• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

10/05/2022 08:47

សេចក្តីប្រកាសព្រមានមួយចំនួនក្នុងការផលិតស្រូវរដូវដើមឆ្នាំ ២០២២

បច្ចុប្បន្ននេះ មានតំបន់ជាច្រើនក្នុងខេត្តកំពុងចុះពូជស្រូវរដូវដើមឆ្នាំ។ អាស្រ័យស្រូវរដូវសម្រកផលិតបានផលបង្គួរ គ្មានជ្រាបជាតិជូរប្រៃ។ ប៉ុន្តែការផលិតស្រូវរដូវដើមឆ្នាំ ពិសេសគឺនៅដើមរដូវ ច្រើនជួបការរាំងស្ងួតនិងជាតិពុលសរីរាង្គស្រូវរដូវកន្លង កសិករត្រូវវិនិច្ឆ័យដីនិងពូជឲ្យបានល្អ។ ខាងក្រោមនេះ ប្រកាសេចក្តីប្រកាសព្រមានមួយចំនួនក្នុងការផលិតស្រូវរដូវដើមឆ្នាំ ២០២២។

ត្រូវភ្ជួរដីតិចបំផុត ២ សប្តាហ៍ចំពោះបណ្តាតំបន់ដីដែលមានលក្ខណៈ ចំពោះតំបន់ដែលគ្មានលក្ខណៈភ្ជួររាស់ គឺបូមទឹកសាបចូលស្រែប្រស់គួបផ្សំនឹងការប្រើប្រាស់ផ្សិត Trichoderma ឬបណ្តាផលិតផលច្នៃជីវសាស្រ្ត ដើម្បីកម្ចាត់ចំបើងនិងគល់ជញ្រ្ជាំងឲ្យក្លាយជាជីសរីរាង្គ កាត់បន្ថយជាតិពុលសរីរាង្គនៅដើមរដូវ។ ប្រសិនបើកម្ចាត់បានជាតិជូរប្រៃពី ០២-០៣ លើក (អនាម័យស្រែឲ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយជាតិជូរប្រៃនិងជាតិពុលសរីរាង្គ ត្រូវកម្ចាត់ជំងឺដែលនៅសល់ក្នុងរដូវកន្លង)។

អនុវត្តវិធានការព្រោះស្តើង ព្រោះជាជួរ (ពី ០៨-១២ គីឡូក្រាមពូជក្នុង ១.០០០ ម៉ែត្រក្រឡា) មិនឲ្យលើសពី ១២០ គីឡូក្រាមក្នុងមួយហិកតា ដើម្បីជៀសវាងកុំឲ្យស្រូវរលំនិងដង្កូវជំងឺ។ ចុះពូជព្រមៗគ្នា ជៀសវាងដង្កូវក្រានិងមានកំណត់ទៅតាមតំបន់វាលស្រែនីមួយៗ។

អាទិភាពប្រើប្រាស់ពូជស្រូវបានបញ្ជាក់ទទួលស្គាល់ មានរយៈពេលខ្លី មានទិន្នផល គុណភាពខ្ពស់សមស្របជាមួយតម្រូវការរបស់ទីផ្សារ​​​ ដើមរឹង ធន់ទ្រាំជាមួយនឹងដង្កូវជំងឺនឹងភាពរាំងស្ងួតបានល្អដូចជា៖ OM ១៨, OM៤៩០០, OM៥៤៥១, ដាយថើម ៨, ST៥, ST២០, ST២៥។ល។

ឆាប់ព្រាចជីបំប៉ន បង្កឲ្យស្រូវលូតលាស់ល្អ  ព្រាចជី NPK ល្មម ដើម្បីកាត់បន្ថយដង្កូវជំងឺ (ពិសេសគឺជំងឺឆេះស្លឹក) បង្កើនថាមពលធន់និងជំងឺតាំងពីដើមរដូវ។

ម្ចាស់ការរក្សាទុកទឹកសាប ក្នុងបណ្តាព្រែកប្រឡាយដើម្បីការពារការរាំងស្ងួត បង្កើនព្រាចជីសរីសរាង្គ ជីជីវសាស្រ្ត ម្សៅកំបោរ ប្រើប្រាស់ជីមានផ្ទុកជាតិ Canxi, silic អាទិភាពប្រើប្រាស់ បណ្តាផលិតផលជីវសាស្រ្ត បណ្តាជីដែលបំប៉នស្លឹកស្រូវដើម្បីបង្កើនថាមពលឲ្យស្រូវ។

មើលស្រែជាប្រចាំដើម្បីពេលឃើញស្រូវកើតជំងឺនឹងបង្ការកម្ចាត់ទាន់ពេល មានប្រសិទ្ធភាព យកចិត្តទុកដាក់ដល់បណ្តាមុខសញ្ញាដូចជា៖ ជំងឺឆេះស្លឹក បាក់កកួរ បណ្តាជំងឺផ្សេងដែលកើតឡើងដោយសារជាតិកខ្វក់ ពីងពាង កណ្តុរ គប្បីប្រើប្រាស់បណ្តាវិធានការបង្ការរោគចម្រុះ (IPM)។ តាមដានជាប្រចាំបណ្តាមុខសញ្ញាមកបំផ្លាញ ដើម្បីម្ចាស់ការរកឃើញនិងបង្ការកម្ចាត់ឲ្យមានប្រសិទ្ធភាពតាំងពីដើមរដូវ កុំឲ្យជះឥទ្ធិពលដល់ទិន្នផលស្រូវ៕

 ប្រែសម្រួល៖ ថាច់ហៀង

កសិករធ្វើដីរៀបចំចុះពូជ។ រូបថត៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.