• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

គោលនយោបាយជនជាតិរបស់បក្សលើកស្ទួយជីវភាពជនរួមជាតិខ្មែរ

30/05/2022 07:27

ខេត្តត្រាវិញមានជនរួមជាតិខ្មែរជាង ៣០០ ពាន់នាក់ ស្រូបយកអត្រាជិត ៣២% នៃចំនួនប្រជាជនរួមក្នុងខេត្ត។ បណ្តាគោលនយោបាយជនជាតិដែលបានអនុវត្តក្នុងខេត្តបានជួយឲ្យវិស័យជនបទ និងជីវភាព សម្ភារ ស្មារតីរបស់ជនរួមជាតិខ្មែរបានកែលម្អ អត្រាគ្រួសារខ្មែរក្រីក្រថយចុះរាល់ឆ្នាំ។

ឃុំដាឡុក ស្រុកចូវថាញ់មានជនរួមជាតិខ្មែររស់នៅជិត ៨០%។ ជីវភាពរបស់មាមីងមានការផ្លាស់ប្ដូរយ៉ាងច្រើន។ បណ្ដាផ្លូវល្បាប់ជ្រាំនៅតាមភូមិកាលពីមុននោះ​ ឥឡូវបានកសាងដោយផ្លូវបេតុង បង្កលក្ខណៈងាយស្រួលជូនប្រជាជនក្នុងការធ្វើដំណើរ និងដឹកជញ្ជូនមុខទំនិញ។ ផ្ទះជា​ច្រើនខ្នងបានកសាងដោយឥដ្ឋជំនួសឲ្យផ្ទះ​ស្លឹកទ្រុឌទ្រោមកាលពីមុន ញ៉ាំងឲ្យទិដ្ឋភាពនៅជនបទស្រស់បំព្រង។ ផ្តើមពីឃុំលំបាកខ្លាំងស្ថិតក្នុងកម្មវិធី ១៣៥ ដល់ចុងឆ្នាំ ២0២១ ឃុំដាឡុក អនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៥៤ លានដុងក្នុងមួយឆ្នាំ កើន ៣៤ លានដុងបើប្រៀបនឹង ឆ្នាំ ២0១0។

លោកផាមវ៉ាំងកៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំដាឡុកបានឲ្យដឹងថា មាមីងខ្មែរនៅមូលដ្ឋានទទួលបានរបបជាច្រើនពីគោលនយោបាយរបស់បក្ស និងរដ្ឋ ដូចជា៖ គោលនយោបាយឧបត្ថម្ភដីសង់លំនៅឋាន ដីផលិត បុលទុនសង់លំនៅឋាន ពង្រីកការផលិត បង្កលក្ខណៈក្នុងការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រើប្រាស់ទឹកស្អាតស្របអនាម័យ។ល។ គ្រួសារក្រីក្រក្នុងឃុំដែលជួបការលំបាកអំពីលំនៅឋាន គ្មានដីផលិតតែង បានឧបត្ថម្ភកសាងលំនៅឋានរឹងមាំ និងមានដីផលិត រួចផុតពីភាពក្រីក្រ។ បច្ចុប្បន្នឃុំដាឡុកនៅមានគ្រួសារក្រីក្រតែ ២៨ គ្រួប៉ុណ្ណោះ ថយចុះ ៧៨ គ្រួបើប្រៀបនឹងឆ្នាំ ២0២0 និងថយចុះជាង ១.000 គ្រួបើប្រៀបនឹងឆ្នាំ ២0១0។

កសិករប្រមូលផលដំឡូងជ្វា។ រូបថត៖ សុជា

បក្ខភាគ និងរដ្ឋអំណាចឃុំដាឡុកតែងយកចិត្តទុកដាក់ឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកសេដ្ឋកិច្ចគ្រួសារ។ ជនរួមជាតិ​ខ្មែរ​ភាគច្រើនមាន​ចំណូល​​ពី​ការ​ផលិត​កសិកម្ម។ ម្ល៉ោះហើយ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន បង្កើនប្រាក់ចំណេញលើផ្ទៃដីផលិតតែមួយ មូលដ្ឋានបានជំរុញការផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹម។ សកម្មចលនា និងចាត់តាំងបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត  បច្ចេកទេសដើម្បីប្រជាជនអនុវត្តជាក់ស្តែងក្នុងការផលិត។ ទន្ទឹមនឹងនោះ ពង្រឹងសកម្មភាព សហការ អំពាវនាវអាជីវកម្មវិនិយោគ ប្រមូលទិញផលិតផលកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។ បច្ចុប្បន្ន តម្លៃផលិតកសិកម្មគិតជាមធ្យមក្នុងផ្ទៃដី ០១ ហិកតា សម្រេចជាង ១៣៤ លានដុងក្នុងមួយឆ្នាំ កើនជាង ៦០ លានដុងបើប្រៀបនឹងឆ្នាំ ២០១០។

លោក ថាច់ហៀន ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអណ្តែតឃុំដាឡុក បានឲ្យដឹងថា៖ ឆ្នាំ ២០១៧ ភូមិមានគ្រួសារប្រជាជន ៤៨៣ គ្រួ ក្នុងនោះ មានគ្រួសារក្រីក្រ ៧០ គ្រួ ។ អនុវត្តគោលនយោបាយឧបត្ថម្ភដីកសាងលំនៅឋានចំពោះគ្រួសារខ្មែរក្រីក្រ ក្នុងភូមិមានគ្រួសារក្រីក្រ និងជិតក្រ ១២០ គ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភទិញដី បុលទុនកសាងលំនៅឋាន ។ មានគ្រួសារជាច្រើនទទួលបានការផ្គត់ផ្គង់មធ្យោបាយសម្រាប់រកស៊ី ដើម្បីបង្កើនប្រាក់ចំណូល។ អាស្រ័យហេតុនោះ ដល់ចុងឆ្នាំ ២0២១ ពិនិត្យតាមសម្បទាគ្រួសារក្រីក្រថ្មីដំណាក់កាល ២0១៦-២0២0 ភូមិផ្នោរអណ្តែតគ្មាននៅគ្រួសារក្រីក្រឡើយ។

បដិសណ្ឋារៈយើងខ្ញុំក្នុងផ្ទះទើបកសាងថ្មីពីប្រភពទុនអាទិភាព ៥០ លានដុង បងថាច់ញឹកនៅភូមិផ្នោរអណ្តែតសំណេះសំណាលដោយរំភើបចិត្តថា៖ គ្រួសារខ្ញុំរួចផុតពីភាពក្រីក្រហើយពេលនេះជីវភាពបានលំនឹង។​ កាលពីមុន ប្តីប្រពន្ធខ្ញុំគ្មានការងារធ្វើខ្ជាប់ខ្ជួន ដូច្នោះហើយ ប្រាក់ចំណូលមិនបានទៀងទាត់។ គ្រួសារខ្ញុំរស់នៅក្នុងខ្ទមកម្សត់សង់លើផ្ទៃដីរបស់ឪពុកម្តាយជាច្រើនឆ្នាំមកហើយ ។ ពេលដែលបាន​រដ្ឋអំណាចមូលដ្ឋានឲ្យដី ៣០០ ​ម៉ែត្រក្រឡា ព្រមទាំងឲ្យបុលទុន ៥០ ​លានដុងសម្រាប់​សង់​ផ្ទះ ប្តីប្រពន្ធខ្ញុំត្រេកអរណាស់។ ក្រៅពីនោះគ្រួសារខ្ញុំនៅទាំងបានឧបត្ថម្ភគោញី ០១ ក្បាល តម្លៃ ៧,៥ លានដុង។

អនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០១៦-២០២០ ខេត្តត្រាវិញបានវិនិយោគទុនជាង ២.១០០ ពាន់លានដុងពីប្រភពទុនរបស់មជ្ឈិម និងមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស៖គមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី សាលារៀន ដំណាក់សុខាភិបាលជាដើម ចំនួន ៦៨៥ សំណង់ ។ ខេត្តនៅទាំងឆ្លៀតគួបផ្សំបណ្តាប្រភពទុនរបស់កម្មវិធី គម្រោងនានា ទុនឧបត្ថម្ភរបស់រដ្ឋាភិបាលបរទេស និងអង្គការក្រៅរដ្ឋាភិបាល សម្រាប់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ៦០០ សំណង់ ដើម្បីបម្រើការរស់នៅរបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនជាតិខ្មែរ។ ជនរួមជាតិខ្មែរក្នុងខេត្តនៅទាំង​បានទទួលរបប​គោលនយោបាយ​ផ្សេងៗជា​ច្រើន​ទៀត​រាប់​រយ​ពាន់​លាន​ដុង។ ជាក់ស្តែង មានគ្រួសារជនរួមជាតិខ្មែរជិត ៤.000 គ្រួបានទទួលប្រាក់ឧបត្ថម្ភសម្រាប់ពង្រីកការផលិតពហុសណ្ឋាន មធ្យោបាយសម្រាប់រកស៊ី មានជាង ៣.000 គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភទិញដីសម្រាប់កសាងលំនៅឋាន មានជាង ៣.៦00 គ្រួសារបានទទួលប្រាក់ឧបត្ថម្ភកសាងលំនៅឋាន។ ដោះស្រាយការងារធ្វើជូនគ្រួសារជាង ៣.៣00 គ្រួ។ ខេត្តបង្កលក្ខណៈឲ្យប្រជាជនជាង ១.៥00 គ្រួសារបុនទុនដោយយកប្រាក់ការទាបសម្រាប់ពង្រីកការផលិត ប្តូរមុខរបរ ឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់ឲ្យគ្រួសារជាង ១៥.000 គ្រួ។ល។

លោកហាថាញ់ស៊ើង អនុប្រធានគណៈជនជាតិខេត្តត្រាវិញអះអាងថា៖ បណ្តាគោលនយោបាយជនជាតិបានញ៉ាំងឲ្យទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរបានស្រស់បំព្រង ជីវភាព សម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរបានលើកស្ទួយ។ យោងតាមសម្បទាក្រីក្រថ្មីដំណាក់កាល ២0១៦-២0២0 ឆ្នាំ ២0២១ គ្រួសារខ្មែរក្រីក្រក្នុងខេត្តនៅតែ ៧៧៩ គ្រួ ថយចុះ ២.០៨៤ គ្រួ បើប្រៀបនឹងឆ្នាំ ២0២0។

ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការពង្រីកសេដ្ឋកិច្ច‑សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញនឹងអនុវត្ត ១០ គម្រោងការ សរុបថវិកាតាមការគ្រោងទុកជាង ១.៤៦៥ ពាន់លានដុង ដើម្បីឧបត្ថម្ភជនជាតិភាគតិច កែលម្អជីវភាព។ ក្នុងនោះថវិកាមជ្ឈិមជាង ១.០០៥ ពាន់លានដុង ក្រៅពីនោះគឺប្រភពបដិភាគពីថវិកាមូលដ្ឋាន ទុនគោលនយោបាយ ឥណទាន និងទុនកេណ្ឌប្រមូលដោយស្របច្បាប់។ ថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្តបានបង្កើតគណៈចង្អុលការកម្មវិធីគោលដៅជាតិដំណាក់កាលនេះ។ គណៈជនជាតិកំពុងយកយោបល់បណ្តាមន្ទីរ ផ្នែក មូលដ្ឋានដើម្បីស្នើគណៈកម្មាធិការប្រជាជនខេត្តផ្សាយផែនការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនជាតិភាគតិចឆ្នាំ ២០២២ នៅខេត្តត្រាវិញ។

ខេត្តត្រាវិញដាក់ចេញទិសដៅដល់ឆ្នាំ ២០២៥ ប្រភពចំណូលមធ្យមរបស់ជនជាតិភាគតិចម្នាក់ៗ ក្នុងមួយឆ្នាំសម្រេច​ ៨០ លានដុង អត្រាគ្រួសារក្រីក្រតំបន់ជនជាតិភាគតិចថយចុះក្នុងមួយឆ្នាំពី ៣‑៤% ខេត្តគ្មាននៅឃុំលំបាកខ្លាំង៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.