• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បង្កើនប្រព័ន្ធឧគ្ឃោសនសព្ទបម្រើការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

15/06/2021 09:28

ចាប់តាំងពីពេលអាសន្នរោគកូវីដ-១៩ ប្រែប្រួលស្មុគស្មាញឡើងវិញ ប្រព័ន្ធឧគ្ឃោសនសព្ទ​នៅតាមបណ្តាឃុំ ទីប្រជុំជនកាន់តែបានរក្សាពង្រឹង។ ការទទួលព័ត៌មានតាមរយៈឧគ្ឃោសនសព្ទ បានជួយឱ្យប្រជាជនលើកកម្ពស់ការយល់ដឹងក្នុង​ការបង្ការជំងឺ រួមចំណែកនាំមកភាពសុខសាន្តក្នុងជីវភាពប្រជាជន។

      ឃុំភឿកហ៊ឹង ស្រុកថ្កូវ ជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋានអនុវត្តល្អការងារនេះ។ លោក ង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹងបានឱ្យដឹងថា៖ មូលដ្ឋានចាត់ទុកប្រព័ន្ធឧគ្ឃោសនសព្ទជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់​រួមចំណែកនាំយកព័ត៌មានជូនដល់ប្រជាជន។ ក្នុងបណ្តាថ្ងៃធម្មតា បណ្តាប្រព័ន្ធឧគ្ឃោសន​សព្ទតែងបន្តការផ្សាយសំឡេងពីស្ថានីយផ្សាយសំឡេង​វៀតណាម ស្ថានីយ៍ផ្សាយសំឡេងខេត្តត្រាវិញ ស្ថានីយ៍ផ្សាយសំឡេងស្រុកថ្កូវទៀងទាត់ក្នុងមួយថ្ងៃ ០២  លើក។ ប៉ុន្តែក្នុងលើកបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បណ្តាប្រព័ន្ធឧគ្ឃោសនសព្ទបានបង្កើនពេលផ្សាយក្នុងមួយថ្ងៃពី ៤-៥ លើក ជាមួយរយៈពេលផ្សាយក្នុងមួយ​លើកៗពី ១៥-២០ នាទី។ ដោយអាស្រ័យមានប្រព័ន្ធឧគ្ឃោសនសព្ទនៅតាមបណ្តាភូមិ ម៉្លោះហើយការផ្សព្វផ្សាយមានភាពងាយស្រួលជាង ជួយឲ្យប្រជាជនមានស្មារតីភ្ញាក់រលឹក​ក្នុងការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ។

         ឃុំភឿកហ៊ឹងមានផ្សារសម្រាប់បម្រើដល់ការលក់ដូរមុខទំនិញរបស់ប្រជាជនចំនួន ០២ កន្លែង(ផ្សារក្បាលថ្នល់ និងផ្សារភឿកហ៊ឹង)។ ជារៀងរាល់ថ្ងៃ ផ្សារទាំង ០២ នេះបម្រើគ្រួសារជួញដូរប្រមាណ ៧០០-៨០០ គ្រួ។ នៅតំបន់ផ្សារភឿកហ៊ឹង ជាផ្សារនៅភ្ជាប់ជាមួយប្រឡាយ ៣/២ ក្រៅពីមធ្យោបាយផ្លូវគោក នៅទាំងមានមធ្យោបាយផ្លូវទឹករបស់ប្រជាជនពីកន្លែងនានាមក​ប្រមូលផ្តុំនៅទីនេះជួញដូរមុខទំនិញ។ ក្រៅពីនោះ នៅលើភូមិសាស្រ្តឃុំមានរោងផលិតស្បែក​ជើង ០១ កន្លែងរបស់ក្រុមហ៊ុនស្បែកជើងម៉ីផុង ដោយមានពលករ-ពលការិនីជិត ១.០០០ នាក់កំ​ពុងធ្វើការ។ អាស្រ័យហេតុនោះ​ ការបង្កើនបណ្តាប្រព័ន្ធឧគ្ឃោសនសព្ទក្នុងគោលបំណង “ទោះជាពេលណា កន្លែងណា”​ក៏ដោយប្រជាជនតែងបានស្តាប់ព័ត៌មានផ្សព្វផ្សាយ។

ប្រព័ន្ធឧគ្ឃោសនសព្ទបានដាក់លើខ្ពស់។

           បងថាច់យ៉ាន់ ប្រជាជននៅភូមិផ្សារលើ បានឱ្យដឹងថា៖ ប្រជាជនបានធ្លាប់ជា​មួយសំឡេងផ្សាយចេញពីប្រព័ន្ធឧគ្ឃោសនសព្ទលើភូមិសាស្រ្តទៅហើយ បើសិនមិនឮសំឡេងផ្សាយ​ទេនោះ ពួកគាត់ច្រើនសួរគ្នាថាមិនដឹងជាមានបញ្ហាអីទេដឹង។ ពីព្រោះឧគ្ឃោសនសព្ទផ្សាយសំឡេង គឺជាចំណីប្រចាំថ្ងៃរបស់ប្រជាជនតាមដានព័ត៌មានក្នុងប្រទេស ខេត្ត ស្រុក​ ឃុំ។ ព័ត៌មានទាក់ទងដល់ការ​ផលិត ធ្វើអាជីវកម្ម ចំពោះបណ្តាថ្ងៃបង្កើនការផ្សព្វផ្សាយតាមកិច្ចចង្អុលការរបស់ថ្នាក់លើស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ប្រព័ន្ធឧគ្ឃោសនសព្ទក៏បង្កើនពេលផ្សព្វផ្សាយ។ ផ្តើមពីនោះ  ជួយឲ្យប្រជាជនបង្កើន​ស្មារតីប្រុងប្រយ័ត្ន ជំរុញទឹកចិត្តដល់បណ្តាសមាជិកក្នុងគ្រួសារ សហគមន៍ រួមគំនិតក្នុងការបង្ការ ទប់ស្កាត់ជំងឺ និង បណ្តាចលនារបស់មូលដ្ឋាន។

            ក្រៅពីការ​ផ្សាយបន្តព័ត៌មានវិទ្យុផ្សាយសំឡេងវៀតណាម ព័ត៌មានខេត្ត ព័ត៌មានស្រុក ឃុំភឿកហ៊ឹង នៅទាំងកសាងកម្មវិធីផ្សាយ​សំឡេងសមស្របជាមួយស្ថានភាពរបស់មូលដ្ឋាន។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ឃុំកសាងព័ត៌មានបានជាង ១៥០ ព័ត៌មានផ្សាយលើដំណាក់​ផ្សាយសំឡេងរបស់ឃុំចុះដល់ភូមិទាំង ៩/៩ លើភូមិសាស្រ្ត។ ក្នុងនោះមានការបង្កើនផ្សព្វ​ផ្សាយអំពីការបោះឆ្នោត ការបង្ការ ទប់ស្កាត់អាសន្នរោគ ស្ថានភាពប្រែប្រួលកម្រិតទឹកប្រៃ ស្ថានភាពចុះពូជស្រូវរដូវដើមឆ្នាំរបស់ប្រជាជន។ល។    បងស្រីថាច់ធីគន្ធា នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹងសំណេះសំណាល៖ ព្រឹកឡើងរៀប​ចំរបស់របរត្រៀមលក់ដូរបណ្តើរ ស្តាប់ការផ្សាយសំឡេងបណ្តើរ ក្នុងនោះមានខ្លឹមសារជា​ច្រើនទាក់ទងដល់ការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។​ ដោយរំពឹងគិតឃើញពីការគ្រោះថ្នាក់នៃអាសន្នរោគ ម៉្លោះហើយ  ខ្ញុំតែងប្រតិបត្តិត្រឹមត្រូវតាម​ការព្រមានរបស់ផ្នែកសុខាភិបាល លក់ដូរត្រូវពាក់របាំងមុខ រក្សាគម្លាតសុវត្ថិភាព ។ល។ ​ព្រោះសុខភាពមានតម្លៃជាទីបំផុត ម៉្លោះហើយគប្បីរក្សាសុខភាពឲ្យបានល្អ៕​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.