• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមសហព័ន្ធនារីខេត្តត្រាវិញ៖

29/06/2021 09:35

*បំផុសចលនាពិធីប្រឡងលើបណ្តាញ “នារីត្រាវិញចូលរួមបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-​១៩”

 

        ដើម្បីជំរុញមាំការផ្សព្វផ្សាយសកម្មភាពរបស់សមាគមគ្រប់លំដាប់ថ្នាក់ចូលរួមក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-​១៩  ឆ្លងតាមនោះបង្កើនចំណេះដឹង រាលដាលសកម្មភាព ដោយមានអត្ថន័យ​ រួមចំណែកជាមួយទូទាំងប្រទេសរុញច្រានអាសន្នរោគជំងឺ។ លើកទឹកចិត្ត  ពង្រីកបណ្តាទង្វើច្នៃប្រតិដ្ឋក្នុងសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរបស់សមាគមគ្រប់លំដាប់ថ្នាក់ បង្កជាចលនាប្រឡងប្រណាំង រួមគ្នាឆ្លងផុតបណ្តាការលំបាក អាស្រ័យអាសន្នរោគជំងឺកូវីដ-​១៩ បង្កឡើង។ ទន្ទឹមនឹងនោះ បង្កើនប្រសិទ្ធភាពផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម​ រួមចំណែករុញច្រានជំងឺ។

យោងតាមនោះ ពិធីប្រឡងបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៥ មិថុនា ដល់ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០២១ ដោយរូបភាពអនឡៃ។ បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួមតិចបំផុត ១០ វណ្ណកម្ម។ ដោយឡែកទីផ្សាររួមខេត្តយ្វៀងហាយ ស្រុកយ្វៀងហាយ និងបណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធចូលរួមតិចបំផុត ០៥ វណ្ណកម្ម (វណ្ណកម្មនីមួយៗរួមមាន អត្ថបទផ្សព្វផ្សាយអំពីបណ្តាខ្លឹមសារស្តីពីបង្ការទប់ស្កាត់អាសន្នរោគកូវីដ-​១៩ រួមជាមួយទង្វើជាក់ស្តែងមួយរបស់មូលដ្ឋាន អង្គភាព)។

         គណៈមេប្រយោគ​នឹងឲ្យពន្ទុបណ្តាអត្ថបទប្រឡង គួបផ្សំជាមួយចំណែកជ្រើសរើសរបស់ទស្សនិកជន។ គណៈចាត់តាំងនឹងជូនរង្វាន់លេខមួយ​​ ១ រង្វាន់ លេខពីរ ២ រង្វាន់ លេខបី ២ រង្វាន់ និងរង្វាន់លើកទឹកចិត្តដល់បណ្តាអង្គភាពដែលសម្រេចស្នាដៃឆ្នើម៕

  *ទទួលប្រាក់ឧបត្ថម្ភ ១៤៣ លានដុងសម្រាប់បង្ការទប់ស្កាត់អាសន្នរោគ កូវីដ-​១៩

សមាគមសហព័ន្ធនារីខេត្តជូនប្រាក់ឧបត្ថម្ភបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ ហុងញ៉ុង

             កាលពីថ្ងៃទី ២២ មិថុនា សមាគមសហព័ន្ធនារីខេត្តត្រាវិញចាត់តាំងទទួលប្រភពចលនា ឧបត្ថម្ភរបស់កម្មាភិបាល សមាជិកា នារីបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។ អស់រយៈពេលជាង ២០ ថ្ងៃដែលបានបំផុសចលនា កម្មាភិបាល សមាជិកា នារីក្នុងខេត្តចូលរួមឧបត្ថម្ភជាង ១៤៣ លានដុង។ ឆ្លងតាមរយៈនោះ សមាគមសហព័ន្ធនារីខេត្តត្រាវិញបានគបឲ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ១០០ លានដុង ចំនួនដែលនៅសល់ពីនោះ សមាគមនឹងបង្កើតក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តដល់បណ្តាមន្ទីរពេទ្យបណ្ដោះ អាសន្នក្នុងខេត្ត និងបណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់ជំងឺនៅតាមច្រកចេញចូលរបស់ខេត្ត និងឧបត្ថម្ភបណ្តាខេត្ត ក្រុងដែលត្រូវរងឥទ្ធិពលពីអាសន្នរោគកូវីដ-​១៩៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.