• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទីវកឹង កសាងផ្ទះឧបការគុណ ២៤ ខ្នងជូនគ្រួសារគោលនយោបាយ

20/07/2021 09:37

     តាមប្រភពដំណឹងពីការិយាល័យពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចស្រុកទីវកឹង ក្នុងរយៈកាល ០៦ ខែដើមឆ្នាំ ២០២១ ផ្ដើមពីបណ្តាប្រភពទុនឧបត្ថម្ភ បណ្តាឃុំ ទីប្រជុំជន បានសាងសង់រួចប្រគល់ជូនផ្ទះឧបការគុណ ២៤ ខ្នង ដល់គ្រួសារគោលនយោបាយ ។ ក្នុងនោះ ឃុំង៉ាយហ៊ុង ០៧ ខ្នង ឃុំហ៊ីវទ្រុង ០៦ ខ្នង ឃុំតឹបង៉ាយ ០៤ ខ្នង ឃុំហ៊ុងហ្វា ០៣ ខ្នង ឃុំភូកឹង ០១ ខ្នង ឃុំតឹងហ្វា ០១ ខ្នង និងទីប្រជុំជនទីវកឹង ០២ ខ្នង ជួយឲ្យគ្រួសារគោលនយោបាយ “មានលំនៅ សុខសាន្ត រកស៊ីរីកចម្រើន” លំនឹងជីវភាព។
     ទន្ទឹមនឹងនោះ ការិយាល័យបានសហការជាមួយការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីប្រជុំជន ពិនិត្យឡើងវិញផ្ទះឧបការគុណដែលបានឧបត្ថម្ភមុនឆ្នាំ ២០១៥  ទ្រុឌទ្រោម ប៉ុន្តែគ្មានលក្ខណៈជួសជុលឡើងវិញ។ លទ្ធផលមានមុខសញ្ញា ១៦៦ នាក់ ជួបការលំបាកតម្រូវការឧបត្ថម។ ក្រៅពីនោះចាត់តាំងជូនមុខសញ្ញា អ្នកមានសគុណ ២១ នាក់ទៅកម្សាន្តនៅខេត្តគៀងយ៉ាង សហការជាមួយបណ្តាឃុំ ទីប្រជុំជន ជ្រើសមុខសញ្ញាមានសគុណ សាច់ញាតិយុទ្ធជនពលី ២៨ នាក់ទៅទស្សនាចរណ៍នៅរដ្ឋធានី ហាណូយ តាមផែនការលេខ ១៧៤/KH SLĐTBXH ចុះថ្ងៃទី ២៦ មករា ឆ្នាំ ២០២១ របស់មន្ទីរ ពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច។
     នៅពេលខាងមុខ ការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកបន្តការយកចិត្តទុក ដាក់អនុវត្តបណ្តាគោលនយោបាយសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ ថែទាំ គិតគូដល់អ្នកមានសគុណ ជាពិសេស នាឱកាសអនុស្សាវរីយ៍ ឆ្នាំទី ៧៤ ទិវាយុទ្ធជនពលី-ពិការ (ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៤៧ -២៧ កក្កដាឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ បន្តបំផុសចលនាប្រភពឧបត្ថម្ភជាច្រើន ពីបណ្តាអង្គការចាត់តាំង បុគ្គល សាងសង់ផ្ទះឧបការគុណជូនអ្នកមានសគុណ ចំពោះបដិវត្តន៍៕

                                                                                                                                              ប្រែសម្រួល៖ សុខា
     *កូវង៉ាង កសាងផ្ទះឧបការគុណ ផ្ទះមហាសាមគ្គីជូនគ្រួសារគោលនយោបាយ គ្រួសារក្របាន ៣៥ ខ្នង
     តាមដំណឹងពីការិយាល័យពលកម្មយុទ្ធជនពិការ និងសង្គមស្រុកកូវង៉ាង អនុវត្តការងារថែទាំគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយនោះ ក្នុង ០៦ ខែ ដើមឆ្នាំ ២០២១ ស្រុកចាត់តាំងប្រគល់ជូនផ្ទះឧបការគុណ ២៥ ខ្នងដល់គ្រួសារគោលនយោបាយ។ ក្នុងនោះមាន ១០ ខ្នង អាស្រ័យដោយធនាគារវិនិយោគ និងអភិវឌ្ឍន៍ត្រាវិញឧបត្ថម្ភ និងផ្ទះ ១៥ ខ្នង អាស្រ័យដោយក្រុមហ៊ុនចំកាតឯកសមាជិកឆ្នោតជាតិត្រាវិញឧបត្ថម្ភ។  កសាងសម្រេចនឹងប្រទានជូនផ្ទះមហាសាមគ្គី ១០ ខ្នងដល់គ្រួសារក្រីក្រ តំបន់ជនរួមជាតិខ្មែរពីប្រភពថវិកាមូលនិធិដើម្បីជនក្រ មូលនិធិសុខុមាលភាពសង្គមរបស់ខេត្ត។  ពិសេសគឺអំណរ អនុ ស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-យុទ្ធជនពលីឆ្នាំនេះ គណៈកម្មាធិការបក្សស្រុកចង្អុល ការបណ្តាថ្នាក់ បណ្តាផ្នែកអនុវត្តល្អគោលនយោបាយ “តបស្នងសងគុណ” ជំរុញមាំសន្ទុះ កសាងផ្ទះ ឧបការគុណផ្ទះមហាសាមគ្គីសម្រេចតាមផែនការដាក់ចេញឆ្នាំ ២០២១៕      ឌិញកាញ់-រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.