• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

24/05/2022 09:11

បចេ្ចកទេសចិញ្ចឹមបង្កងសាវទាវគ្មានតង្កៀប

 

បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងសាវទាវឈ្មោលសុទ្ធ អ្នកចិញ្ចឹមច្រើនកាច់តង្កៀបចោល ដើម្បីបង្កងឆាប់ធំ។ ដើម្បីចិញ្ចឹមបង្កងមានលទ្ធផលខ្ពស់ កម្មាភិបាលផែ្នកជំនាញ ផ្តល់ព័ត៌មានមួយចំនួន អំពីបចេ្ចកទេសកាច់តង្កៀបបង្កងសាវទាវ។

ជ្រើសនិងព្រលែងពូជចិញ្ចឹមៈ ជ្រើសពូជមានទំហំពី ១,២-១,៥ សង់ទីម៉ែត្រ កម្រិតសើ្មជាង ៩០% ។ កម្រិតចិញ្ចឹមសមស្របបំផុតក្នុងមួយម៉ែត្រក្រឡាពី ០៣-០៥ ក្បាល ។ ដាក់បង្កងចូលក្នុងក្លាំ មានផ្ទុកទឹកក្នុងស្រះ រួចពិនិត្យមើលសកម្មភាពរបស់បង្កងក្នុងរយៈពេលពី ០៦-១២ ​ម៉ោង ។ ចំណាំ៖ ចំពោះតំបន់ទឹកប្រៃ ទឹកភ្លាវ គឺវាស់កម្រិតប្រៃរួចជូនដំណឺងដល់កសិដ្ឋានផលិតពូជបង្កងសមស្រប ជៀសវាងកុំឲ្យខាតក្រោយពេលព្រលែងពូជ។

ឲ្យចំណីស៊ីនិងគ្រប់គ្រងស្រះចិញ្ចឹមៈ ចំណីឧស្សាហកម្មដែលមានជាតិដាមពី ៣០ -៤០%។

ខែទី ០១​ ឲ្យស៊ីចំណីគ្រាប់ស្មើ ០៤-០៥% ទម្ងន់បង្កង ព្រាចឲ្យសើ្មតាមបណ្តោយស្រះចិញ្ចឹម។ ក្នុងមួយថ្ងៃឲ្យស៊ី ០២ លើក ពេលព្រឹកពីម៉ោង ០៥ -០៦ (ឲ្យស៊ី ៤០%)។ ពេលរសៀលពីម៉ោង ១៧-១៩ (ឲ្យស៊ី ៦០%)។

ចាប់ពីខែទី ០២ ឡើងទៅ ក្រៅពីចំណីឧស្សាហកម្ម អាចឲ្យស៊ីចំណីច្នៃដោយខ្លួនឯង ដូចជាៈ ខ្យង ត្រី ដំឡូងមី ។ល។ ជាមួយអត្រា ៥០% ចំណីឧស្សាហកម្ម និង ៥០% ចំណី ច្នៃដោយខ្លួនឯង។ គប្បីបន្ថែម Vitamin C និង Premix ដើម្បីបងើ្កនថាមពលបង្កង។ ផ្លាស់ប្តូរទឹកញឹកញាប់ដើម្បីឲ្យបង្កងធំធាត់រហ័ស។

ប្តូរស្រះចិញ្ចឹមៈ ក្រោយពេលចិញ្ចឹមបាន ០៣ ខែ ត្រូវស្រង់បង្កងមកចិញ្ចឹមស្រះថ្មី។ ជ្រើសរើសបែងប្រភេទបង្កងដើម្បីកាច់តង្កៀបហើយរំលែកចេញឲ្យទូលាយក៏ត្រូវបានអនុវត្តក្នុងខណៈនេះដែរ។

*ចំណាំ៖ កាច់តង្កៀបបង្កងត្រង់គន្លាក់ឬបង្កលក្ខណៈឲ្យបង្កងកាច់តង្កៀបដោយខ្លួនឯង ដើម្បីកាត់បន្ថយកុំឲ្យបង្កងមានស្នាមរបួស  គឺយើងកាន់តង្កៀបឲ្យជាប់ទាំងសងខាង ហើយទុកឲ្យ​បង្កងផ្ទាត់ចេញដោយខ្លួនឯង។ ក្រោយរយៈពេលចិញ្ចឹមបន្ថែមបានពី ០៣-០៤ ខែ ដង្កៀបបង្កងទាំងពីរនឹងដុះមកវិញ។ ការបែងប្រភេទ និងកាច់តង្កៀបតម្រូវការមនុស្ស និងពេលវេលាច្រើន ប៉ុន្តែនាំមកលទ្ធផលខ្ពស់ជាង ព្រោះប្រិតសំចៃបានចំណីឲ្យស៊ី និងបង្កើនបានតម្លៃផលិតផលរបស់បង្កង (បង្កងល្អដោយសារគ្មានតង្កៀប)។

ប្រមូលផលៈ ពេលបង្កងល្មមប្រមូលផល (ពី ១០-២០​ ក្បាលក្នុងមួយគីឡូក្រាម) គប្បីលក់តាមតម្លៃទីផ្សារដែលបានកំណត់ទៅតាមពេលវេលាប្រមូលផលនឹងផ្ដល់ប្រភពចំណូលខ្ពស់៕          

​ប្រែសម្រួលៈ ថាច់ហៀង

ប្រមូលផលបង្កង។ រូបថត៖  រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.