15/06/2021 09:10
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមកសិករស្រុកចូវថាញ់ចង្អុលការសមាគមមូលដ្ឋាន លើភូមិសាស្រ្ដស្រុកចាត់តាំងចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែបាន ៥៦២ លើកដោយមានមនុស្សចូលរួម ១៩.១១០ លើកនាក់ សម្រេច ៩៩,៨% ប្រៀបនឹងចំនួនគ្រួសារកសិកម្ម និងសម្រេច ១០០% ប្រៀបនឹងកម្រិតផែនការរបស់ខេត្តបានប្រគល់ឲ្យ។ ឆ្លងតាមការបំផុសចលនា ក្នុងទូទាំងស្រុកមានគ្រួសារសមាជិកកសិករ ១២.១១៤ គ្រួចុះឈ្មោះប្រឡងប្រណាំងកសិករផលិត ធ្វើអាជីវកម្មពូកែ ០៤ ថ្នាក់ សម្រេច ១០៥% នៃផែនការ។ ក្នុងនោះ មាន ៩.៨៦១ គ្រួសារចុះឈ្មោះប្រឡងថ្នាក់មូលដ្ឋាន ១.៥៦៥ គ្រួសារប្រឡងថ្នាក់ស្រុក ៦៨៧ គ្រួសារប្រឡងថ្នាក់ខេត្ត និង ០១ គ្រួសារចុះឈ្មោះប្រឡងថ្នាក់មជ្ឈិម។
ក៏ក្នុងរយៈពេលកន្លងហើយសមាគមកសិករស្រុករួមជាមួយសមាគមកសិករខេត្តពិនិត្យអង្កេតឡើងវិញបណ្ដាទម្រង់សេដ្ឋកិច្ច និងគ្រួសារកសិករផលិត ធ្វើអាជីវកម្មពូកែដំណាក់កាល ២០១៧-២០២១ នៅឃុំថាញ់ម៉ី និងម៉ីចាញ់ និងពិនិត្យឡើងវិញគ្រួសារក្រីក្រ បច្ចុប្បន្ន ក្នុងទូទាំងស្រុកនៅមានគ្រួសារក្រីក្រ ៧៨៨ គ្រួ និងគ្រួសារជិតក្រ ២.៦៥៧ គ្រួ ក្នុងនេះមានគ្រួសារក្រីក្រ ៣៩៥ គ្រួ និងជិតក្រ ១.៨០៦ គ្រួជាសមាជិកសមាគមកសិករ ។
សមាគមកសិករស្រុកចូវថាញ់ស្នើមជ្ឈិមសមាគមកសិករវៀតណាមជូនកិត្ដិនាម”កសិករវៀតណាមឆ្នើមឆ្នាំ ២០២១” ដល់កសិករផលិត ធ្វើអាជីវកម្មពូកែ ០២ នាក់នោះគឺកសិករ ត្រឹងវ៉ាំងជុង នៅឃុំថាញ់ម៉ី និងកសិករត្រឹងវ៉ាំងកុង នៅឃុំម៉ីចាញ់៕
*បន្ដវិនិយោគ បង្កលក្ខណៈឲ្យសមាជិកកសិករពង្រីកសេដ្ឋកិច្ច
តាមរបាយការណ៍របស់ថ្នាក់ដឹកនាំសមាគមកសិករស្រុកចូវថាញ់ ក្នុង ០៦ ខែដើមឆ្នាំ ២០២១ សមាគមសហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយទុនឲ្យបុល ដោយយកប្រាក់ការទាបជូនក្រុមប្រិតសំចៃ ១២០ ក្រុមនិងសមាជិកកសិករ ៥.៤០៥ នាក់ បុលជាមួយទឹកប្រាក់សរុបជិត ១១១ ពាន់លានដុង កើន ១២.៦៨៣ ពាន់លានដុងប្រៀប នឹងដំណាក់កាលជាមួយនៃឆ្នាំកន្លង។
ក្រៅពីនោះ ផ្ដើមពីប្រភពមូលនិធិឧបត្ថម្ភកសិករបានរំសាយទុន ៦៥០ លានដុងជូនគ្រួសារកសិករ ២៥ គ្រួនៅភូមិដាហូវ ង៉ាយហ្វា ឃុំភឿកហាវ និងភូមិបត់ចែក ឃុំលឿងហ្វាជាមួយទឹកប្រាក់ ២៥០ លានដុងសម្រាប់អនុវត្តគម្រោងការដាំដំណាំនិង វិនិយោគឲ្យគ្រួសារកសិករ ២៨ គ្រួនៅភូមិបាលៀម ឃុំហ្វាមិញនិងភូមិដាយថូង ឃុំហ៊ឹងម៉ី ជាមួយទឹកប្រាក់ ៤០០ លានដុង សម្រាប់អនុវត្តគម្រោងការចិញ្ចឹមគោមេ។
ទន្ទឹមនឹងនោះ រំសាយទុនពីមូលនិធិឧបត្ថម្ភកសិកររបស់ម្ឈិមសមាគមកសិករវៀតណាម ឧបត្ថម្ភដល់គ្រួសារកសិករ ២០ គ្រួនៅភូមិត្រួង ឃុំហ្វាឡើយអនុវត្តគម្រោងការចិញ្ចឹមគោមេ សរុបទឹកប្រាក់ ៥០០ លានដុង៕
ហ្វិញអឹង-លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។