• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញ៖ ត្រួតពិនិត្យស្ថានភាពអនុវត្តលក្ខឋានជនបទថ្មីនៅស្រុកកូវង៉ាង

24/05/2022 09:08

កន្លងហើយ លោកឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូ រួមជាមួយតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តលក្ខឋានស្រុកជនបទថ្មីនៅស្រុកកូវង៉ាង។ ទទួលបដិសណ្ឋារៈ និងធ្វើការជាមួយក្រុមប្រតិភូ មានអ្នកស្រី ត្រឹងធីគីមជុង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុក លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកកូវង៉ាង និងថ្នាក់ដឹកនាំបណ្តាការិយាល័យ គណៈ ផ្នែកស្រុក។

 

ក្រុមប្រតិភូត្រួតពិនិត្យនៅសហករណ៍កសិកម្មង៉ុកថាច់។ រូបថត៖ ម៉ីញ៉ឹង

ក្រុមប្រតិភូបានពិនិត្យ ជាក់ស្តែងស្ថានភាពអនុវត្តលក្ខឋានស្រុកជនបទថ្មីនៅបណ្តាកន្លែងមួយចំនួនដូចជា៖ មជ្ឈមណ្ឌលអប់រំជាប្រចាំ អប់រំវិជ្ជាជីវៈស្រុក សហករណ៍កសិកម្មង៉ុកថាច់ និងសាលាវិទ្យាល័យញីទ្រឿង (ឃុំញីទ្រឿង) វត្តធ្លក ដំណាក់សុខាភិបាល សាលាអនុវិទ្យាល័យហ៊ីបហ្វា គណៈបញ្ជាការដ្ឋានយោធាឃុំ (ឃុំហ៊ីបហ្វា)។ ឆ្លងតាមរយៈនោះ បណ្តាមន្ទីរ   ផ្នែកខេត្តបានស្នើឲ្យថ្នាក់ដឹកនាំស្រុកផ្តុំកម្លាំងកសាងផែនការលម្អិត សម្រេចសំណុំឯកសារស្រុកជនបទថ្មី វិនិយោគកសាងអាគារវប្បធម៌ ភូមិ ឃុំតាមសេចក្តីកំណត់។

គិតមកទល់ពេលនេះ ស្រុកកូវង៉ាងមាន ១៣/១៣ ឃុំសម្រេចលក្ខឋានជនបទថ្មី មានឃុំចំនួន ០៣ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ចំពោះស្រុកជនបទថ្មី គិតមកទល់ពេលនេះកសាងសម្រេច ០៧/០៩ លក្ខឋាន មាន ០២ លក្ខឋានមិនទាន់សម្រេចគឺលក្ខឋានទី ៥ អំពីសុខាភិបាល-អប់រំ-វប្បធម៌ (មជ្ឈមណ្ឌលវប្បធម៌-កីឡាស្រុកមិនទាន់សម្រេច មិនទាន់មានសាលាវិទ្យាល័យសម្រេចសម្បទាមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ អប់រំជាប្រចាំមិនទាន់សម្រេចគុណភាពអប់រំកម្រិតទី ១)។ លក្ខឋានស្ដីពីសេដ្ឋកិច្ច (មិនទាន់បង្កបង្កើតបានមជ្ឈមណ្ឌលបច្ចេកទេសកសិកម្ម)។ ស្ថិតលើមូលដ្ឋាននោះ ស្រុកស្នើឲ្យថ្នាក់ដឹកនាំខេត្តឧបត្ថម្ភការងារហ្វឹកហាត់ ណែនាំអនុវត្តបណ្តាខ្លឹមសារស្ដីពីលក្ខឋានឃុំជនបទថ្មី ជនបទថ្មីលើកកម្ពស់ ស្រុកជនបទថ្មីដំណាក់កាល ២០២១-២០២៥។ ប្រញាប់កសាងបណ្តាផ្លូវស្រុកស្រុតទ្រុឌទ្រោម។

លោកឡេថាញ់បិញចង្អុលការ៖ ស្រុកកូវង៉ាង គប្បីផ្តុំកម្លាំងយ៉ាងដាច់អហង្ការជាងទៀតក្នុងការអនុវត្តន៍កសាងប្រព័ន្ធផ្លូវគមនាគមន៍ ជំរុញមាំការងារអនាម័យបរិស្ថាន ប្រមូលនិងវិនិច្ឆ័យសំរាម ធានាទិដ្ឋភាពបរិស្ថានបណ្តាដងផ្លូវលើភូមិសាស្រ្ត។ ការិយាល័យអប់រំ-បណ្តុះបណ្តាល ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយមន្ទីរអប់រំ-បណ្តុះបណ្តាល ត្រួតពិនិត្យខ្លឹមសារដែលពាក់ព័ន្ធ ដើម្បីបានណែនាំអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់ សម្រេចសារវន្តលក្ខឋានស្ដីពីវិស័យអប់រំ។ ចង្អុលការណែនាំ បង្កលក្ខណៈឲ្យសហករណ៍កសិកម្មធ្វើសកម្មភាពត្រឹមត្រូវតាមសេចក្តីកំណត់ ជាពិសេសគឺផ្លាស់ថ្មីវិធីសាស្រ្តសកម្មភាពធ្វើអាជីវកម្មឲ្យបានសមស្រប រួមចំណែកជំរុញសេដ្ឋកិច្ចសហការ សហករណ៍លើភូមិសាស្រ្តស្រុកធ្វើសកម្មភាពសម្រេចបានលទ្ធផលខ្ពស់៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.