• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមអតីតយុទ្ធជនឃុំថាញ់ភូ៖ ពង្រីកតួនាទីធ្វើជាគំរូ “កងទ័ពអ៊ំហូ” ចូលរួមពង្រីកសេដ្ឋកិច្ច

02/05/2022 07:16

អ្នកស្រី ទ្រីវធីង៉ុកសាង សមាជិកាគណៈប្រតិបត្តិការបក្សស្រុក លេខាបក្សឃុំថាញ់ភូ ស្រុកកូវកែបានឲ្យដឹង៖ អាណត្តិកាល ២០១៧-២០២២ ចលនាសមាគមអតីតយុទ្ធជននៅឃុំបានរួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអនុវត្តល្អបណ្តាសកម្មភាពចូលរួមសហការ។ ឆ្លងតាមរយៈតួនាទីធ្វើជាគំរូ “កងទ័ពអ៊ំហូ”ក្នុងការចូលរួមពង្រីកសេដ្ឋកិច្ចបានជះឥទ្ធិពលដល់បណ្តាសមាជិក និងប្រជាជន។ ជាពិសេសគឺក្នុងចលនាអនុវត្តផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច (ពីដីផលិតស្រូវមកដាំឈើហូបផ្លែ ក្រូចពោធិ៍សាត់) បាននាំមកប្រសិទ្ធភាពក្នុងការងារបំបាត់ភាពក្រីក្រ។ល។

លោកង៉ូវ៉ាំងថាច់ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិលេខ ៤ បានឲ្យដឹង៖ អាណត្តិកាល ២០១៧-២០២២ តួនាទីរបស់សមាគមអតីតយុទ្ធជនតែងធ្វើជាគំរូក្នុងបណ្តាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ស្មារតីភ្ញាក់រលឹករបស់សមាជិកយ៉ាងខ្ពស់ក្នុងការអនុវត្តន៍ភារកិច្ច បន្ទុករបស់ខ្លួន រួមជាមួយមូលដ្ឋានចូលរួមរក្សាអនាម័យបរិស្ថាន។ កសាងចលនាការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ល។ ក្នុងការពង្រីកសេដ្ឋកិច្ច បណ្តាសមាជិកបានផ្លាស់ប្តូរទម្រង់ដាំក្រូចពោធិ៍សាត់លើដីផលិតស្រូវមិនសូវមានផល រួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនប្រភពចំណូលសេដ្ឋកិច្ចគ្រួសារ។

សមាជិកអតីតយុទ្ធជនង៉ូវ៉ាំងថាច់សំណេះសំណាលជាមួយបងប្អូនសមាជិក។ រូបថត៖ ហ៊ឺចហ្វេ

ពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” ប៉ុន្មានឆ្នាំកន្លង សមាជិកអតីតយុទ្ធជនឃុំថាញ់ភូបានរវៀសរវៃប្រឡងប្រណាំងពង្រីកសេដ្ឋកិច្ច កាត់បន្ថយក្រីក្រ ធ្វើមានធ្វើបានជូនគ្រួសារ និងជួយបណ្តាសមាជិកដែលជួបការលំបាករួមគ្នាឈានឡើងធ្វើមានធ្វើបានដោយស្របច្បាប់។

លោកឡេវ៉ាំងតឹម ប្រធានសមាគមអតីតយុទ្ធជនឃុំថាញ់ភូបានឲ្យដឹង៖ សមាគមអតីតយុទ្ធជនឃុំតែងរក្សាអនុវត្តល្អបណ្តាទម្រង់ពង្រីកសេដ្ឋកិច្ច ជួយគ្នាក្នុងការផលិត បង្កើតក្រុមសហការដាំក្រូចពោធិ៍សាត់ ០១ ក្រុម មានសមាជិក ៧១ រូបចូលរួម។ ផ្ដើមពីទម្រង់នោះ បានជួយឲ្យគ្រួសារសមាជិកសមាគម ០៨/០៨ គ្រួបានរួចផុតពីភាពក្រីក្រ។ ក្នុងអាណត្តិកាល ២០១៧ -២០២២ សហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយទុនឲ្យសមាជិកសមាគមអតីតយុទ្ធជន ១០២ រូប បុលទុនជាមួយទឹកប្រាក់ ១,២២៩ ពាន់លានដុង។ សរុបប្រាក់បំណុលគិតមកទល់ពេលនេះ ២,២២៩ ពាន់លានដុង។ “មូលនិធិផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច” មានសមាជិក ១៨០ រូប (០៤/០៤ សាខាសមាគមភូមិ)ចូលរួមជាមួយទឹកប្រាក់ ៤៩០ លានដុង ឆ្លងតាមរយៈនោះ បានជួយឲ្យសមាជិក ៣២ រូបខ្ចីទុនផលិត ធ្វើអាជីវកម្ម។

ជាឃុំមានសក្ដានុពលខាងផលិតកសិកម្ម តាំងពីឆ្នាំ ២០១៧ ចលនាបង្វែរដីផលិតស្រូវមិនសូវមានផលមកដាំក្រូចពោធិ៍សាត់ គិតដល់ចុងឆ្នាំ ២០២១ ទូទាំងឃុំថាញ់ភូបង្វែរដីផលិតស្រូវមកដាំក្រូចពោធិ៍សាត់បាន ៨០០/៨៥០ ហិកតា។ ក្នុងនោះតួនាទីរបស់សមាគមអតីតយុទ្ធជនបានឈានមុខក្នុងការចលនាសមាជិកចូលរួម។ ជាមួយសមាជិកសមាគមអតីតយុទ្ធជន ២២៩ រូប ក្នុងនោះមានសមាជិក ៨០% បង្វែរមកដាំក្រូចពោធិ៍សាត់ មានសមាជិកជាច្រើនមានប្រភពចំណូលពី ៣០០-៣៥០ លានដុងក្នុងមួយហិកតា តួយ៉ាងដូចសមាជិក ឡេវ៉ាំងបៃ (នៅភូមិលេខ ២) ត្រឹងវ៉ាំងសិញ (នៅភូមិលេខ ៤)។ល។

តាមលោកង៉ូវ៉ាំងថាច់ ចាប់តាំងពីគ្រួសារបង្វែរដីផលិតស្រូវមកដាំក្រូចពោធិ៍សាត់ (ឆ្នាំ ២០១៦) មកទល់ពេលនេះជីវភាពធូរធាគ្រាន់បើ។ ជាមួយផ្ទៃដី ០,៦ ហិកតាបានបង្វែរមកដាំក្រូចពោធិ៍សាត់គិតមកទល់ពេលនេះចូលដល់ឆ្នាំទី​ ៧។ ក្នុងដំណាក់កាលពីឆ្នាំទី ០៣ ដល់ឆ្នាំទី ០៦ ជាមួយផ្ទៃចម្ការ ០,៦ ហិកតាគិតជាមធ្យមក្នុងមួយរដូវៗលក់បានពី ៣៥០-៤០០ លានដុង។ គិតតាំងពីឆ្នាំ ២០២១ ផ្ទៃចម្ការក្រូចពោធិ៍សាត់ដដែលនោះ គ្រួសារផ្លាស់ប្តូរមកទាញយកផលតាមធម្មជាតិតាមរូបភាពសរីរាង្គ មិនវិនិច្ឆ័យឲ្យចេញផ្លែខុសរដូវ ក្នុងមួយឆ្នាំប្រមូលផល ០៤ លើក (ក្នុងមួយលើកៗប្រមាណ ២០ លានដុង) ចំណាយទិញជី ថ្នាំ ការពាររុក្ខជាតិប្រមាណ ១០ លានដុងក្នុងផ្ទៃដី ០,៦ ហិកតាក្នុងមួយឆ្នាំ ។ ដើម្បីបន្តពង្រីកប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរមកដាំក្រូចពោធិ៍សាត់ ឆ្នាំ ២០២០ គ្រួសារបង្វែរដីផលិតស្រូវបន្ថែម ១,២ ហិកតាទៀតមកដាំក្រូចពោធិ៍សាត់ ចុងឆ្នាំ ២០២២ ចាប់ផ្តើមផ្តល់ផ្លែ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.