15/06/2021 09:02
ចិញ្ចឹមក្នុងស្រះធ្វើដោយស៊ីម៉ង់ដ៍៖ អាងចិញ្ចឹមមានសណ្ឋានបួនជ្រុងទ្រវែងឬបួនជ្រុងស្មើ។ បាតស្រះត្រូវបង្ហាប់ឲ្យហាប់ កុំឲ្យទឹកជ្រាបចេញ។
អាងទី ១៖ សម្រាប់ចិញ្ចឹមត្រីខ្ជឹងពូជរក្សាកម្រិតទឹកក្នុងអាងពី ១,២-១,៥ ម៉ែត្រ។
អាងទី ២៖ សម្រាប់ចិញ្ចឹមត្រីខ្ជឹងផលិតផលរក្សាកម្រិតទឹកក្នុងអាងពី ១,២-១,៥ ម៉ែត្រ។
បើធ្វើអាងថ្មីត្រូវលាងជម្រះជាមួយសាច់ជូរ រួចចាក់ទឹកចូលក្នុងអាងឲ្យលិចត្រាំពី ០៥-០៧ ថ្ងៃ រួចបង្ហូតទឹកចេញហើយដុសលាងជម្រះអាងឲ្យជ្រះ។ ចំពោះអាងចាស់ យកជាតិ chorine ពី ៥០-១០០ ក្រាមលាយជាមួយទឹករួចជះជុំវិញអាងហើយរក្សាទុកពី ០៥-១០ ថ្ងៃ ទើប លាងជម្រះអាង។ មុនពេលព្រលែងពូជចុះស្រះចិញ្ចឹម ០១ សប្តាហ៍ ប្រើថ្នាំពណ៌ស្វាយក្នុងមួយម៉ែត្រក្រឡា ០២ ក្រាម ជះឲ្យស្មើនៅជុំវិញអាង លាងឲ្យជ្រះរួចបង្ហូតទឹកចូលដើម្បីចិញ្ចឹម។
របៀបជ្រើសពូជនិងកម្រិតចិញ្ចឹម៖ ជ្រើសទិញពូជនៅកន្លែងភ្ញាស់ពូជ។ កម្រិតចិញ្ចឹមក្នុងមួយម៉ែត្រក្រឡាពី ០៤-១០ ក្បាល។
ចំណីនិងរបៀបថែទាំ៖ ចំណីឧស្សាហកម្មសម្រាប់ត្រីខ្ជឹងត្រូវមានអត្រាម្សៅត្រីពី ៧០-៧៥% ជាតិម្សៅពី ២៥-៣០% និងជាតិ Vitamin។
របៀបដាក់ចំណីឲ្យត្រីស៊ី៖ អត្រាចំណីប្រៀបជាមួយទម្ងន់ត្រីខ្ជឹងនៅដំណាក់កាលត្រីពូជដូចខាងក្រោម៖ ទម្ងន់ត្រីពី ១៦-៤០ ក្រាម ចំណីស្មើពី ០៣-០៤%។ ទម្ងន់ត្រីពី ៤០-១០០ ក្រាម ចំណីស្មើពី ២,៨-៣%។ ទម្ងន់ត្រីពី ១៥០-២០០ ក្រាម ចំណីត្រូវស្មើពី ០២-២,៥%។ ឲ្យត្រីស៊ី ០២ ដងក្នុងមួយថ្ងៃ។ ល្អបំផុតឲ្យត្រីស៊ីពីម៉ោង ០៨-០៩ ព្រឹកនិងពីម៉ោង ០៤-០៥ រសៀល។
ពិនិត្យបរិមាណចំណីជាញឹកញាប់រួចសម្រួលបរិមាណចំណីឲ្យសមស្រប ជៀសវាងកុំឲ្យខ្វះចំណី។ ក្នុងមួយខែគប្បីស្មានមើលចំណីម្តង ជម្លៀសត្រីធំនិងត្រីតូចចេញចិញ្ចឹមដោយឡែកពីគ្នា ដើម្បីឲ្យត្រីមានកម្រិតស្មើគ្នានិងធំរហ័ស។
ប្រមូលផល៖ ពេលចិញ្ចឹមបានមួយឆ្នាំ ត្រីមួយក្បាលមានទម្ងន់ពី ០១-១,៥ គីឡូក្រាមចាប់ផ្តើមប្រមូលផល៕
ទម្រង់ចិញ្ចឹមជលផល។ រូបថត៖ រតនា-ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។