• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បញ្ចុះបឋមសិលាគម្រោងការកសាងហេដ្ឋាបច្ចេកទេសមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី

05/05/2022 09:54

កាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ក្រុមហ៊ុនចំកាតពាណិជ្ជកម្ម‑សាងសង់ធ្វឹងផាកចាត់តាំងពិធីបញ្ចុះបឋមសិលាគម្រោងការវិនិយោគសាងសង់ហេដ្ឋាបច្ចេកទេសមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី ស្រុកកូវង៉ាង។ ចូលរួមពិធីបញ្ចុះបឋមសិលា​ មានលោកឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្ដាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញទៀង ង្វៀងទ្រុងហ្វាង រួមជាមួយបណ្ដាមន្ទីរ ផ្នែកខេត្ត និងគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក និងឃុំហ៊ីបម៉ីតី។

គម្រោងការសាងសង់ហេដ្ឋាបច្ចេកទេសមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតីស្ថិតនៅភូមិបាវបែវ‑ម៉ីគ្វី ឃុំហ៊ីបម៉ីតី បានគណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តលេខ ១៤២៩/QĐ-UBND ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ជាមួយផ្ទៃដីចំនួន ៣៩,៦២ ហិកតា ទ្រង់ទ្រាយវិនិយោគសាងសង់បណ្ដាសំណង់ហេដ្ឋាបច្ចេកទេសរួមមាន៖ ផ្លូវគមនាគមន៍ផ្ទៃក្នុង ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ផ្គត់ផ្គង់ទឹក ប្រមូល និងវិច្ឆ័យទឹកសំណល់ សម្រាម។ល។ និងបណ្ដាសំណង់បន្ទាប់បន្សំដទៃទៀតធានាសមស្របជាមួយការឡើងគ្រោងផែនការលម្អិត រួចគម្រោងការបានផ្ដល់សច្ចាប័នតាមការកំណត់ ដោយមានកម្រិតទុនវិនិយោគសរុបជាង ៣០០ ពាន់លានដុង​ អាស្រ័យក្រុមហ៊ុនចំកាតពាណិជ្ជកម្ម‑សាងសង់ធ្វឹងផាកធ្វើជាម្ចាស់វិនិយោគ។

ពិធីបើកការដ្ឋានសាងសង់សំណង់។ រូបថត៖ ម៉ីញ៉ឹង

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញទៀង សង្កត់ធ្ងន់៖ ដើម្បីរួមចំណែកបង្កើនឧស្សាហកម្ម បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប គណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នមណ្ឌលឧស្សាហកម្ម ១៣ កន្លែង គិតមកទល់​ពេលនេះ ដំណើរការបានមណ្ឌលឧស្សាហកម្មចំនួន ២ កន្លែង៖ តឹងង៉ាយ និងភូកឹង ក្នុងនោះប្រមូលផ្ដុំសម្រាប់បណ្ដាមុខរបរ ច្នៃគ្រឿងម៉ាស៊ីន ផលិតបណ្ដាផលិតផលនីហរ័ណ បន្ទាប់បន្សំ។ គម្រោងការមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី ជាគម្រោងការទី ៣ ដាក់បញ្ចូលផ្សព្វផ្សាយ ដំណើរការ រួចខេត្តកំពុងអំពាវនាវវិនិយោគបន្ថែមមណ្ឌលឧស្សាហកម្ម ៣ កន្លែងទៀត៖ អាងភូតឹង លឺវង៉ីបអាញ់ និងសាបិញ ខិតខំ អំពាវនាវបានអ្នកវិនិយោគផ្សព្វផ្សាយក្នុងឆ្នាំនេះ។ ក្រោយពេលមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតីបានសម្រេច និងដាក់ឱ្យធ្វើសកម្មភាព នឹងទាក់ទាញគម្រោងការវិនិយោគចំនួន ៥ គម្រោងទៅក្នុងមណ្ឌលឧស្សាហកម្ម ជាមួយបណ្ដាមុខរបរដូចជា៖ ច្នៃឈើ និងផលិតគ្រឿងឈើ បណ្ដាមុខរបរឧស្សាកម្មតម្បាញ កាត់ដេរឧស្សាហកម្ម ស្បែកជើង ច្នៃដទៃទៀត។ល។ រួមចំណែកបង្កើនតម្លៃផលិតឧស្សាហកម្ម នីហរ័ណមុខ ទំនិញរបស់ខេត្ត ដោះស្រាយការងារធ្វើសម្រាប់ពលករមូលដ្ឋាន បង្កើនប្រភពចំណូលថវិការដ្ឋ រួមចំណែកជំរុញពង្រីកសេដ្ឋកិច្ច‑សង្គមរបស់ខេត្ត ស្រុក និងធ្វើឱ្យវិវឌ្ឍពីសម្រស់របស់ស្រុកនាពេលខាងមុខ។ ម្ចាស់វិនិយោគផ្ដុំកៀរគរបណ្ដាប្រភពកម្លាំងប្រញាប់សម្រេចលិខិតសាងសង់ ប្រញាប់ដំណើរការបណ្ដាប្រភេទសំណង់របស់គម្រោងការធានាល្បឿងដែលបានផ្ដល់សច្ចាប័ន​ រួចដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ សម្រេចគម្រោងការដាក់ឱ្យធ្វើសកម្មភាព។ រយៈពេលដំណើរការ ​ប្រតិបត្តិម៉ឺងម៉ាត់បណ្ដាការកំណត់របស់ច្បាប់ បំផុតគឺការកំណត់អំពីការការពារបរិស្ថាន វិយោគសាងសង់ ពលករ បង្ការ ពន្លត់អគ្គិភ័យ។ល។ សហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម ផែនការ និងវិនិយោគ ស្ថាបនា និងគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងផ្សព្វផ្សាយ ដើម្បីដោះស្រាយឱ្យបានទាន់ពេលបណ្ដាការលំបាកជាប់ជំពាក់ ស្នើអ្នកម៉ៅការដំណើរការអាទិភាពទទួលពលករនៅមូលដ្ឋាន។

នាព្រឹត្តិការណ៍នេះ លោកឡេវ៉ាំងហាំង សង្ឃឹមថាបណ្ដាអាជីវកម្ម អ្នកវិនិយោគតភ្ជាប់ជាមួយគម្រោងការសម្រេចមណ្ឌលឧស្សាហកម្ម ជួយដល់ស្រុកកូវង៉ាងដោះស្រាយការងារធ្វើជូនពលករ បំបាត់ទៅ «តំបន់ស្នូល» នៅកន្លែងនេះ អាស្រ័យផលិតកសិកម្មអន់ប្រសិទ្ធភាព រួមចំណែកបង្កការងារធ្វើបង្កើនប្រាក់ចំណូលនៅនឹងកន្លែងជូនពលករមូលដ្ឋាន។ ទន្ទឹមនឹងនោះ ខេត្តតែងស្ដាប់សំណើរបស់អ្នកវិនិយោគដើម្បីដោះស្រាយបានទាន់ពេលត្រូវតាមការកំណត់ និងតែងរួមដំណើរជាមួយអ្នកវិនិយោគក្នុងរយៈពេលផ្សព្វផ្សាយ និងធ្វើសកម្មភាពរបស់គម្រោងការ៕                       

ម៉ីញ៉ឹង‑សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.