
ខេត្តត្រាវិញមានជនរួមជាតិខ្មែរជាង ៣០០ ពាន់នាក់ ស្រូបយកអត្រាជិត ៣២% នៃចំនួនប្រជាជនរួមក្នុងខេត្ត។ បណ្តាគោលនយោបាយជនជាតិដែលបានអនុវត្តក្នុងខេត្តបានជួយឲ្យវិស័យជនបទ និងជីវភាព សម្ភារ ស្មារតីរបស់ជនរួមជាតិខ្មែរបានកែលម្អ អត្រាគ្រួសារខ្មែរក្រីក្រថយចុះរាល់ឆ្នាំ។
22/05/2022 07:33
ផលិតកសិកម្មក្នុងសម័យកាលលំបាក ជាក់ស្ដែងគឺក្នុងរយៈពេលដែលតម្លៃជី ថ្នាំការពាររុក្ខជាតិមួយចំនួនកើនខ្ពស់នោះ ការចងសម្ព័ន្ធឧបត្ថម្ភច្រកចូលសម្រាប់កសិករគឺជាការយ៉ាងចាំបាច់។ កំណត់បានពីប្រការនោះ សម្ព័ន្ធឡុកត្រើយ សហការជាមួយរដ្ឋអំណាចឃុំផុងភូ ស្រុកកូវកែ ឧបត្ថម្ភពូជ ជី ថ្នាំការពាររុក្ខជាតិ រួមដំណើរជាមួយកសិករក្នុងការដោះស្រាយការលំបាកជូនកសិករនាពេលបច្ចុប្បន្ន។
05/05/2022 09:54
កាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ក្រុមហ៊ុនចំកាតពាណិជ្ជកម្ម‑សាងសង់ធ្វឹងផាកចាត់តាំងពិធីបញ្ចុះបឋមសិលាគម្រោងការវិនិយោគសាងសង់ហេដ្ឋាបច្ចេកទេសមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី ស្រុកកូវង៉ាង។ ចូលរួមពិធីបញ្ចុះបឋមសិលា មានលោកឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្ដាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញទៀង ង្វៀងទ្រុងហ្វាង រួមជាមួយបណ្ដាមន្ទីរ ផ្នែកខេត្ត និងគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក និងឃុំហ៊ីបម៉ីតី។
02/05/2022 07:12
អនុវត្តតាមស្មារតីសារលិខិតលេខ ៨១៧ របស់សមាគមកសិករខេត្តត្រាវិញស្តីអំពីការចាត់តាំងមហាសន្និបាតសាខាសមាគមកសិករអាណត្តិកាល ២០២២-២០២៧។ កាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០២២ សមាគមកសិករស្រុកទីវកឹងចង្អុលការសមាគមកសិករឃុំភូកឹងជ្រើសយកសាខាសមាគមភូមិកូវត្រែធ្វើជាកន្លែងចាត់តាំងមហាសន្និបាតគំរូអាណត្តិកាល ២០២២-២០២៧។ ថ្នាក់ដឹកនាំសមាគមកសិករខេត្ត ស្រុក និង ១១ ឃុំ ទីប្រជុំជនក្នុងស្រុកចូលរួម។
22/04/2022 08:11
គម្រោងការ “ឧបត្ថម្ភអនុវត្តឧបករណ៍គ្រឿងម៉ាស៊ីនជឿនលឿនក្នុងការផលិតនំក្រៀប” នៅគ្រួសារអាជីវកម្មផាងក្វាងដាង នៅភូមិកោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់។
19/04/2022 16:49
ក្នុងបណ្តាឆ្នាំកន្លង ស្រុកចូវថាញ់តែងកំណត់ច្បាស់ការអនុវត្តល្អបណ្តាគោលនយោបាយជនជាតិ ជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំខាន់ និងជាប្រចាំរបស់បក្ខភាគ។ អាស្រ័យអនុវត្តព្រមគ្នា និងមានប្រសិទ្ធភាពបណ្តាដំណោះស្រាយអត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រនៅតំបន់ជនរួមជាតិខ្មែរជារៀងរាល់ឆ្នាំតែងថយចុះនិងសម្រេចបើប្រៀបជាមួយនឹងកម្រិតផែនការសេចក្តីសម្រេចចិត្តដាក់ចេញ។
19/04/2022 10:08
មុននោះសុងឡុកជាឃុំក្រីក្ររបស់ស្រុកចូវថាញ់ ឃុំមានជនរួមជាតិខ្មែររស់នៅជាង ៤០%។ កន្លងហើយ ឃុំផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោងការ ក្នុងតំបន់ជនរួមជាតិខ្មែរ។ ជាក់ស្តែងមានបណ្តាកម្មវិធីឧបត្ថម្ភទុន លំនៅឋាន ដោះស្រាយការងារធ្វើ ។ល។ ជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរបានរីកចម្រើន ផ្តើមពីនោះគ្រួសារក្រីក្របានកាត់បន្ថយចីរភាព បច្ចុប្បន្ន ក្នុងទូទាំងឃុំនៅមានគ្រួសារក្រីក្រ ១២៦ គ្រួ ក្នុងនោះនៅមានគ្រួសារជាជនរួមជាតិខ្មែរ ៥៦ គ្រួ។