• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឧបត្ថម្ភពង្រីកទីផ្សារពលកម្ម

17/05/2022 07:34

ដំណាក់កាល ២០២២‑២០៣០ ខេត្តត្រាវិញអនុវត្តភារកិច្ច ដំណោះស្រាយជាច្រើន​ពង្រីកទីផ្សារពលកម្មទាំងស្រុង ស្ថិរភាពតាមទិសដៅទំនើប មានប្រសិទ្ធភាព។ ខេត្តដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ អត្រាពលករឆ្លងបានបណ្ដុះបណ្ដាលមាន​វិញ្ញាបនបត្រ សញ្ញាបត្រសម្រេច ៣៥% ដល់ឆ្នាំ ២០៣០ សម្រេច ៤០%។ អត្រាពលករមានបណ្ដាលទ្ធភាពបច្ចេកវិទ្យាព័ត៌មានសម្រេច ៨០% នៅឆ្នាំ ២០២៥ និង ៩០% នៅឆ្នាំ ២០៣០។ ខិតខំដល់ឆ្នាំ ២០៣០ អត្រាដាច់អាជីពនៅក្រោមពី ២% សមាមាត្រពលករធ្វើការនៅផ្នែកកសិកម្មដល់ឆ្នាំ ២០២៥ នៅ ៣៥% រួចដល់ឆ្នាំ ២០៣០ នៅ ៣០%។ អត្រាយុវជនមិនទៅរៀន ឬមិនបានបណ្ដុះបណ្ដាលក្រោមពី ៨%។ កងកម្លាំងពលករក្នុងអំឡុងអាយុ ៤៥% ចូលរួមគាំពារសង្គមនៅក្នុង ឆ្នាំ ២០២៥ និង ៦០% នៅឆ្នាំ ២០៣០។

តាមរយៈនោះ ខេត្តអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយ ៦ យ៉ាង រួមមាន៖ ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ស្ដីពីការឧបត្ថម្ភពង្រីកទីផ្សារពលកម្ម ឧបត្ថម្ភពង្រីកផ្គត់ផ្គង់‑តម្រូវការពលករ។ ពង្រីកប្រព័ន្ធព័ត៌មានទីផ្សារពលកម្ម តភ្ជាប់ផ្គត់ផ្គង់‑តម្រូវការពលករ។ ពង្រីកបណ្ដាញសុខុមាលភាព និងគាំពារ។ ឧបត្ថម្ភតភ្ជាប់ទីផ្សារពលកម្មក្នុង និងក្រៅប្រទេស ពង្រីកបណ្ដាទីផ្សារពលកម្មជាលក្ខណពិសេស។ លើកកម្ពស់ប្រសិទ្ធភាពចាត់តាំង ដំណើរការទីផ្សារពលកម្ម។ ខេត្តនឹងផ្ទៀងផ្ទាត់ តម្រែតម្រង់បណ្ដាការកំណត់មានពាក់ព័ន្ធអំពីការផ្គត់ផ្គង់‑តម្រូវការពលករ តភ្ជាប់ផ្គត់ផ្គង់‑តម្រូវការពលករដើម្បីសមស្របជាមួយច្បាប់ទម្លាប់របស់ទីផ្សារពលកម្ម និងសមស្របជាមួយផលប្រយោជន៍ ស្របច្បាប់របស់ពលករ និងអ្នកប្រើប្រាស់ពលករ។ អនុវត្តបណ្ដាកម្មវិធី គម្រោងផែនការ ផែនការឧបត្ថម្ភបង្កការងារធ្វើ ជំរុញទឹកចិត្តចូលរួមទីផ្សារពលកម្ម សម្រាប់បណ្ដាក្រុមពលករ លក្ខណពិសេស ដូចជា៖ អ្នកពិការ ពលករជនជាតិភាគតិច ពលករតំបន់ជនបទ ពលការិនី សិស្ស និស្សិតទើបបញ្ចប់ការសិក្សាបណ្ដាសាលាមហាវិទ្យាល័យ និងប្រព័ន្ធមូលដ្ឋានអប់រំអាជីព។

កម្មករកំពុងប្រកបការងារ។ រូបថត៖ រតនា

ទន្ទឹមនឹងនោះ ខេត្តផ្សព្វផ្សាយបណ្ដាកម្មវិធីបណ្ដុះបណ្ដាល បំពាក់បំប៉នលទ្ធភាពអាជីពសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ពលករ មុនពេលចូលរួមទីផ្សារពលកម្ម។ អនុវត្តបណ្ដាកម្មវិធីបណ្ដុះបណ្ដាល លើកកម្ពស់លទ្ធភាពសម្រាប់ពលករក្នុងរយៈពេលធ្វើការ សមស្របជាមួយលក្ខណពិសេសរបស់មុខសញ្ញាពលករម្នាក់ៗ។ មូលដ្ឋានជំរុញទឹកចិត្តអ្នកប្រើប្រាស់ពលករចូលរួមក្នុងដំណាក់កាលអប់រំបណ្ដុះបណ្ដាល អប់រំអាជីព។

ដើម្បីពង្រីកប្រព័ន្ធព័ត៌មានទីផ្សារពលកម្ម តភ្ជាប់ផ្គត់ផ្គង់‑តម្រូវការពលករ គណៈកម្មាធិការប្រជាជនខេត្តចង្អុលការឲ្យមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តសហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធឡើងគម្រោងផែនការ និងពង្រីកបណ្ដាញមូលដ្ឋានសេវាកម្មការងារធ្វើតាមការកំណត់របស់ច្បាប់ និងសមស្របជាមួយទីផ្សារពលកម្មរបស់ខេត្ត តំបន់ក្នុងប្រទេស និងអន្តរជាតិ។ វិនិយោគលើកកម្ពស់លទ្ធភាពសកម្មភាពរបស់បណ្ដាមជ្ឈមណ្ឌលសេវាកម្មការងារធ្វើសាធារណៈ ដើម្បីអនុវត្តបណ្ដាសេវាកម្មការងារធ្វើ​ តភ្ពាប់ព័ត៌មានទីផ្សារពលកម្ម ពិភាគ ព្យាករណ៍ទីផ្សារពលកម្មរបស់ខេត្ត តភ្ជាប់ជាមួយបណ្ដាមូលដ្ឋាន តំបន់ និងទូទាំងប្រទេស។​ បណ្ដុះបណ្ដាល បំពាក់បំប៉ន លើកកម្ពស់លទ្ធភាពសម្រាប់កងជួរបេក្ខភាពធ្វើការងារសេវាកម្មការងារធ្វើអំពីចំណេះដឹង លើកកម្ពស់លទ្ធភាពភាសាបរទេស ព័ត៌មានវិទ្យា និងលទ្ធភាពប្រមូលបញ្ចូល វិនិច្ឆ័យ ទាញយកផលព័ត៌មានទីផ្សារពលកម្មបម្រើការប្រឹក្សាយោបល់ ឧទ្ទេសនាមការងារធ្វើ។ល។

បណ្ដាអង្គភាពបង្កើនការចាត់តាំងបណ្ដាកម្មវិធីណែនាំអាជីព ពហុសណ្ឋានបណ្ដាសកម្មភាពផ្ដល់ជូន ផ្សព្វផ្សាយព័ត៌មានទីផ្សារពលកម្មដល់អង្គការដែល​មានតម្រូវការស្វែងរកមនុស្ស និងបណ្ដាបុគ្គលមានតម្រូវការការងារធ្វើ ដូចជាចាត់តាំងកម្មវិធីសន្និបាត វេទិកាសន្និបាតទំនាក់ទំនងការងារធ្វើ ​ចុះផ្សាយផ្សព្វផ្សាយ ផ្ដល់ជូនព័ត៌មានលើបណ្ដាមធ្យោបាយព័ត៌មានមហាជន។ ចាត់តាំងសន្និបាត សិក្ខាសាលាផ្សព្វផ្សាយ បធានបទទាក់ទងដល់វិស័យការងារធ្វើ ទីផ្សារពលកម្ម កសាង ចេញផ្សាយបណ្ដាសំណុំឯកសារ​ ព្រឹត្តិបត្រផ្សព្វផ្សាយ ចាត់តាំងបណ្ដាពិធីប្រឡងផ្សព្វផ្សាយបណ្ដាព័ត៌មានទាក់ទងដល់ការងារធ្វើ និងទីផ្សារពលកម្ម។

នៅពេលខាងមុខ ខេត្តត្រាវិញនឹងជំរុញមាំសកម្មភាពពិគ្រោះយោបល់ ឧទ្ទេសនាមការងារធ្វើរបស់បណ្ដាមជ្ឈមណ្ឌលអប់រំអាជីព អប់រំជាប្រចាំបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាអាជីវកម្មបង្កើតមជ្ឈមណ្ឌលសេវាកម្មការងារធ្វើឯកជនដើម្បីបញ្ជូនពលករទៅធ្វើការនៅក្នុង និងក្រៅខេត្ត ទៅធ្វើការនៅបរទេសតាមកិច្ចសន្យា។

លោកង្វៀងវ៉ាំងអ៊ុក នាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញបានឱ្យដឹង ទូទាំងខេត្តមានមូលដ្ឋានអប់រំអាជីពចំនួន ១៦ កន្លែង ក្នុងនោះមានសាលាឧត្តមសិក្សា ២ កន្លែង (សាលាឧត្តមសិក្សាវិជ្ជាជីវៈ និងសាលាឧត្តមសិក្សាសុខាភិបាល) មជ្ឈមណ្ឌលអប់រំអាជីព‑អប់រំជាប្រចាំថ្នាក់ស្រុកចំនួន ៦ កន្លែង មូលដ្ឋានអប់រំដទៃទៀតមានបណ្ដុះ បណ្ដាលអាជីពចំនួន ៨ កន្លែង។ គិតជាមធ្យម រៀងរាល់ឆ្នាំ បណ្ដាមូលដ្ឋានអប់រំអាជីពក្នុងខេត្តបញ្ជូនសិស្សបណ្ដុះបណ្ដាលអា​ជីពជូនពលករចំនួន ១៩.០០០ នាក់។ ទោះជាដូច្នោះក៏ដោយ  ក្នុងចំនួននោះ មានពលករត្រឹមតែ ៧០០ នាក់បានបណ្ដុះបណ្ដាលកម្រិតឧត្តមសិក្សា ពលករជាង ៣០០ នាក់កម្រិតមធ្យម ពលករជិត ២.០០០ នាក់កម្រិតបឋម។ ចំនួនពលករក្រៅពីនោះ ភាគច្រើនបានបណ្ដុះបណ្ដាលរបរជនបទ ឬតាមបណ្ដាកម្មវិធីបណ្ដុះបណ្ដាលជាប្រចាំដទៃទៀត៕       

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.