• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំផុងភូ៖ ចងសម្ព័ន្ធឧបត្ថម្ភច្រកចូលជូនកសិករ

22/05/2022 07:33

ផលិតកសិកម្មក្នុងសម័យកាលលំបាក ជាក់ស្ដែងគឺក្នុងរយៈពេលដែលតម្លៃជី ថ្នាំការពាររុក្ខជាតិមួយចំនួនកើនខ្ពស់នោះ ការចងសម្ព័ន្ធឧបត្ថម្ភច្រកចូលសម្រាប់កសិករគឺជាការយ៉ាងចាំបាច់។ កំណត់បានពីប្រការនោះ សម្ព័ន្ធឡុកត្រើយ សហការជាមួយរដ្ឋអំណាចឃុំផុងភូ ស្រុកកូវកែ ឧបត្ថម្ភពូជ ជី ថ្នាំការពាររុក្ខជាតិ រួមដំណើរជាមួយកសិករក្នុងការដោះស្រាយការលំបាកជូនកសិករនាពេលបច្ចុប្បន្ន។

លោកង្វៀងវ៉ាំងទឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូបានឱ្យដឹង៖ អនុវត្តគោលការណ៍របស់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក ស្ដីពីការលៃលកតំបន់ផលិតសម្រាប់កសិករបណ្ដាឃុំផុងថាញ់ ចូវដៀង ផុងភូ និងមួយចំណែកនៃឃុំហ្វាអឹង ឃុំចាប់ផ្ដើមបំផុសចលនាប្រជាកសិករចុះឈ្មោះអនុវត្តដើម្បីទទួលបានការឧបត្ថម្ភច្រកចូលសម្រាប់ប្រជាកសិករ។ គិតមកទល់ពេលនេះ មូលដ្ឋានបំផុសចលនាគ្រួសារបានជិត ៣០០ គ្រួចុះឈ្មោះចូលរួមនីតិវិធីផលិតជាមួយសម័្ពន្ធឡុកត្រើយ ដោយមានផ្ទៃដីចំនួន ២៥៦ ហិកតា ស្មើ ១៤,២% នៃផ្ទៃដីកសិកម្មរបស់ទូទាំងឃុំ។ ចូលរួមផលិតតាមនីតិវិធីរបស់សម្ព័ន្ធឡុកត្រើយកសិករនឹងបានធានាអំពីសិទ្ធិប្រយោជន៍នោះគឺយោងទៅការនិយមរបស់ប្រជាកសិករ បើសិនកសិករចុះឈ្មោះព្រោះស្រូវ ដោយចំ​នួន ១៥ គីឡូក្រាមសម្រាប់ផ្ទៃដីមួយកុងនោះ ដល់ចុងរដូវ ឡុកត្រើយឧបត្ថម្ភពូជ ១០ គីឡូក្រាម។ ឡុកត្រើយនៅថែមទាំងឧបត្ថម្ភជី ថ្នាំការពាររុក្ខជាតិមួយចំនួន និងម៉ាស៊ីនហោះ​បាញ់​ថ្នាំ ១ គ្រឿងដើម្បីធានានីតិវិធីផលិតតាមកិច្ចសន្យារវាងកសិករ និងសម្ព័ន្ធ។

លោកង្វៀវ៉ាំងទឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូពិនិត្យខ្លឹមសារកិច្ចសហការ។

ក្នុងបណ្ដាឆ្នាំកន្លង សម្ព័ន្ធឡុកត្រើយ តែងមានកម្មវិធីជាច្រើនឧបត្ថម្ភកសិករ ក្នុងនោះមានកម្មវិធី “រួមជាមួយកសិករចេញទៅវាលស្រែ” ជួយឱ្យកសិករជាច្រើនមាន​ការស្ងប់ចិត្ត ក្នុងដំណាក់កាលផលិត កាត់បន្ថយការឥទ្ធិពលដោយអាសន្នជំងឺ ប្រែប្រួលអាកាសធាតុ បង្កបានប្រជាប្រិយភាពខ្ពស់ជាមួយប្រជាកសិករនៅតាមមូលដ្ឋានជាច្រើននៃវាលរាបទន្លេគឺវឡុង។

បងថាច់រ៉ាន កសិករមួយរូបនៅភូមិដុងខ្វែងបានឱ្យដឹង៖ តាមរយៈការព្រមព្រៀង កិច្ចសន្យារវាងកសិករជាមួយសម្ព័ន្ធ ជួយឱ្យកសិករបន្ថយបានការព្រួយបារម្ភមួយចំណែកធំពីការឥទ្ធិពលដោយបណ្ដាកត្តាអសកម្មក្នុងដំណាក់កាលផលិត។ ជាក់ស្ដែងគឺក្នុងរយៈពេលតម្លៃជី ថ្នាំ ការពាររុក្ខជាតិ រួមជាមួយសេវាកម្មមួយចំនួនកាន់តែកើនខ្ពស់។ ចូលរួមផលិតតាមនីតិវិធីឧបត្ថម្ភច្រកចូល​ជូនកសិករ បើសិនពិនិត្យឃើញស្រូវមានសញ្ញាខុសធម្មតា ឬក៏សង្ស័យមានការឥទ្ធិពលដោយអាសន្នជំងឺនោះ ឡុកត្រើយបញ្ជូនកងកម្លាំងវិស្វករមកណែនាំអំពីវិធានការបង្ការកម្ចាត់ ក៏ដូចជាប្រើប្រាស់ថ្នាំសមស្របដើម្បីជៀសវាងការខ្ជះខ្ជាយក្នុងដំណាក់កាលផលិតសម្រាប់ប្រជាកសិករ។

ផលិតតាមនីតិវិធីរបស់សម្ព័ន្ធឡុកត្រើយ កសិករគប្បីកសាងផែនការយ៉ាងច្បាស់លាស់ ចាប់ពីពេលចុះពូជដល់ដំណាក់កាលណាត្រូវ​ប្រើប្រាស់ថ្នាំអ្វី បង្កើនកម្លាំងលូតលាស់សម្រាប់ស្រូវនៅដំណាក់កាលណាគឺជាការសមស្របបំផុតតាមការណែនាំរបស់ឡុកត្រើយ។ល។ អាស្រ័យហេតុនោះ ខាងសម្ព័ន្ធឡុកត្រើយ ក៏បំផុសចលនាប្រជាកសិករចុះឈ្មោះម្ដងនៅដើមរដូវ រួចខាងសម្ព័ន្ធឧបត្ថម្ភគ្រប់សព្វតែម្ដងតាមលិខិតចុះឈ្មោះរបស់ប្រជាកសិករ។ បណ្ដាផលិតផលក្រោយពេលប្រមូលផលនឹងបានសម្ព័ន្ធឡុកត្រើយប្រមូលទិញដោយតម្លៃ ៦.៨០០ ដុងក្នុងមួយគីឡូក្រាម។ បើសិនក្នុងពេលដែលប្រមូលផល ហើយតម្លៃនៅទីផ្សារខ្ពស់ជាង កសិករអាចលក់ឱ្យឈ្មួញដទៃទៀត ទៅតាមតម្លៃរបស់ទីផ្សារក៏តែបាន។

លោកង្វៀងវ៉ាំងទឿ ឱ្យដឹងបន្ថែមទៀតថា ក្នុងបណ្ដារដូវស្រូវមុនៗរបស់ប្រជាកសិករ សម្ព័ន្ធឡុកត្រើយបានត្រឹមតែទាក់ទងផ្ទាល់ជាមួយកសិករដើម្បីឧបត្ថម្ភអំពីបច្ចេកទេស បន្ទាប់មកបំផុសចលនាឱ្យទិញផលិតផលរបស់ពួកគាត់។ ក្នុងរដូវស្រូវដើមឆ្នាំ ២០២២ ខាងសម្ព័ន្ធឡុកត្រើយក៏មានកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋាន មានការចូលរួមអំពីគតិយុត្តិរបស់រដ្ឋអំណាចមូលដ្ឋាន។ នោះជាការកែប្រែមួយក្នុងការចង​សម្ព័ន្ធដើម្បីបន្ថយកម្លាំងសម្ពាធរបស់ទីផ្សារក្នុងពេលដែលការផលិតត្រូវរងផលប៉ះពាល់ដោយកត្តាជាច្រើន បង្កជាទំនុកចិត្តក្នុងប្រជាកសិករដើម្បីបង្កើនការផលិត។

ផុងភូជាមូលដ្ឋានសមស្របសម្រាប់វិស័យកសិកម្ម គ្រួសារភាគច្រើនលើភូមិសាស្រ្តប្រកបរបរធ្វើស្រែចម្ការ។ ដោយអាស្រ័យធានាបានការរក្សាទឹកសាបបម្រើឱ្យការផលិតរបស់ប្រជាកសិករ ម៉្លោះហើយក្នុងបណ្ដាឆ្នាំកន្លង កសិករលើភូមិសាស្រ្តផលិតស្រូវបានទៀងទាត់ក្នុងមួយឆ្នាំ ៣ រដូវដោយទិន្នផលសម្រេចបានគិតជាមធ្យមប្រមាណ ៦,២​ តោនក្នុងមួយហិកតា។ ការផលិតរបស់កសិកម្មរបស់ប្រជាកសិករ ជួនកាលជួបលំបាកអាស្រ័យការប្រែប្រួលអំពីតម្លៃ។ ហេតុនោះ ការចងសម្ព័ន្ធឧបត្ថម្ភច្រកចូល ច្រកចេញជាដំណោះស្រាយមួយក្នុងបណ្ដាដំណោះស្រាយកាត់បន្ថយការលំបាកចំពោះប្រជាកសិករ៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.