
*បំផុសចលនាពិធីប្រឡងលើបណ្តាញ “នារីត្រាវិញចូលរួមបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩”
29/06/2021 09:26
បច្ចុប្បន្ននេះ ប្រជាកសិករកំពុងចាប់ផ្តើមផលិតស្រូវរដូវដើមឆ្នាំ អាស្រ័យអាកាសធាតុក្តៅខ្លាំង រាំងស្ងួតបង្កលក្ខណៈឲ្យសត្វពីងពាងកើតរួចបំផ្លាញស្រូវ។ ពីងពាងមានរូបសណ្ឋានតូច ពិបាកមើលឃើញដោយភ្នែកធម្មតា អាចកើតនិងរាលដាលយ៉ាងរហ័ស រួចបង្កើតជាហ្វូង មានចំនួនកើនទ្វេដងក្នុងរយៈពេល ០៥ ថ្ងៃ។ ជាមធ្យមពីងពាងមួយក្បាលអាចលេចពងបាន ៥០ ពង ហើយអាចរស់នៅបានពី ១៥-៣០ ថ្ងៃ។ សត្វពីងពាងបំផ្លាញនៅដំណាក់កាលស្រូវលូតលាស់រហូតដល់ល្បាច់។ ខាងក្រោមនេះ ជារបៀបណែនាំបង្ការកម្ចាត់សត្វពីងពាង។
25/06/2021 08:23
ចំពោះដំណាំរួមអម្បូរឃ្លោកនិងត្រឡាច តែងដាំបានខួបរដូវប្រាំងវស្សា ចំណាយដើមទុនតិច រយៈពេលខ្លី ប្រជាជនអាចដាំបាននៅលើផ្ទៃដីនៅជុំវិញផ្ទះ។ ដើម្បីដាំទទួលបានលទ្ធផលខ្ពស់ និងកាត់បន្ថយដង្កូវក្រាបំផ្លាញនោះ មាមីងកសិករគប្បីអនុវត្តល្អបណ្តាវិធានការបច្ចេកទេសក្នុងការដាំ។អម្បូរឃ្លោកនិងត្រឡាចមានពូជច្រើន ប៉ុន្តែមានលក្ខណៈដូចគ្នាគឺជាប្រភេទដំណាំវារ។
25/06/2021 08:11
លោកតាថាញ់លី បុគ្គលិកអគ្គិសនីស្រុកកូវកែឲ្យដឹងថា៖ ក្នុង ០៥ ឆ្នាំកន្លង គ្រួសារប្រជាជននៅភូមិកិញស៊ុយ (ឃុំថុងហ្វា ស្រុកកូវកែ) ទាំងអស់រក្សាបានការអនុវត្តបណ្ដាវិធានការប្រិតសំចៃ អគ្គិសនី និងប្រើប្រាស់អគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាព។
15/06/2021 09:13
តាមប្រភពដំណឹងពីមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធ និងបណ្ដាខេត្តៈ បេនត្រែ បិញយឿង ទីក្រុងកឹងធើ។ល។ ចាត់តាំងពិធីផ្ដោះប្ដូរ សិក្ខាសាលាអំពីការងារធ្វើ និងផ្ដោះប្ដូរយោបល់បន្តផ្ទាល់ ពិគ្រោះជូនពលករបាន ៥៥.៥០០ លើក ក្នុងនោះមានពលករ ៤៦.០០០ លើកនាក់ស្ថិតក្នុងក្របខ័ណ្ឌទទួលឧបភោគសោធនដាច់អាជីព បង្កការងារធ្វើថ្មីជូនពលករ ១៥.៣៨៤ នាក់ បញ្ជូនពលករ ២៩២ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស។ ឧបត្ថម្ភគាំពារដាច់អាជីពតាមសំណុំលិខិត ៩.២០០ ច្បាប់ ជាមួយទឹកប្រាក់ចំណាយសង ១៥០ ពាន់លានដុង។
15/06/2021 09:02
បច្ចុប្បន្ននេះ តម្លៃត្រីខ្ចឹងទំនិញនៅលើទីផ្សារកើនឡើងខ្ពស់ ផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ជូនអ្នកចិញ្ចឹម។ នេះជាទម្រង់ចិញ្ចឹមថ្មីនៅខេត្តត្រាវិញ អ្នកចិញ្ចឹមអាចចិញ្ចឹមតាមទម្រង់ជាអាង ឬជីកស្រះចិញ្ចឹម។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមត្រីខ្ជឹងទំនិញ។
11/06/2021 08:02
តាមដំណឹងពីគណៈកម្មាធិការប្រជាជនខេត្តអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៧/NQ-CP របស់រដ្ឋាភិបាលចេញផ្សាយកម្មវិធីសកម្មភាពអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៦-NQ/TW របស់ការិយាល័យនយោបាយនីតិកាលទី ៩ ស្ដីពីការងារចំពោះជនជាតិវៀតណាមនៅបរទេសដំណាក់កាល ២០១៦-២០២០ មកទល់ពេលនេះ មានជនជាតិវៀតណាមនៅបរទេសមកវិនិយោគលើភូមិសាស្រ្ដខេត្តសរុបទុនចុះឈ្មោះវិនិយោគ ២២២ ពាន់លានដុង និងជាង ១៨,៦៤ លានដុល្លាររួមមាន ០៩ គម្រោងការ ជាមួយនឹងទុនលក្ខន្ដិកៈចុះឈ្មោះធ្វើអាជីវកម្មរបស់បណ្ដាអាជីវកម្មជាង ៥៦៥,៤ ពាន់លានដុង សរុបទុនរួមបំពេញក្នុងអាជីវកម្មរបស់អាណិកជនជាង ២៨០,៦ ពាន់លានដុង ឆ្លងតាមនោះមានតួនាទីសំខាន់ក្នុងដំណើរការជំរុញការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងដោះស្រាយការងារធ្វើនៅមូលដ្ឋាន ។
10/06/2021 14:37
តាមប្រភពដំណឹងពីក្រុមហ៊ុនអគ្គិសនីត្រាវិញ ០៥ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តពង្រីកថ្មីផ្លូវខ្សែ កម្រិតមធ្យមបាន ១២,៩៣ គីឡូម៉ែត្រ ផ្លូវខ្សែ កម្រិតទាប ០៨ គីឡូម៉ែត្រ ដំណាក់បំបែរថាម ពល ១២៥ កន្លែង និងមានគ្រួសារប្រើអគ្គិសនី បន្ថែម ១.០១៤ គ្រួទៀត បង្កើនអត្រាគ្រួសារប្រើ អគ្គិសនីទូទាំងខេត្តមកទល់ពេលនេះ សម្រេច ៩៩,១៨%។ ថ្វីត្បិតដូច្នោះក្ដី ការផលិតនិងចែកចាយអគ្គិសនីថយចុះ ១,២% ប្រៀបនឹងពេលជាមួយនៃឆ្នាំកន្លង មូលហេតុ អាស្រ័យដោយបន្ថយ ថាមពលចេញពីបណ្ដាប្រភពអគ្គិសនីឡើងបណ្ដាញ អគ្គិសនីជាតិ។
08/06/2021 13:05
អាស្រ័យបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល និងដីចម្ការចម្រុះមកដាំដំណាំគ្រប់ប្រភេទ គួបផ្សំជាមួយនឹងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលទៅក្នុងការផលិត ម៉្លោះហើយដំណាំរដូវភ្លៀងឆ្នាំ ២០២១ របស់មាមីងកសិករខ្មែរជាច្រើននៅបណ្ដាឃុំ៖ឡុងស៊ើង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ម៉ីហ្វា ញ៉ីត្រើង ស្រុកកូវង៉ាង ទទួលបានផលខ្ពស់។ នៅលើភូមិសាស្ត្រស្រុកមានកសិផលចម្បងមួយចំនួនដូចជា៖ សណ្តែកដី ត្រសក់ ឪឡឹក ពោត ត្រឡាច។ល។ លក់ជាមួយតម្លែពី ៥.០០០- ១២.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេល ទូទាត់ប្រាក់ចំណាយរួច ក្នុងមួយហិកតាមាមីងកសិករនៅចំណេញពី ៤០-៨០ លានដុងក្នុងមួយរដូវ។ បច្ចុប្បន្នមានដំណាំមួយចំនួនបានប្រមូលផលរួចស្រេច ហើយមានទីផ្សារលក់ចេញយ៉ាងលំនឹង៕