11/06/2021 08:00
ទោះបីជួបការលំបាកច្រើនអាស្រ័យរោគជំងឺលើសត្វចិញ្ចឹម ឈើដំណាំ អាកាសធាតុ ប្រែប្រួល ប៉ុន្តែដំណាក់ពេលនេះ រចនាសម្ព័ន្ធតម្លៃផលិតកសិកម្មផ្លាស់ប្តូរតាមជំហានគឺបន្ថយការដាំដុះ និងចិញ្ចឹមសត្វ បង្កើនវិស័យជលផលសមស្របជាមួយទិសដៅរចនាសម្ព័ន្ធ និងសន្សឹមៗសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល។ ក្នុងការដាំដំណាំ បង្កើតបានបណ្តាតំបន់ជំនាញផលិតមុខទំនិញប្រមូលផ្តុំមានទ្រង់ទ្រាយធំ ផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ រដូវកាល ប្រើប្រាស់ពូជថ្មី វិទ្យាសាស្រ្ត-បច្ចេកវិទ្យា និងយន្តការក្នុងការផលិត។ ផ្លាស់ប្តូរពី ការចិញ្ចឹមរាត់រាយមកចិញ្ចឹមប្រមូលផ្តុំមានទ្រង់ទ្រាយធំ លើកកម្ពស់គុណភាពកូនពូជ រចនា ឡើងវិញហ្វូងសត្វចិញ្ចឹម បច្ចេកទេសចិញ្ចឹម និងបើកទូលាយបណ្តាទម្រង់ចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត និងសុវត្ថិភាពរោគជំងឺ។ វិស័យចិញ្ចឹមជលផលរីកចម្រើន បណ្តាប្រភេទសត្វចិញ្ចឹមសំខាន់ៗបានបើកទូលាយគួបផ្សំនឹងការអនុវត្តបច្ចេកវិទ្យាខ្ពស់បណ្តាលឲ្យកើនបរិមាណផលនិងលទ្ធផលសេដ្ឋកិច្ច។ អំពីការទាញយកផលជលផល បណ្តាមធ្យោបាយ ម៉ាស៊ីន ឧបករណ៍បានវិនិយោគពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើប លើកកម្ពស់ប្រសិទ្ធភាពនេសាទឆ្ងាយពីច្រាំងសមុទ្រ។ ឧស្សាហកម្មច្នៃផលិតកសិផលបានអាជីវកម្មជាច្រើនយកចិត្តទុកដាក់វិនិយោគផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីបង្កើតចេញជាផលិតផលយ៉ាងសម្បូរបែប មាន គុណភាពផ្គត់ផ្គង់ឲ្យទីផ្សារ។
ទម្រង់ចិញ្ចឹមជលផល។ រូបថត៖ រតនា
ទន្ទឹមនឹងបណ្តាសមិទ្ធផលដែលសម្រេចបាន បណ្តាមន្ទីរ ផ្នែកជំនាញ និងបណ្តាមូលដ្ឋាន បានកំណត់៖ សេដ្ឋកិច្ចកសិកម្មរីកចម្រើននៅយឺត មិនទាន់សមស្របជាមួយនឹងសក្តានុពល និង តម្លាភាព មិនទាន់ទម្លុះទម្លាយទៅមុខ ការផលិតកសិកម្មនៅរាត់រាយ ការវិនិយោគរបស់ អាជីវកម្មលើវិស័យកសិកម្មនៅតិច។ ការផ្លាស់ថ្មី និងពង្រីកបណ្តារូបភាពចាត់តាំងការចងសម្ព័ន្ធផលិតនៅយឺត។ ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផលិតមិនទាន់បានច្រើន ទិន្នផល គុណភាពបណ្តាប្រភេទដំណាំ សត្វចិញ្ចឹមសំខាន់នៅទាប។ កសាងផ្លាកសញ្ញា ពាណិជ្ជសញ្ញា ណែនាំភូមិសាស្រ្តឲ្យផលិតផលមុខទំនិញនៅជួបលំបាកច្រើន ជំរុញពាណិជ្ជ កម្មភ្ជាប់ការចងសម្ព័ន្ធផលិតជាមួយនឹងទីផ្សារ លទ្ធភាពប្រជែងនៅទាប មិនទាន់ចីរភាព។ មិនទាន់មានផលិតផល OCOP ច្រើនបានទទួលស្គាល់ បច្ចេកវិទ្យាច្នៃផលិត រក្សាការពារ នៅអន់ខ្សោយ មិនទាន់ទម្លុះទម្លាយទៅមុខដើម្បីបង្កើនតម្លៃកំណើន បច្ចេកទេសមិនទាន់ឆ្លើយតបតម្រូវការពង្រីកការផលិត។ សមត្ថភាពសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល និងទប់ទល់ជាមួយគ្រោះធម្មជាតិមិនទាន់បានកែប្រែច្រើន។
បណ្តាមូលដ្ឋាន ផ្នែកជំនាញបានក្ដាប់មូលហេតុអន់ខ្សោយអាស្រ័យមូលដ្ឋានមួយចំនួនមិនទាន់យកចិត្តទុកដាក់ត្រូវតាមកម្រិត និងមិនទាន់មានដំណោះស្រាយប្រសិទ្ធភាពដើម្បីដឹកនាំ ចង្អុលការពង្រីកសេដ្ឋកិច្ចកសិកម្មរហ័ស ចីរភាព។ អាកាសធាតុប្រែប្រួល និងស្ថានភាពរោគជំងឺបណ្តាលឲ្យជះឥទ្ធិពលដល់ការផលិតកសិកម្ម។ ការងារព្យាករណ៍ ស្វែងយល់ និងព័ត៌មានទីផ្សារមិនទាន់បានទាន់ពេល។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិតមិនទាន់ឆ្លើយតបតាមតម្រូវការ។ យន្តការ គោលនយោបាយមួយចំនួនផ្សព្វផ្សាយអនុវត្តនៅយឺត ប្រសិទ្ធភាពមិនសូវបានខ្ពស់។
ផ្តើមពីបណ្តាចំណុចអន់ខ្សោយ ទស្សនៈចង្អុលការអំពីការពង្រីកសេដ្ឋកិច្ចកសិកម្មលើភូមិសាស្រ្តខេត្តរយៈពេលខាងមុខសមស្របជាមួយការកំណត់ទិសដៅគម្រោងផែកការ យុទ្ធសាស្រ្ត និងផែនការពង្រីកសេដ្ឋកិច្ច-សង្គម។ ដំបូងបង្អស់ គប្បីទាញយកផលឲ្យ អស់ពីសក្តានុពល តម្លាភាព ភ្ជាប់ជាមួយពង្រីកសេដ្ឋកិច្ច-សង្គម និងការពារបរិស្ថានដើម្បីពង្រីកចីរភាព។ ក្នុងនោះ ជំរុញការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមតាមទិសដៅពង្រីកបណ្តាផលិតផលមានសក្តានុភាព មានព្រៀបភ្ជាប់ជាមួយទីផ្សារលក់ចេញ និងសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល ផ្លាស់ប្តូរទម្រង់ផលិតតាមទិសដៅមុខទំនិញប្រមូលផ្តុំទ្រង់ទ្រាយធំ អនុវត្តបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាសរីរាង្គដើម្បីបង្កើនទិន្នផល គុណភាព ប្រសិទ្ធភាព លទ្ធភាពប្រជែងរបស់បណ្តាផលិតផល ភ្ជាប់ជាមួយការផ្លាស់ប្តូរទម្រង់កំណើនថ្មី និងកសាងជនបទថ្មីតាមផលិតផលសំខាន់ ០៣ ថ្នាក់៖ ជាតិ ខេត្ត ផលិតផលពិសេសនៅមូលដ្ឋាន (OCOP) ធានាបណ្តាទិសដៅលំនឹងអំពីផលប្រយោជន៍ជូនមាមីងកសិករ និងអ្នកប្រើប្រាស់។ ទន្ទឹងនឹងនោះ ភ្ជាប់ជាមួយការចាត់តាំងផលិតឡើងវិញ។ បង្កលក្ខណៈ បរិស្ថានងាយស្រួលឲ្យអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្ម ជនបទដើម្បីពង្រីកផលិតកសិកម្មមុខទំនិញភ្ជាប់ជាមួយការប្រមូលទិញ រក្សាទុក ច្នៃផលិត និងលក់ផលិតផល។ លើកកម្ពស់ប្រភពចំណូលជូនប្រជាជននៅតំបន់ជនបទ ខិតខំបង្កើនប្រភពចំណូលរួម(GRDP)ក្នុងវិស័យកសិកម្មឲ្យសម្រេច ២,៥% ក្នុងមួយឆ្នាំ ស្រូបយកអត្រា ២៣,៧៥% GRDP ទូទាំងខេត្ត។
ជាមួយបណ្តាទិសដៅបានដាក់ចេញ ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២៥ បណ្ដាថ្នាក់ បណ្ដាផ្នែករួមជាមួយប្រជាជនសកម្មចូលរួម រួចកំណត់គោលដៅពង្រីកសេដ្ឋកិច្ចកសិកម្មលំនឹង ចាំបាច់ និងយូរអង្វែង ជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ។ ទន្ទឹងនឹងនោះ ច្បាមជាប់ និងអនុវត្តគម្រោងការរចនាសម្ព័ន្ធកសិកម្មឡើងវិញឲ្យមានប្រសិទ្ធភាព ពង្រីក សក្ដានុពលតំបន់ កសាងបណ្តាគម្រោងការពង្រីកតាមវិស័យបង្កើនតម្លៃកំណើន និង អភិវឌ្ឍចីរភាព៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។