• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមសហព័ន្ធន៍នារីស្រុកថ្កូវ៖ ប្រមូលផ្តុំបងប្អូននារីខ្មែរចូលរួមក្នុងអង្គការសមាគម

19/04/2022 16:56

ស្រុកថ្កូវជាមូលដ្ឋានដែលមានមាមីងខ្មែររស់នៅច្រើនកុះករ អនុវត្តតាមគោលលំនាំ “ ទីណាមាននារី ទីនោះមានអង្គការសមាគម “ សមាគមសហព័ន្ធន៍នារីស្រុកថ្កូវបង្កើនការប្រមូលផ្តុំបងប្អូននារីខ្មែរចូលរួមក្នុងអង្គការសមាគមសម្រេចបានប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនអត្រាប្រមូលផ្តុំ ដើម្បីឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ច កសាងគ្រួសារសម្បូររុងរឿង និងសុភមង្គល។

នារីភូមិផ្សារឃុំហាមយ៉ាងស្វែងយល់ឯកសារផ្សព្វផ្សាយអំពីការងារសមាគម។ រូបថត៖ ង៉ុកស្វង

 តាមប្រសាសន៍អ្នកស្រីត្រឹមធីញឺធ្វី ប្រធានសមាគមសហព័ន្ធន៍នារីស្រុកថ្កូវ៖ ដោយមានវិ​ធីសាស្រ្តជា​ច្រើន ច្នៃប្រតិដ្ឋ អាណត្តិកាល ២០១៦‑២០២១ សមាគមនា​រី​ស្រុកកសាងទម្រង់បានជាច្រើនសមស្របនឹងមូលដ្ឋាន ទាក់ទាញបងប្អូននារីចូលរួមយ៉ាងកុះករ ។ សមាគមអនុវត្តភាពទម្លុះទម្លាយស្តីពី “ បង្កើនគុណភាពធ្វើសកម្មភាពរបស់អង្គការសមាគមមូលដ្ឋានដោយពហុសណ្ឋានរូបភាពប្រមូលផ្តុំបងប្អូននារី ដើម្បីពង្រីកសិទ្ធធ្វើម្ចាស់ការរបស់សមាជិកា “ ។ក្នុងអាណត្តិកាលកន្លង សមាគមពង្រីកសមាជិកាថ្មីបាន ៩.៤៦១ នាក់ កើនតួលេខមកទល់ពេលនេះ ក្នុងទូទាំងស្រុកមានសមាជិកា ២៩.៨០២/៥០.៣២៦ នាក់ក្នុងចំណោមបងប្អូននារីស្ថិតក្នុងអំឡុងអាយុពី ១៨ ឡើងទៅ (សម្រេចអត្រា ៥៧,៧៩%) ក្នុងនោះ មានសមាជិកាខ្មែរ ១៨.១៩២ នាក់ (ស្រូបយកអត្រា ៦២,៥% នៃចំនួនសមាជិការួម)។ បណ្តាសមាគមមូលដ្ឋាន រក្សាខ្ជាប់ចំនួនសមាជិកាចូលរួមធ្វើសកម្មភាព ប្រជុំជីវភាព យកចិត្តទុកដាក់ប្រមូលផ្តុំសមាជិកាខ្មែរចូលរួមក្នុងអង្គការសមាគម។

ក្នុងនោះ សមាគមឃុំហាមយ៉ាងជាអង្គភាពឆ្នើមមួយក្នុងចលនានារីខ្មែរស្ថិតក្នុងអំឡុងអាយុពី ១៨​ ឆ្នាំ ឡើងទៅចូលរួមក្នុងអង្គការសមាគម។ បងឡៀងធីថាន់វ៉ឹង ប្រធានសមាគមសហព័ន្ធន៍នារីឃុំហាមយ៉ាងបានឲ្យដឹង៖ ឃុំហាមយ៉ាងជាតំបន់ឆ្ងាយ មាមីងខ្មែរជាង ៩៣,៣% នៃចំនួនប្រជាជនរួម។ អស់រយៈកាល ០៥ ឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស ការឧបត្ថម្ភរបស់រដ្ឋអំណាច បណ្តាផ្នែក ការចង្អុលការផ្ទាល់របស់សមាគមថ្នាក់លើ គណៈប្រតិបត្តិការសមាគមនារីឃុំជម្នះរាល់ការលំបាក សកម្មចូលរួមបណ្តាចលនារបស់នារី និងសកម្មភាពរបស់សមាគម។ ជាពិសេស សមាគមយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំ ពង្រីកសមាជិកាកើនឡើងទាំងបិរមាណ និងគុណភាព។

ផលិតផលកន្ទេលឃុំហាមយ៉ាង។ រូបថត៖ ង៉ុកស្វង

ឆ្លងតាមរយៈបណ្តាសកម្មភាពប្រជុំជីវភាពក្រុម ការចាត់តាំងជួបជុំដើម្បីពិគ្រោះគ្នាជាដើមនោះ សមាគមនារីឃុំក៏បង្កលក្ខណៈជូនបងប្អូននារីមានបរិយាកាសកម្សាន្តសប្បាយមានប្រយោជន៍ ពង្រីកប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ ប្រមូលផ្តុំបងប្អូននារីចូលរួមក្នុងសមាគម។ បច្ចុប្បន្ននេះ ក្នុងទូទាំងឃុំមានសមាជិកា ១.៥៩៩ នាក់ (សមាជិកាខ្មែរ ១.៤៧២ នាក់) សម្រេច ៦១% បើប្រៀបនឹងបងប្អូននារីស្ថិតក្នុងអំឡុងអាយុពី ១៨ ឆ្នាំ ឡើងទៅ សមាជិកាប្រជុំជីវភាពជាប្រចាំសម្រេច ៧៥% ។ ពេលប្រជុំជីវភាពម្តងៗសាខាសមាគមនីមួយៗជ្រើសយកបធានបទខ្លីៗ សមស្របនឹងស្ថានភាពនៅមូលដ្ឋាន និងចិត្តសាស្រ្តរបស់បងប្អូននារី។ សាខាសមាគមភាគច្រើន តែងផ្សព្វផ្សាយជាពីរភាសា (ភាសាវៀត និងភាសាខ្មែរ) ដើម្បីឲ្យបងប្អូនងាយយល់ ផ្តើមពីនោះក៏ទាក់ទាញបានបងប្អូននារីជាច្រើនចូលរួមក្នុងសមាគម។ ទន្ទឹមនឹងនោះ សមាគមក៏បង្កលក្ខណៈសម្រាប់សមាជិកាបានបុលទុនពង្រីកការផលិត ចិញ្ចឹមសត្វដើម្បីកែលម្អជីវភាព។ ឆ្លងតាមរយៈនោះ ជំនួយឲ្យបងប្អូនឃើញច្បាស់ពីខ្លឹមសារ ក៏ដូចជាកត្តាសំខាន់ពេលបានចូលរួមក្នុងអង្គការសមាគម រួចបងប្អូនក៏សកម្មបណ្តាសកម្មភាពនៅមូលដ្ឋាន។

បងស៊ើងធីញ៉ាង នៅភូមិបន្ទាយក្រ អាសំណេះសំណាលថា៖ ខ្ញុំមានកូនតូចៗពីរនាក់ មិនអាចទៅធ្វើការនៅទីឆ្ងាយបាន។ ខ្ញុំបានសាខាសមាគមណែនាំពីបច្ចេកទេសដាំដំណាំ ចិញ្ចឹមគោ និងបានបុលទុនពង្រីកការផលិត ទើបសេដ្ឋកិច្ចគ្រួសារខ្ញុំបានធូរធាជាងមុន។ ​ក្រៅពីនោះ បងប្អូននៅទាំងណែនាំខ្ញុំពីវិធីសាស្រ្តថែទាំ អប់រំកូន វិធីសាស្រ្ត បង្ការអាសន្នរោគ។ល។ ជំនួយឲ្យជីវភាពគ្រួសារខ្ញុំមានសុភមង្គល។

សមាគមនារីឃុំហាមយ៉ាងចលនាបងប្អូននារីចូលរួមទម្រង់ឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ចគ្រួសារ បង្កការងារធ្វើ បង្កើនប្រភពចំណូល។ ទន្ទឹមនឹងនោះ នៅទាំងឆ្លៀតទាក់ទាញប្រភពទុនពីបណ្តាកម្មវិធី គម្រោងការដើម្បីបងប្អូននារីក្រីក្របុលពង្រីកសេដ្ឋកិច្ច។ល។ តាមប្រសាសន៍បងតាំងធីដែវ ប្រធានសាខាសមាគមនារីភូមិផ្សារ សកម្មភាពឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ចនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ជំនួយឲ្យបងប្អូននារីជាច្រើន ជាពិសេសគឺបងប្អូននារីក្រីក្រមានដើមទុន ចំណេះដឹងដើម្បីពង្រីកសេដ្ឋកិច្ច រួមចំណែកអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។

បង្កើនការងារប្រមូលផ្តុំសមាជិកា ជាពិសេសគឺសមាជិកាខ្មែរចូលរួមប្រជុំជីវភាព បានរួមចំណែកញ៉ាំងឲ្យសកម្មភាពរបស់សមាគមនារីស្រុកថ្កូវប្រព្រឹត្តទៅយ៉ាងសកម្ម។ ក្នុងពេលខាងមុខ សមាគមសហព័ន្ធន៍នារីស្រុកបន្តការយកចិត្តទុកដាក់ពង្រីកសមាជិកា ដើម្បីបង្កជាថាមពលជំរុញឲ្យចលនាសមាគមធ្វើសកម្មភាពមានគុណភាពខ្ពស់។ ក្នុងនោះ ជំរុញមាំការងារផ្សព្វផ្សាយ ចលនាសមាគមនារីនៅមូលដ្ឋានប្រមូលផ្តុំបងប្អូននារីឲ្យចូលរួមអង្គការសមាគម និងណែនាំវិធីសាស្រ្តប្រជុំជីវភាពដល់បណ្តាសាខាសមាគម ដើម្បីបង្កើនគុណភាព ធ្វើសកម្មភាពរបស់អង្គការសមាគមនៅមូលដ្ឋាន៕

ង៉ុកស្វង‑សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.