានមនុស្សចូលទិញឡើយ។ រូបថត៖ រតនា

ផ្សារទំនើប Coopmat មុនថ្ងៃ ១៨ កក្កដា​អនុវត្តគម្លាតសង្គម។ រូបថត៖ សុខា

ផ្សារទំនើប GO មុនថ្ងៃ ១៨ កក្កដា​អនុវត្តគម្លាតសង្គម។ រូបថត៖ សុខា

ទិដ្ឋភាពនៅផ្សារត្រាវិញក្នុងបណ្តាថ្ងៃអនុវត្តសារាចរលេខ ០៩/CT-UBND របស់ប្រធានគណៈ 
កម្មាធិការប្រជាជនខេត្ត​“ស្តីអំពីការអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាន្នរោគជំងឺលើភូមិសាស្ត្រ
ខេត្តត្រាវិញ។ រូបថត៖រតនា     

* មុនម៉ោង “G”

         នៅផ្សារចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវ ដែលមានមុខទំនិញសម្បូរបែបបង្គួរ ជនរួមជាតិខ្មែរប្រជ្រៀតគ្នាទិញច្រើនជាង មិនខុសអីពីថ្ងៃ ១៤ -១៥ រោចបុណ្យតេត។ បងស្រីហ្វិញធីតឿ អ្នកជំនាញ លក់ត្រីងៀតនៅផ្សារចុងព្រៃបានឱ្យដឹងថា៖ ក្នុងបណ្តាថ្ងៃជិតៗនេះ តូបលក់ទំនិញរបស់បងលក់បានច្រើនបំផុតតែប្រមាណ ២០-២៥ គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែនៅព្រឹកនេះ (ថ្ងៃទី ១៨ ខែកក្កដា) អ្នកទិញរោមជិតជុំត្រឹមតែនៅពេលព្រឹកបងលក់ ត្រីងៀតគ្រប់ប្រភេទបានជិត ១០០ គីឡូក្រាម។ បងលក់ទំនិញនៅទីនេះជាយូរមកហើយ ម៉្លោះហើយស្គែស្គាល់មនុស្សជាច្រើន  រួចក្នុងការលក់ឱ្យមាមីងលើកនេះ បងនៅតែលក់ដោយតម្លៃដូចដើម ទោះបីមនុស្សមួយចំនួនចាត់ទុកថានោះ ជាឱកាសរកស៊ី ប៉ុន្តែចំពោះរូបបងវិញបំណងចែករំលែកការលំបាករួមជាមួយមនុស្សជាច្រើន។

ល្វែងលក់សាច់ជ្រូក​ ត្រីងៀត។
              ចំពោះអ្នកដែលជំនាញខាងដឹកជញ្ជូន បណ្តាផលបន្លែពីបណ្តាផ្សារដទៃមកលក់នៅផ្សារចុងព្រៃនោះ បង្កើនតម្លៃឡើងខ្ពស់ជាង ដោយអះអាងថា រយៈពេលនេះបណ្តាផលបន្លែកាន់តែមានភាពខ្សត់ខ្សោយ។ នៅក្នុងបណ្តាថ្ងៃធម្មតា តម្លៃផលបន្លែ ប្រែប្រួលដោយកម្រិតត្រឹមតែ ១៥.០០០-២០.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែនៅព្រឹកថ្ងៃទី ១៨ កក្កដា នៅផ្សារចុងព្រៃមានអ្នកខ្លះលក់ដោយតម្លៃឡើង ដល់ប្រមាណ ៤០.០០០-៥០.០០០ ដុង ក្នុងមួយគីឡូ ក្រាម។ ប្រការនោះ បណ្តាលឱ្យអ្នកប្រើប្រាស់ជាច្រើនទាមទារដល់ការមានមុខរបស់ផ្នែកមាន សមត្ថកិច្ច ដើម្បីទប់ស្កាត់តម្លៃដើម្បីប្រជាជនបាន នឹងនរចិត្តសាស្រ្តក្នុងលើកកំពូលទប់ស្កាត់អាសន្នរោគកូវីដ-១៩។ បងស្រីសឺនធីអ៊ុក នៅភូមិត្រាម ឃុំភឿកហ៊ឹង សំដែងក្តីតក់ក្រហល់៖ បើសិនមិន មានការរារាំងរបស់ផ្នែកមានសមត្ថកិច្ច រួចពេលវេលាបង្ការ ទប់ស្កាត់អាសន្នរោគអូសអន្លាយ ប្រហែលជាអ្នកក្រត្រូវប្រឈមនឹងការលំបាកយ៉ាងច្រើន ពីព្រោះតម្លៃមុខទំនិញមួយចំនួនកើនខ្ពស់។

ផ្សារចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវ។ រូបថត៖ សម្បត្តិ
     នៅផ្សារភឿកហ៊ឹង កន្លែងដែលមានករណីវិជ្ជ មានជំងឺបានរកឃើញនៅក្បែរនោះ ម៉្លោះហើយការលក់ដូរនៅក្នុងផ្សារមិនសូវមានភាពពុះពោរឡើយ។ តូបបម្រើឱ្យការលក់សាច់ជ្រូកត្រី ។ល។ នោះ មកទល់ព្រឹកថ្ងៃទី ១៨ ខែកក្កដា មិនបានតាំងលក់ដូចថ្ងៃធម្មតាឡើយ។ បងស្រី​ ថាច់ធីស៊ើង អ្នកជំនាញខាងការលក់ដូរនៅផ្សារភឿកហ៊ឹង បានឱ្យដឹងថា៖ ពីរបីថ្ងៃនេះ ប្រជាជនសែនស្លន់ស្លោបារម្ភពីរឿងដែលមានករណីវិជ្ជមាជំងឺបានរកឃើញ នៅមូលដ្ឋាន ម៉្លោះហើយមនុស្សជាច្រើនមិនសូវ ចេញពីផ្ទះ។ ក្រោយពេលពួកគាត់ទិញបណ្តាប្រដាប់ប្រដារហូបចុករក្សាទុកគ្រប់គ្រាន់ក្នុងផ្ទះហើយ ពួកគាត់បានត្រឹមតែបិទទ្វារនៅក្នុងផ្ទះ ម៉្លោះហើយការលក់ដូរនៅក្នុងផ្សារមានការខុសប្លែកយ៉ាងច្រើនជាងថ្ងៃធម្មតា។

ផ្សារញីទ្រឿង (ស្រុកកូវង៉ាង) ។  រូបថត៖ សម្បត្តិ
     រីឯនៅផ្សារញីទ្រឿង (ស្រុកកូវង៉ាង) មូលដ្ឋាននៅជាប់ជាមួយឃុំឡុងស៊ើង គឺជាមូលដ្ឋានបានកត់ សម្គាល់ថាមានអ្នកផ្ទុកជំងឺ ម៉្លោះហើយប្រជាជនពីរ ឃុំគឺញីទ្រឿង និងឡុងស៊ើងប្រមូលផ្តុំគ្នាមកទិញ ទំនិញរក្សាទុកនៅផ្សារញីទ្រឿយ៉ាងច្រើន។  
​បងង្វៀងវុាំងឡាញ់ អ្នកធ្វើសេវាកម្មចាំទោចក្រយាននៅតំបន់ផ្សារញីទ្រឿងបានឱ្យដឹង៖ មិនដែលឃើញថ្ងៃណាមានមនុស្សមកផ្សារច្រើនដូចថ្ងៃនេះ។ តាំងពីព្រឹកព្រលឹម មនុស្សជាច្រើនមកទិញ​ បណ្តាប្រភេទស្បៀងអាហារ ដើម្បីរក្សាទុកមិនដឹងតើពួកគាត់មានដំណឹងចចាមអារ៉ាមយ៉ាងអ្វី ក្រៅពីការព្រមានរបស់រដ្ឋអំណាចមូលដ្ឋាន ផ្នែកមានសមត្ថកិច្ច។ល។ ឬទេ បានជាមនុស្សជាច្រើនមកប្រជ្រៀតគ្នាទិញទំនិញ។ ខ្ញុំគិតថា ផ្តុំគ្នីគ្នាច្រើននោះមិនមែនជាវិធានការសុវត្ថិភាព ឱ្យការបង្ការ ទប់ស្កាត់អាសន្នរោគឡើយ ផ្ទុយមកវិញ គឺជាបាតុភាពអាចឆ្លងរាលដាលអាសន្នរោគ ធ្វើជ្រួលច្របល់ដល់ការលក់ដូរ ធ្វើអាជីវកម្មនៅក្នុងផ្សារ អាស្រ័យការផ្គត់ផ្គង់មិនគ្រប់ដល់តម្រូវការ អ្នកលក់មួយចំនួនបង្កើនតម្លៃឡើងយ៉ាងខ្ពស់។

ទិដ្ឋភាពហាងលក់សារពើភណ្ឌផ្លូវផាមថាយបឿងនាថ្ងៃទី ១៧-១៨ ខែកក្កដា ។ 
     លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹងថា៖ អនុវត្តកិច្ចចង្អុលការរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ស្រុក  ឃុំបានចង្អុលការដល់បណ្តា ផ្នែកពាក់ព័ន្ធផ្សព្វផ្សាយជូនប្រជាជនមិនគួរតក់ស្លុត ហើយទិញស្បៀងអាហារទៅរក្សាទុកច្រើនឡើយ។ ប៉ុន្តែប្រជាជននៅតែព្រងើយកន្តើយជាមួយការព្រមាននោះ។ មកទល់ពេលនេះ នៅតំបន់ផ្សារមានមនុស្សជាច្រើន រួមជាមួយពាក្យចចាម អារា៉មថានឹងខ្វះទំនិញ ម៉្លោះហើយមិនទប់ទល់បានតម្លៃមុខទំនិញមួយចំនួន។ ខ្ញុំរំលឹកថា ប្រជាជនត្រូវនឹងនរចិត្តឱ្យមែនទែន ពីព្រោះដំណឹងពីមន្ទីរឧស្សាហពាណិជ្ជកម្មគឺច្បាស់ក្រឡែត មណ្ឌលលក់ទំនិញជាច្រើននៅតែធ្វើសកម្មភាព ធានាអំពីបរិមាណទំនិញបម្រើដល់តម្រូវការរបស់ប្រជាជនក្នុងរដូវអាសន្នរោគជាមួយតម្លៃលំនឹង។
     ការអនុវត្តន៍គម្លាតសង្គម គឺជាការផ្អាករាល់ សកម្មភាពវប្បធម៌ គីឡា ការកំសាន្ត។ ផ្អាកបណ្តា សកម្មភាពធ្វើអាជីវកម្មសេវាកម្មមុខទំនិញមិនចាំបាច់មួយចំនួន។ ចំពោះបណ្តាមូលដ្ឋានធ្វើអា ជីវកម្មមុខទំនិញ សេវាកម្មចាំបាច់នៅតែបើកទ្វារ ធ្វើសកម្មភាពធម្មតា។ អាស្រ័យហេតុនោះ ប្រជា ជនមិនគួរតក់ស្លុតនាំគ្នាទៅទិញទំនិញ ក្លាយជា ឱកាសសម្រាប់បណ្តាជនទុច្ចរិតប្រព្រឹត្តអំពើខ្វះ វិចារណញ្ញាណ៕   អត្ថបទ៖ សម្បត្តិ

 

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.