
ជូនគ្រឿងអនុស្សារិយយស”ព្រោះបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាម” ។ រូបថត៖ សុខា
ក្រោយរយៈកាល ០១ ឆ្នាំបំផុសចលនារង្វាន់សារព័ត៌មានសរសេរអំពី “គំរូល្អ ការងារល្អ” គណៈចាត់តាំងពិធីប្រឡងទទួលបាន ៤៨ វណ្ណកម្មរបស់បណ្តាអ្នកកាសែត ដោយមាន ០៤ ប្រភេទសារព័ត៌មាន៖ កាសែតបោះពុម្ពផ្សាយ សារព័ត៌មានវិទ្យុ-ទូរទស្សន៍ និងរូបថតសារព័ត៌មាន។ ឆ្លងតាមនោះគណៈចាត់តាំងជ្រើសបាន ២០ វណ្ណកម្មដើម្បីជូនរង្វាន់រួមមាន៖ (គ្មាន រង្វាន់លេខ ០១) រង្វាន់លេខពីរ ០៤ រង្វាន់ រង្វាន់លេខបី ០៩ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ០៧ រង្វាន់។ អាស្រ័យស្ថានការណ៍អាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ ម៉្លោះហើយ គណៈចាត់តាំងមិនចាត់តាំងពីធីជួបជុំដើម្បីជូនគ្រឿងអនុស្សារិយយស និងរង្វាន់សារព័ត៌មាន អំពី “គំរូល្អ ការងារល្អ” ឆ្នាំ ២០២១ គឺចាត់តាំងជូនដោយផ្ទាល់ដៃដល់បុគ្គលម្នាក់ៗ នៅនឹង កន្លែងធ្វើការ៕ សុខា