22/06/2021 08:58
បច្ចេកទេសចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្ត្រ
ស្ថិតក្នុងស្ថានភាពជំងឺអាសន្នរោគជ្រូកអាហ្វ្រិកដែលបង្កប់នៅអាចនឹងផុសឡើង ខណៈដែលលក្ខណៈចិញ្ចឹមមិនធានាសុវត្ថិភាព។ បច្ចុប្បន្ននេះ ការចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្ត្រ ជាវិធានការមួយក្នុងបណ្តាវិធានការមានប្រសិទ្ធភាព ជួយកាត់បន្ថយដល់កម្រិតទាបបំផុតការឆ្លងជំងឺ។
ចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត គឺការពារសត្វចិញ្ចឹមក្នុងបរិស្ថានសុវត្ថិភាព ធានាតំបន់ចិញ្ចឹមនៅឆ្ងាយពីតំបន់ចិញ្ចឹមសត្វផ្សេងៗនិងឆ្ងាយពីបណ្តាគ្រួសារ។ កសិដ្ឋាន តំបន់ចិញ្ចឹមត្រូវមានរបងព័ទ្ធជុំវិញដើម្បីជៀសវាងកុំឲ្យសត្វសាហាវ ចម្លែក កាត់បន្ថយកុំឲ្យមនុស្សដើរចេញចូលទៅកាន់តំបន់ចិញ្ចឹម។ ជីករណ្តៅសម្រាប់រម្ងាប់មេរោគនៅរាល់ទ្រុង ដើម្បីជៀសវាងកុំឲ្យកខ្វក់បរិស្ថាន ពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យបណ្ដារោគសញ្ញាដើម្បីមានវិធានការបង្ការ ជម្នះជំងឺ វិនិច្ឆ័យប្រមូលបណ្តាជាតិសំណល់។ អនុវត្តត្រូវតាមវិធានការ កម្រិតចិញ្ចឹមសមស្រប ចាក់វ៉ាក់សាំងបង្ការ កំចាត់ជំងឺតាមពេលកំណត់។
របៀបធ្វើទ្រុង កសិដ្ឋាន៖
ទ្រុងកសាងនៅទីទួលខ្ពស់ ស្រឡះស្រឡួន សមស្រប ជៀសវាងកុំឲ្យពន្លឺថ្ងៃចាំងជះចូលផ្ទាល់។ គប្បីជ្រើសធ្វើទ្រុងនៅទិសអាគ្នេយ៍។ មាន ០២ របៀបធ្វើទ្រុងគឺទ្រុងចំហ និងទ្រុងផ្ជិត។ ដំបូលទ្រុងគប្បីប្រក់ដោយក្បឿង សង្កសី ស្លឹក អាចប្រក់ ០១ ឬ ០២ ចំហៀងក៏បាន ប៉ុន្តែឲ្យមានកម្ពស់សមស្រប។
របៀបថែទាំ បំប៉ន៖
ផ្តល់ចំណីឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃដើម្បីឆ្លើយតបតម្រូវការធំធាត់របស់ជ្រូក។ ឲ្យស៊ីគួបផ្សំនឹងចំណីឧស្សាហកម្មនិងប្រភពចំណីច្នៃដោយខ្លួនឯង ដូចជា៖ កន្ទក់ ពោត ដំឡូងនិងបណ្តាបន្លែដូចជា៖ ទងដំឡូង ត្រកួន។ ទឹកសម្រាប់ឲ្យជ្រូកផឹកធានាជ្រះស្អាត ។
របៀបបង្ការព្យាបាលជំងឺ៖
ធ្វើរបងរាំងនៅកន្លែងចិញ្ចឹមកុំឲ្យសត្វពាហនៈផ្សេងៗមកជិត ដើម្បីជៀសវាងកុំឲ្យជំងឺឆ្លងរាលដាល។ អនាម័យ បាញ់ថ្នាំរម្ងាប់មេរោគក្នុងផ្ទៃទ្រុងមុនពេលចិញ្ចឹម។ សម្អាតទ្រុងរាល់ថ្ងៃ រួចបាញ់ថ្នាំរម្ងាប់មេរោគតាមពេលកំណត់។ ចាក់ថ្នាំបង្ការ កម្ចាត់បណ្តាជំងឺឆ្លងរាលដាល ជំងឺអាសន្នរោគ ជំងឺរលាកបបូរមាត់ រង្គោះក្រចក ជំងឺត្រចៀកខៀវ ជំងឺកកឈាម ក្អក។ល។
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។