25/06/2021 08:20
កសិករថាច់ថាញ់ជាមួយដំណាំសណ្តែកដីរបស់គ្រួសារគាត់។
រវាងឆ្នាំ ២០១០ ជីវភាពខាងសម្ភារនិងស្មារតីរបស់ប្រជាជននៅភូមិយ៉ុងកាវជួបការលំបាកយ៉ាងច្រើន។ អត្រាគ្រួសារក្រីក្ររបស់ភូមិនៅជាង ៥០% បើប្រៀបនឹងចំនួនគ្រួសាររួម។ មូលហេតុអាស្រ័យដោយភូមិជាតំបន់ដីទួលខ្ពស់ ដីជើងផ្នោរ ដាំដំណាំបានតែ ០១ រដូវ មានកន្លែងខ្លះទុកដីចោលទំនេរ។ រីឯតំបន់ដី ស្រែវិញ ក្នុងមួយឆ្នាំផលិតស្រូវបានពី ០១-០២ រដូវ ក្នុងមួយហិកតាទិន្នផលសម្រេចបានពី ១,៥-២,៥ តោន។ អាស្រ័យដោយអនុវត្តល្អការងារធារាសាស្រ្តវាលស្រែ រួចបង្វែរផ្ទៃដីផលិតស្រូវទិន្នផលទាបមកដាំដំណាំ ទើបជីវភាពរបស់ប្រជាជននៅភូមិយ៉ុងកាវមានការរីកចម្រើន។ ជាពិសេសចាប់តាំងពីឆ្នាំ ២០១២ មកទល់ពេលនេះ ភូមិយ៉ុងកាវបានក្រុមហ៊ុន ភាគហ៊ុនពូជដំណាំភាគខាងត្បូង (SSC) ទីក្រុងហូជីមិញ សហករណ៍កសិកម្មថាញ់កុង (នៅភូមិយ៉ុងកាវ ឃុំង៉ុកបៀង) ម៉ៅទិញផលិតផល ដោះស្រាយបញ្ហាច្រកចេញបានស្ថិរភាពបង្កឲ្យប្រជាជនលំនឹងក្នុងការផលិត បង្កើនប្រាក់ចំណូល កែលម្អជីវភាព។ ដំណាំដែលបានប្រជាកសិករដាំភាគច្រើនគឺពោតពូជ សណ្តែកដី ប៉េងប៉ោះ ម្ទេសដៃនាង។ល។
លោកមា ថាច់ថាញ់ ជាកសិករម្នាក់ក្នុងភូមិ ដែលឈានមុខក្នុងចលនាផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ បានឲ្យដឹងថា៖ គ្រួសារខ្ញុំមានដីស្រែ ០៥ កុង កាលពីមុន ក្នុងមួយឆ្នាំខ្ញុំផលិតស្រូវបាន ០២ រដូវ ទិន្នផលមិនបានខ្ពស់ ដូច្នេះហើយ ជីវភាពជួបការលំបាកច្រើន។ អាស្រ័យដោយបានរដ្ឋអំណាចមូលដ្ឋានកសាងធារាសាស្រ្តវាលស្រែរួចចលនាបង្វែរផ្ទៃដីផលិតស្រូវដែលមិនសូវមានផលមកដាំដំណាំ ទើបគ្រួសារខ្ញុំបង្វែរផ្ទៃដីទាំង ០៥ កុងនោះមកដាំសណ្តែកដី បន្លែជាច្រើនប្រភេទ។ល។ ជាពិសេសគឺដាំពោតពូជ សណ្តែកដីបានសហករណ៍កសិកម្មថាញ់កុងម៉ៅទិញផលិតផល ទើបគ្រួសារខ្ញុំចំណេញបានពី ០៣-០៤ ដង បើប្រៀបនឹងផលិតស្រូវ។ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញពី ៤០-៦០ លានដុង ក្នុងមួយឆ្នាំខ្ពស់ជាងពី ០៣-០៤ ដង បើប្រៀបនឹងការផលិតស្រូវ។ ចាប់តាំងពីពេលនោះមក ជីវភាពគ្រួសារខ្ញុំក៏ដូចមាមីងក្នុងភូមិបានធូរធាជាលំដាប់។ គ្រួសារខ្ញុំសង់បានផ្ទះមួយខ្នងតម្លៃជិត ៣០០ លានដុងកាលពីឆ្នាំ ២០១៩ ។
រីករាយចំពោះសមិទ្ធិផលដែលមូលដ្ឋានសម្រេចបាន លោកថាច់តាយ លេខាសាខាបក្សភូមិយ៉ុងកាវ មានប្រសាសន៍ថា៖ អនុវត្តល្អការផ្លាស់ប្ដូររចនាសម្ព័ន្ធពូជដំណាំគឺជាថាមពលជំរុញឲ្យភូមិយ៉ុងកាវមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់។ ឆ្នាំ ២០១២ ផ្ទៃដីផលិតស្រូវនៅ ៨០%។ ប៉ុន្តែបច្ចុប្បន្ន ផ្ទៃដីដាំដំណាំស្រូប យកអត្រា ៨០% វិញ ប្រហាក់ប្រហែល ២៧០ ហិកតា។ ក្រៅពីនោះ ភូមិយ៉ុងកាវនៅមានតម្លាភាពពីសហករណ៍កសិកម្មថាញ់កុង ម៉ៅទិញកសិផល និងដោះស្រាយឲ្យពលករក្នុងភូមិពី ១៥-២០ នាក់មានការងារធ្វើ ម្នាក់ៗមានប្រាក់ចំណូលពី ១៥០-២០០ ពាន់ដុងក្នុងមួយថ្ងៃ រួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
ភូមិយ៉ុងកាវ មានគ្រួសារប្រជាជន ៣៤៤ គ្រួ ក្នុងនោះ គ្រួសារជនជាតិខ្មែរស្រូបយកអត្រាជិត ៩០%។ ឆ្នាំ ២០១២ ភូមិមានគ្រួសារក្រីក្រ ១៥០ គ្រួ។ លុះដល់ចុងឆ្នាំ ២០២០ ភូមិនៅមានគ្រួសារក្រីក្រតែ ០៧ គ្រួសារប៉ុណ្ណោះ។ ក្នុងនោះមានគ្រួសារក្រីក្រ ០៥ គ្រួកំពុងទទួលរបបគាំពារសង្គម គ្រួសារក្រីក្រ ០២ គ្រួកំពុងទទួលបានការឧបត្ថម្ភដើម្បីរួចផុតពីភាពក្រីក្រនាឆ្នាំ ២០២១។ កាលពីឆ្នាំ ២០១២ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងភូមិសម្រេចបានតែ ១២ លានដុង លុះដល់ឆ្នាំ ២០២០ សម្រេចបាន ៥២ លានដុង៕
អត្ថបទ‑រូបថត៖ សុជា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។