• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ខ្លឹមសារសំខាន់ៗមួយចំនួនរបស់សម័យប្រជុំលើកទី ១ រដ្ឋសភា នីតិកាលទី ១៥ អាណត្តិកាល ២០២១-២០២៦

23/07/2021 08:07

អនុវត្តសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ស្តីពីចាត់តាំងរដ្ឋសភាឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាល ទី១៤ បានសម្រេចចិត្តកោះប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី ១៥ បានបើកប្រជុំនៅថ្ងៃទី​ ២០ កក្កដា ឆ្នាំ ២០២១ ហើយបានរំពឹងទុកបិទនៅថ្ងៃទី ៥ សីហា ឆ្នាំ ២០២១។ រដ្ឋសភានឹងដំណើរការប្រជុំប្រមូលផ្តុំនៅមជ្ឈមណ្ឌលអាគាររដ្ឋសភា ទីក្រុងហាណូយ។ យោងតាមនោះ សម័យប្រជុំនឹងប្រមូលផ្តុំទៅក្នុងខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោមៈ

     ទី ១ អំពីការងារកសាងច្បាប់ និងត្រួតពិនិត្យជាន់ខ្ពស់៖
     រដ្ឋសភានឹងស្តាប់អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស ង្វៀងភូត្រុង ថ្លែងការណ៍។ រដ្ឋសភានឹងសង្កេត ពិភាក្សា និងអនុម័តិឆ្លងបណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០២២។ កម្មវិធិត្រួតពិនិត្យរបស់រដ្ឋសភា ឆ្នាំ ២០២២ និងការបង្កើត ក្រុមប្រតិភូការងារស៊ើបអង្កេតឯកទេសបទទៅតាមការស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ពិនិត្យបណ្តាសេចក្តីរបាយការណ៍ អំពីៈការ​វាយតម្លៃលទ្ធផលអនុវត្តផែនការពង្រីកសេដ្ឋកិច្ច- សង្គម ថវិការដ្ឋ  ៦ ខែដើមឆ្នាំ និងបណ្តាដំណោះស្រាយអនុវត្តផែនការពង្រីកសេដ្ឋកិច្ច -សង្គម ថវិការរដ្ឋ ៦ ខែចុងឆ្នាំ ២០២១ ការងារអនុវត្តការប្រិតសំចៃ ប្រឆាំងនឹងអំពើខ្ជះខ្ជាយឆ្នាំ ២០២០។ ផ្តល់សច្ចាប័នទូទាត់ជម្រះ ថវិការដ្ឋឆ្នាំ ២០១៩។
     ទី ២ ស្តីពីការត្រួតពិនិត្យ សេចក្តីសម្រេចចិត្តលើការងារចាត់តាំងបេក្ខភាព៖
     រដ្ឋសភាត្រួតពិនិត្យ សម្រេចចិត្តការងារចាត់តាំង បេក្ខភាព ដើម្បីសុក្រឹតបណ្តាមុខដំណែងស្នូលរបស់យន្តការរដ្ឋការក្រោយពីមហាសន្និបាតលើកទី ១៣ របស់បក្ស។ យោងតាមនោះ រដ្ឋសភានឹងពិនិត្យសម្រេចចិត្តលើចំនួនអនុប្រធានរដ្ឋសភា ចំនួនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បោះឆ្នោតតែងតាំងប្រធានរដ្ឋសភា បោះឆ្នោតតែងតាំងបណ្តាអនុប្រធានរដ្ឋសភា បណ្តាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បោះឆ្នោតជ្រើសតាំងអគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានបណ្តាគណៈកម្មាធិការនៃរដ្ឋសភា អគ្គសវនកម្មរដ្ឋ។ បោះឆ្នោត ជ្រើសតាំងប្រធានរដ្ឋ បោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាត្រួតពិនិត្យប្រជាជនកំពូល។
​​     សម្រេចចិត្តលើរចនាសម្ព័ន្ធរបស់អង្គការចាត់តាំង ចំនួនសមាជិករដ្ឋាភិបាល ផ្តល់សច្ចាប័នតែងតាំងបណ្តាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងបណ្តាសមាជិកផ្សេងៗទៀតរបស់រដ្ឋាភិបាល។ ផ្តល់សច្ចាប័នលើបញ្ជីអនុប្រធាន និងសមាជិកក្រុមប្រឹក្សាការពារជាតិ (អានតទៅទំព័រ ៨) និងសន្តិសុខ។ ផ្តល់សច្ចាប័នលើបញ្ជីចៅក្រមតុលាការប្រជាជនកំពូល។ ទន្ទឹមនឹងនោះ រដ្ឋ សភានឹងស្តាប់ក្រុមប្រឹក្សាបោះឆ្នោតជាតិរបាយការណ៍ពីលទ្ធផលបូកសរុបការងារបោះឆ្នោះតំ ណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ និងលទ្ធផលបញ្ជាក់លក្ខណៈតំណាងរដ្ឋសភា នីតិកាលទី ១៥។
     ទី ៣ ស្តីពីត្រួតពិនិត្យ ពិភាក្សា និងសម្រេចចិត្តលើបណ្តាបញ្ហាសំខាន់ៗ៖
     ពិនិត្យ សម្រេចចិត្តៈ ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០២១-២០២៥។ ផែនការ ហិរញ្ញវត្ថុ ០៥ ឆ្នាំរបស់ជាតិ ដំណាក់កាល ២០២១-២០២៥។ ផែនការបុលសងបំណុលសា ធារណៈដំណាក់កាល ២០២១-២០២៥។ ផែនការវិនិយោគមានរយៈពេលមធ្យមដំណាក់ កាល ២០២១-២០២៥។ គោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់ បន្ថយភាពក្រីក្រនិងសុខុមាលភាពសង្គមចីរភាព ដំណាក់កាល ២០២១-២០២៥។ ពិនិត្យ អនុម័តិឆ្លងសេចក្តីសម្រេចចិត្តស្តីពីវិនិច្ឆ័យហិរញ្ញវត្ថុជូនសម្ព័ន្ធប្រេងឧស្ម័នវៀតណាមទូទាត់ ជម្រះខ្ទង់ចំនួនទឹកប្រាក់សំណង់តម្លៃក្នុងការម៉ៅទិញផលិតផលរបស់គម្រោងចម្រាញ់ប្រេងង៉ីសឺន។
     រដ្ឋសភាស្រាវជ្រាវពិនិត្យ អនុម័តិឆ្លងបណ្តាសេចក្តីរបាការណ៍របស់រដ្ឋាភិបាលអំពីលទ្ធផល វិនិច្ឆ័យបំណុលសេចក្តីសម្រេចចិត្តលេខ ៩៤/២០១៩/QH១៤ ចុះថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០១៩ អំពីបង្កបំណុលព័ន្ធដារ លើកលែងបំណុលពិន័យយឹត បំណុលបង់យឺតចំពោះអ្នកបង់ពន្ធដែលគ្មាននៅគ្រប់លទ្ធភាពបង់ថវិការរដ្ឋ។ ស្ថានភាពអនុវត្តគោលនយោបាយ របបគោលនយោ បាយគាំពារសង្គម គ្រប់គ្រង និងការប្រើប្រាស់មូលនិធិគាំពារសង្គមឆ្នាំ ២០២០។ ហិរញ្ញវត្ថុរដ្ឋ ឆ្នាំ ២០១៩។ សេចក្តីរបាយការណ៍របស់សវនកម្មរដ្ឋស្តីពីបូកសរុបលទ្ធផលសវនកម្មឆ្នាំ ២០២០។ ក្រៅពីនោះ សម័យប្រជុំលើកនេះ រដ្ឋសភានឹងស្តាប់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមរបាយការណ៍បូកសរុបយោបល់ សំណើរបស់ម្ចាស់ឆ្នោតបញ្ជូនឡើង សម័យប្រជុំលើកទី ១ រដ្ឋសភា នីតិកាលទី ១៥។ 
     ដើម្បីទុកឱ្យសម័យប្រជុំសម្រេចបានលទ្ធផលល្អប្រសើរ និងយោងតាមបណ្តាសេចក្តីការ កំណត់របស់ច្បាប់ ស្ថិតលើមូលដ្ឋានពិនិត្យអង្កេតសំណូមពររបស់ស្ថាប័នមានសមត្ថកិច្ចនិងស្ថានភាពរៀបចំហ្មត់ចត់ជាក់ស្តែង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានឯកភាពអំពីការ រំពឹងកម្មវិធីសម័យប្រជុំទី ១ រដ្ឋសភា នីតិកាលទី ១៥ ហើយចង្អុលការដល់បណ្តាស្ថាប័នមាន សមត្ថកិច្ចប្រញាប់បង្ហើយឯកសារខ្លឹមសារសម័យប្រជុំ ដើម្បីផ្ញើដល់តំណាងរដ្ឋសភាគ្រប់រូបត្រូវតាមការកំណត់របស់ច្បាប់។ ខណៈនាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅតែមានការប្រែ ប្រួលយ៉ាងស្មុគស្មាញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសំណូមពរខុទ្ទការល័យរដ្ឋសភា ផ្សព្វផ្សាយជាច្រើនវិធានការបង្ការ ទប់ស្កាត់ជំងឺ ក្នុងនោះ​ មានការចាក់វ៉ាក់សាំងជូនចំពោះ​បេក្ខភាពជាប់ឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥៕   ស៊ើងហុង (ដកស្រង់)

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.