• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ការងារកាត់បន្ថយភាពក្រីក្រនៅឃុំសុងឡុក

19/04/2022 10:08

មុននោះសុងឡុកជាឃុំក្រីក្ររបស់ស្រុកចូវថាញ់ ឃុំមានជនរួមជាតិខ្មែររស់នៅជាង ៤០%។ កន្លងហើយ ឃុំផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោងការ ក្នុងតំបន់ជនរួមជាតិខ្មែរ។ ជាក់ស្តែងមានបណ្តាកម្មវិធីឧបត្ថម្ភទុន លំនៅឋាន ដោះស្រាយការងារធ្វើ ។ល។ ជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរបានរីកចម្រើន ផ្តើមពីនោះគ្រួសារក្រីក្របានកាត់បន្ថយចីរភាព បច្ចុប្បន្ន ក្នុងទូទាំងឃុំនៅមានគ្រួសារក្រីក្រ ១២៦ គ្រួ ក្នុងនោះនៅមានគ្រួសារជាជនរួមជាតិខ្មែរ ៥៦ គ្រួ។

អាស្រ័យដោយបានការឧបត្ថម្ភពីបណ្តាកម្មវិធី គោលនយោបាយអាទិភាពរបស់រដ្ឋ រួមជាមួយការផ្សព្វផ្សាយបណ្តាគោលការណ៍ ដំណោះស្រាយ បានញ៉ាំងឱ្យអត្រា​គ្រួសារ​ក្រីក្ររបស់ឃុំបានកាត់បន្ថយជារៀងរាល់ឆ្នាំ។ ជាពិសេស សកម្មភាពបុលទុនអាទិភាព​ចំពោះបណ្តាគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយលើភូមិសាស្ត្រតាមបណ្តាផ្នែក អង្គការមហាជន ភ្ជាប់ជាមួយការណែនាំវិធីសាស្ត្រផលិត ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេក​ទេស។ ដើម្បីរួមចំណែកជាមួយប្រជាជនបង្កើនប្រភពចំណូល កាត់បន្ថយភាពក្រី​ក្រចីរភាព ឃុំផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាទម្រង់ផលិត បង្កើតបណ្តាក្រុមសហការដាំដុះ ចិញ្ចឹមសត្វ អនុវត្តទាន់ពេល គ្រប់គ្រាន់ បណ្តាគោលនយោបាយឧបត្ថម្ភប្រជាជន ដូចជា​ឧបត្ថម្ភ កូនពូជដំណាំ សត្វចិញ្ចឹម ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រជាជនពង្រីកការ​ផលិត។

តួយ៉ាងដូចជាគ្រួសារលោកមាគឹមសាលី នៅភូមិនាលកោះមុននោះជាគ្រួ​សារក្រីក្រ រស់នៅពឹងផ្អែកលើការងារជាងសំណង់ និងផលិតស្រូវ ២.០០០ ម៉ែត្រក្រ​ឡា។ លោកមាសាលីឱ្យដឹង៖ ​ កាលពី ០៥ ឆ្នាំមុន គ្រួសារបានឃុំបង្កលក្ខណៈ​បុលទុនបាន ១០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក សម្រាប់ទិញគោមេចិញ្ចឹម។ ទន្ទឹមនឹងនោះ បងបង្វែរដីផលិតស្រូវ ០២ កុងមកដាំដំណាំ ៣ រដូវក្នុងមួយឆ្នាំ ភាគច្រើនដាំឃ្លោក ត្រឡាច ម្ទេសដៃនាង ប្រភពចំណូលមធ្យមពី ១៥‑២០ លានដុងក្នុងមួយរដូវ។ ក្រៅពីប្រាក់ចំណូលពីការដាំដំណាំ ចិញ្ចឹមសត្វ និងស៊ីឈ្នួល កូន ០២ នាក់របស់លោកមាទៅធ្វើកម្មករជារៀងរាល់ខែផ្ញើប្រាក់ ១០ លានដុងមកផ្ទះសម្រាប់ផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ន  ជីវភាពគ្រួសារលោកមាបានលំនឹង និងឈានឡើងរួចផុតពីភាពក្រីក្រ។

ទម្រង់ចិញ្ចឹមគោរ។ រូបថត៖ រតនា

 បច្ចុប្បន្ន គ្រួសារលោកមាស៊ើងសាម៉ែន នៅភូមិជាមួយគ្នានោះដែរ ដោយសារទទួលបានប្រាក់ទុនឧបត្ថម្ភពីបណ្តាគោលនយោបាយអាទិភាព អំពីពូជ ទុន និងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ម៉្លោះហើយបច្ចុប្បន្នឈានឡើងរួចផុតពីភាពក្រីក្រ សេដ្ឋកិច្ចសំខាន់ពឹងផ្អែកលើរបរស៊ីឈ្នួល។ អាស្រ័យបានមូលដ្ឋានឧបត្ថម្ភ បង្កលក្ខណៈឲ្យបុលទុន និងព្យាយាមក្នុងការផលិត ម៉្លោះហើយពេលប្រិតសំចៃបានប្រាក់ទុន លោកមាវិនិយោគទុនដើម្បីចិញ្ចឹមសត្វ និងទិញដីផលិតស្រូវ។ ដោយសារលោកមាខិតខំរកទទួលទាន ទើបហ្វូងគោកើនឡើងដល់ ១៣ ក្បាល ក្នុងនោះមានគោមេ ០៩ ក្បាល គិតជាមធ្យមក្នុងមួយឆ្នាំលោកមាលក់គោពី ០៦‑០៧ ក្បាល មានព្រភពចំណូលពី ១២០‑១៥០ លានដុង។ ប៉ុន្មានឆ្នាំជិតៗនេះ លោក មាបង្វែរផ្ទៃដីផលិតស្រូវ ១,២ ហិកតាមកដាំដូង  និងដាំស្មៅចិញ្ចឹមគោ ។ បច្ចុប្បន្ន ចម្ការដូង ០២ កុងកំពុងផ្ដល់ផ្លែ ប្រភពចំណូលមធ្យមពី ០២‑០៣ លានដុងក្នុងមួយខែ។

អ្នកស្រីង្វៀងធីធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុកឱ្យដឹង៖​ ក្រៅពីបណ្តាគោលនយោបាយអាទិភាពអំពីបុលទុន លំនៅឋាន ការងារធ្វើ ឃុំបានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការផលិត ប្រជុំជីវភាព រួមចំណែកជំរុញមាំការផលិតកសិកម្មឲ្យរីកចម្រើន។ ទន្ទឹមនឹងនោះ ដើម្បីជួយឱ្យប្រជាជនបង្កើនប្រភពចំណូល កាត់បន្ថយភាពក្រីក្រចីរភាព ឃុំផ្ដុំកម្លាំងអនុវត្តបណ្តាវិធីសាស្ត្រពង្រីកសេដ្ឋកិច្ច ដូចជាជំរុញមាំការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត ចិញ្ចឹមសត្វ ជំរុញមាំការពង្រីកបណ្តាទម្រង់សេដ្ឋកិច្ច កសិដ្ឋាន បើកទូលាយផ្ទៃដីដាំបណ្តាដើមឈើមានតម្លៃ ជាពិសេសគឺដើមដូង។ ថ្វីត្បិតពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ច ប៉ុន្តែពិនិត្យរួមបណ្តាទម្រង់ផលិតរបស់បជាជន មិនទាន់សម្រេចបានលទ្ធផលដូចបំណង ទើប ប្រភពចំណូលមិនសូវបានខ្ពស់។

ទន្ទឹមនឹងនោះ សកម្មភាពខាងវិស័យវប្បធម៌‑សង្គមសម្រេចបានលទ្ធផលជាច្រើន ការបង្កើនប្រជាបញ្ញា គិតគូរជីវភាពវប្បធម៌ ពង្រឹង និងពង្រីកលក្ខណៈវប្បធម៌ជនជាតិ បានយកចិត្តទុកដាក់ ជាពិសេសគឺបង្កើនគុណភាពបង្រៀន និងរៀន។ ចំពោះការគិតគូរថែទាំសុខភាពប្រជាជន លទ្ធផលដំបូងក្នុងការងារទប់ស្កាត់កុមារកង្វះអាហារូបត្ថម្ភ ការងារចំនួនប្រជាជន ផែនការគ្រួសារ ជំរុញការងារកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតរស់នៅជូនជនរួមជាតិខ្មែរ។ កិច្ចការពារប្រទេស សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមលំនឹង ផែនមហាសាមគ្គីជនជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រឹង​និងពង្រីក។

ឆ្លងតាមបណ្តាកម្មវិធី​គោលនយោបាយបានវិនិយោគទុនរួមជាមួយការអនុវត្តន៍ល្អការងារផ្សព្វផ្សាយ បំផុសចលនាប្រជាជនលើកកម្ពស់ចំណេះដឹង ស្មារតីខិតខំឈានឡើងដោយខ្លួនឯង រួមចំណែកយ៉ាងសកម្មក្នុងការងារកាត់បន្ថយភាពក្រីក្រចីរភាពរបស់ឃុំនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ ខិតខំដល់ ឆ្នាំ ២០២២ ឃុំកាត់បន្ថយភាពក្រីក្របាន ៣២ គ្រួសារ ក្នុងនោះមានគ្រួសារខ្មែរ ១៧ គ្រួ។ នៅពេលខាងមុខ ឃុំនឹងបន្តយកចិត្តទុកដាក់បណ្តាវិធីសាស្ត្រគោលនយោបាយអាទិភាព ក្នុងតំបន់ជនរួមជាតិខ្មែរ​ជាពិសេសគឺបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារ ជិតក្រជាជនជាតិខ្មែរ ឧបត្ថម្ភរៀនមុខរបរ ដោះស្រាយការងារធ្វើ ជំរុញទឹកចិត្តនិហរ័ណចំពោះពលករជនរួមជាតិខ្មែរ។​ ចង្អុលការបណ្តាផ្នែក អង្គការមហាជន ត្រួតពិនិត្យ ឡើងបញ្ជីគ្រួសារក្រីក្រ គ្រួសារជិតក្រដែលមានតម្រូវការបុលទុនសម្រាប់ផលិត សាងសង់ផ្ទះ ។ល។ ក្នុងដំណាក់កាលអនុវត្ត យកចិត្តទុកដាក់ការងារពង្រីក និងបើកទូលាយបណ្តាទម្រង់គំរូ ទម្រង់កាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព ដើម្បីជំនួយដល់គ្រួសារក្រីក្រឈានឡើងក្នុងជីវភាព៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.