22/06/2021 07:43
ទន្ទឹមនឹងនោះ បណ្ដាមូលដ្ឋានអប់រំវិជ្ជាជីវៈនិងបណ្ដាអាជីវកម្មជ្រើសសិស្ស បណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករជនបទ ៦៣៩ នាក់ (មានពលករ ២៥៧ នាក់ជាជនរួមជាតិភាគតិច) សរុបថវិកាជិត ១,៦ ពាន់លានដុង ។ ជូនប័ណ្ណគាំពារសុខាភិបាល ២០០.៧៦៩ ប័ណ្ណដល់ជនរួមជាតិភាគតិចកំពុងរស់នៅតំបន់មានលក្ខណៈសេដ្ឋកិច្ច -សង្គមលំបាក សរុបទឹកប្រាក់ជាង ១៦០ ពាន់លានដុង ។
អនុវត្តតាមសារលិខិតលេខ ១៣៣១/BTC-HCSN ចុះថ្ងៃទី ៣០ តុលាឆ្នាំ ២០២០ របស់ក្រសួង ហិរញ្ញវត្ថុស្ដីពីការកសាងសំណង់មូលដ្ឋានបូជាសពសម្រាប់ជនរួមជាតិខ្មែរនៅស្រុកទីវកឹង បច្ចុប្បន្នរំសាយទុនបានជាង ១៦,៧ ពាន់លានដុង (សម្រេច ៤០% ប្រៀបនឹងចំនួនទុនបាន ប្រគល់ឲ្យ)។
កុមារមានអាយុពី ០៦-៣៦ ខែ ៩៨% បានបំពេញបន្ថែមវីតាម៉ីន (អា)
តាមដំណឹងពីមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺត្រាវិញ អនុវត្តផែនការលេបវីតាម៉ីនលើកទី ០១ ចាប់ពីថ្ងៃទី ០១-០៧ មិថុនា ស្រុក ទីផ្សាររួមខេត្ត ទីក្រុងទាំង ០៨ ក្នុងខេត្តបានឲ្យកុមារ មាន អាយុពី ០៦-៣៦ ខែចំនួន ៣៣.៦៣៥ រូប លេបវីតាម៉ីន (អា)( សម្រេច ៩៨%)។ ដោយឡែក ស្រុកកូវកែមានកុមារស្ថិតក្នុងអាយុចំនួន ៤.៣២០ រូបបានលេប ប៉ុន្ដែមិនទាន់ផ្សព្វផ្សាយឲ្យលេបលើកនេះអាស្រ័យដោយជះឥទ្ធិពលជំងឺកូវីដ-១៩ ហើយស្រុកកូវកែកំពុងអនុវត្តការ គម្លាតសង្គម ផ្នែកសុខាភិបាលនឹងបន្ដឲ្យលេបវីតាម៉ីនពេលដែលស្ថានភាពអាន្នរោគបានលំនឹងមកវិញ។
សកម្មភាពបំពេញបន្ថែមវីតាម៉ីន (អា) បានផ្នែកសុខាភិបាលផ្សព្វផ្សាយក្នុងមួយឆ្នាំ ០២ លើក នៅខែមិថុនានិងខែធ្នូរៀងរាល់ឆ្នាំដើម្បីបង្ការ ទប់ស្កាត់ស្ថានភាពខ្វះវីតាម៉ីន (អា) ដល់កុមារមាន អាយុក្រោម ០៥ ឆ្នាំ៕
១០៣/១០៦ មូលដ្ឋានចាត់តាំងសម្រេចមហាសន្និបាតសមាគមអ្នកមានវ័យចាស់អាណត្ដិកាល ២០២១-២០២៦
តាមដំណឹងពីគណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្តត្រាវិញ គិតមកទល់ពេលនេះ មាន ១០៣/១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តចាត់តាំងសម្រេចមហាសន្និបាតសមាគមអ្នក មានវ័យចាស់មូលដ្ឋាន អាណត្ដិកាល ២០២១-២០២៦ សម្រេច ៩៧,១%។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាប្រពៃណីអ្នកមានវ័យចាស់វៀតណាម (០៦ មិថុនា) សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានសហការចលនាជូនអំណោយដល់អ្នកមានវ័យចាស់ដែលមានស្ថាភាពលំបាក ២.០០០ នាក់និងចលនាមូលនិធិថែទាំផ្ទៃក្នុង សរុបតម្លៃជាង ១,២ ពាន់លានដុង អំណរជន្មាយុ ដល់អ្នកមានវ័យចាស់ជិត ៥.២០០ នាក់ សរុបទឹកប្រាក់ជាង ២,៤ ពាន់លានដុង។
សមាគមគ្រប់លំដាប់ថ្នាក់ចលនាគ្រួសារ ៩៤៩ គ្រួបង្កើតមូលនិធិទំនុកបម្រុងជីដូនជីតា ឪពុកម្ដាយ សរុបទឹកប្រាក់ជិត ១២ ពាន់លានដុង ៕ ប្រែសម្រួល៖ លឺវវូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។