11/06/2021 08:04
ទន្ទឹមនឹងនោះ តំបន់វត្ថុធាតុដើមអំពៅបានកាត់បន្ថយចុះជាបន្ដបន្ទាប់និងបានបង្វែរមកដាំដំណាំ និងចិញ្ចឹមជលផល គិតពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ផ្ទៃដីដាំដំណាំ ដើមឈើឧស្សាហកម្មខ្លីថ្ងៃនិងដើមឈើប្រចាំឆ្នាំផ្សេងៗសម្រេច ៣២.១៥៣ ហិកតា កើន ៥២១ ហិកតា។ អំពីការចិញ្ចឹមជលផល ចិញ្ចឹមបាន ៣៥.៩២៧ ហិកតា ទាបជាងដំណាក់កាលជាមួយនៃឆ្នាំកន្លង ៦.៥៥៨ ហិកតា។ ទន្ទឹមនឹងនោះ ផ្ទៃដីចិញ្ចឹមបង្កងវប្បកម្ម ប្រពលវប្បកម្មបានបើកទូលាយជាបន្ដបន្ទាប់ គិតមកទល់ពេលនេះ ចិញ្ចឹមបាន ៤០០ ហិកតា កើន ៥៣ ហិកតាប្រៀបជាមួយនឹងដំណាក់កាលជាមួយនៃឆ្នាំមុន ទិន្នផលផ្ដល់ពី ៥០-៧០ តោនក្នុងមួយហិកតា។ បណ្ដាស្រុកយ្វៀងហាយ កូវង៉ាង ថ្កូវ ទីផ្សាររួមខេត្តយ្វៀងហាយរក្សារបរចិញ្ចឹមបង្កងជីវបរិស្ថានគួបផ្សំជាមួយការដាំព្រៃឈើបានចំនួន ៥.៧៥០ ហិកតា បណ្ដាស្រុកកូវង៉ាង ចូវថាញ់ យ្វៀងហាយ រក្សាបើកទូលាយទម្រង់ផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផលបាន ៥.៦០០ ហិកតា ផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់៕
ប្រែសម្រួល៖ លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។