29/06/2021 09:39
ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ ម៉ីញ៉ឹង
បច្ចុប្បន្ន ខេត្តត្រាវិញមានសហករណ៍ចំនួន ១១ កន្លែងបុលទុនមូលនិធិឧបត្ថម្ភពង្រីកសហករណ៍ខេត្តជាមួយទឹកប្រាក់ចំនួន ៥,២៨ ពាន់លានដុង សរុបបំណុលឱ្យបុលចំនួន ៣,៨៩៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ សម្ព័ន្ធសហករណ៍ខេត្តតម្រែតម្រង់រយៈពេលសងបំណុល ឱ្យបុលរបស់សហករណ៍សាងសង់-បរិស្ថានត្រាវិញ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ-១៩ និងបង្កលក្ខណៈឱ្យសហករណ៍សាងសង់-បរិស្ថានត្រាវិញ និងសហករណ៍កាត់ដេរង្វៀងគឿងបុលប្រាក់ទុន ១,៤៥ ពាន់លានដុងពីមូលនិធិឧបត្ថម្ភពង្រីកសហករណ៍ សម្ព័ន្ធសហករណ៍វៀតណាម។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ បង្កើតក្រុមសហការថ្មីបាន ៣៣ ក្រុម ទន្ទឹមនឹងនោះ រំសាយក្រុមសហការ ១១ ក្រុម។ បង្កើនចំនួនមកទល់ពេលនេះ ទូទាំងខេត្តមានក្រុមសហការ ១.៨៨៣ ក្រុម ដោយមានសមាជិក ៣៤.២០៦ នាក់ចូលរួមធ្វើសកម្មភាពក្នុងវិស័យកសិកម្ម ពាហិរកសិកម្ម។ ព្រមជាមួយនោះ បង្កើតសហករណ៍ថ្មីបានចំនួន ១០ កន្លែង និងសហព័ន្ធសហករណ៍ ១ កន្លែង ទាក់ទាញសមាជិក ៣១៧ នាក់ចូលរួម គបវាល់ទុនលក្ខន្តិកៈ បាន ៥,០២៧ ពាន់លានដុង។ ជាមួយនោះដែរ រំសាយសហករណ៍ចំនួន ៣ កន្លែង។ បង្កើនចំនួនមកទល់ពេលនេះ ទូទាំងខេត្តមានសហព័ន្ធសហករណ៍ ១ កន្លែង និងសហករណ៍កំពុងធ្វើសកម្មភាព ១៦៩ កន្លែង ទាក់ទាញសមាជិក ២៩.៩១២ នាក់ចូលរួម ដោយមានទុនលក្ខន្តិកៈ ១៦៥,១២៣ ពាន់លានដុង និងមាន សហករណ៍ ២៦ កន្លែងឈប់ធ្វើសកម្មភាព។
នៅក្នុងឱកាសធ្វើការ ថ្នាក់ដឹកនាំសម្ព័ន្ធសហករណ៍ខេត្តបានស្នើដល់ថ្នាក់ដឹកនាំខេត្តឲ្យកែប្រែ បំពេញបន្ថែមលក្ខន្តិកៈចាត់តាំង និងសកម្មភាពមួយចំនួនរបស់មូលនិធិឧបត្ថម្ភពង្រីកសហករណ៍ខេត្តតាមផែនការលេខ ៣១៥/KH-LMHTXVN ចុះថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២១ របស់សម្ព័ន្ធសហករណ៍វៀតណាមស្តីពីការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យលេខ ៤៥/២០២១/NĐ-CP របស់រដ្ឋាភិបាល។ ដោះស្រាយរួចរាល់ការលំបាកជាប់ជំពាក់របស់សហករណ៍ លៀសភឿងដុង សហករណ៍លៀសថាញ់កុង អំពីសំណុំបែបបទជួលដី បង្កលក្ខណៈ លៃលកមូលនិធិដីឲ្យសហករណ៍សាងសង់ទីស្នាក់ការ ឃ្លាំង។ គណៈកម្មាធិការប្រជាជនខេត្ត មានសារលិខិតចង្អុលការពង្រឹងគណៈចង្អុលការសេដ្ឋកិច្ច សមូហភាពថ្នាក់ស្រុក និងបង្កើនការយកចិត្តទុកដាក់ដល់សកម្មភាពរបស់សហករណ៍។ល។
ថ្លែងយោបល់ក្នុងឱកាសធ្វើការ លោកង្វៀងក្វិញទៀង វាយតម្លៃខ្ពស់អំពីស្ថានភាពសេដ្ឋកិច្ចសមូហភាពសហករណ៍ក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០២១ ដោយមានការលំបាកសាកល្បងយ៉ាងច្រើន អាស្រ័យឥទ្ធិពលនៃអាសន្នរោគ សម្ព័ន្ធសហករណ៍ខេត្តបន្តអនុវត្តកសាងទម្រង់សហករណ៍ពង្រីកបានប្រសិទ្ធភាព និងស្ថិរភាព រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងគប្បីជម្នះបណ្តាចំណុចអន់ខ្សោយ ផ្តុំកម្លាំងអនុវត្តបញ្ហាមួយចំនួន៖ ផ្សព្វផ្សាយច្បាប់សហករណ៍ឆ្នាំ ២០១២ និងបណ្តាសារលិខិតទាក់ទងដល់សេដ្ឋកិច្ចសហការ សហករណ៍ ពង្រីកទូលាយបណ្តាទម្រង់សហករណ៍មានប្រសិទ្ធភាព សន្សឹមៗបំផុសចលនាសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន និងប្រជាជនចូលរួមទម្រង់សហករណ៍។ អនុវត្តមានប្រសិទ្ធភាពគោលនយោបាយអាទិភាពចំពោះសេដ្ឋកិច្ចសមូហភាព សហករណ៍ ពង្រឹងមកវិញសកម្មភាពរបស់សហករណ៍ត្រូវតាមច្បាប់សហករណ៍ឆ្នាំ ២០១២។ បណ្តុះបណ្តាល បំពាក់បំប៉នលើកកម្ពស់លទ្ធភាពជូនកម្មាភិបាលគ្រប់គ្រង និងសមាជិកសហករណ៍ បង្កលក្ខណៈ ដើម្បីឱ្យសហករណ៍ ក្រុមសហការ កសាងបណ្តាទម្រង់សហករណ៍ ក្រុមសហការ ផលិតភ្ជាប់ជាមួយកន្សោមតម្លៃធ្វើជាមូលដ្ឋានដើម្បីពង្រីកទូលាយ៕
ម៉ីញ៉ឹង-សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។