• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

០៥ ខែដើមឆ្នាំ ២០២១៖ ទូទាំងខេត្តមានគ្រួសារប្រើអគ្គិសនីបន្ថែម ១.០១៤ គ្រួទៀត

10/06/2021 14:37

តាមប្រភពដំណឹងពីក្រុមហ៊ុនអគ្គិសនីត្រាវិញ ០៥ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តពង្រីកថ្មីផ្លូវខ្សែ កម្រិតមធ្យមបាន ១២,៩៣ គីឡូម៉ែត្រ ផ្លូវខ្សែ កម្រិតទាប ០៨ គីឡូម៉ែត្រ ដំណាក់បំបែរថាម ពល ១២៥ កន្លែង និងមានគ្រួសារប្រើអគ្គិសនី បន្ថែម ១.០១៤ គ្រួទៀត បង្កើនអត្រាគ្រួសារប្រើ អគ្គិសនីទូទាំងខេត្តមកទល់ពេលនេះ សម្រេច ៩៩,១៨%។ ថ្វីត្បិតដូច្នោះក្ដី ការផលិតនិងចែកចាយអគ្គិសនីថយចុះ ១,២% ប្រៀបនឹងពេលជាមួយនៃឆ្នាំកន្លង មូលហេតុ អាស្រ័យដោយបន្ថយ ថាមពលចេញពីបណ្ដាប្រភពអគ្គិសនីឡើងបណ្ដាញ អគ្គិសនីជាតិ។

បុគ្គលិកអគ្គិសនីទីវកឹងពិនិត្យជួសជុលបណ្ដាញអគ្គិសនី។ រូបថត៖ ថាច់ហ្វាង
     បានដឹងថា តម្លៃផលិតឧស្សាហកម្ម ០៥ ខែដើម ឆ្នាំតាមការប៉ាន់ស្មានអនុវត្តសម្រេច ១៥.៤៨២,៤ ពាន់លានដុង សម្រេច ៣៤,៣% ផែនការ កើន ៣,៧% ប្រៀបនឹងពេលជាមួយនៃឆ្នាំកន្លង។ ការ ផលិតឧស្សាហកម្មបន្ត បានស្ដារឡើងវិញនិងបង្កើនឡើង។ ក្នុងនោះ ឧស្សហកម្មច្នៃកើន ១១,៤% បណ្ដាផលិតផលឧស្សហកម្មច្នៃសុទ្ធតែកើន បើប្រៀបជាមួយនឹងពេលជាមួយនៃឆ្នាំកន្លង ដូចជាថ្នាំគ្រាប់គ្រប់ប្រភេទកើន ៥១% កម្រាលព្រំគ្រប់ប្រភេទកើន ២៤,៤% ថង់យួរគ្រប់ប្រភេទកើន ៦០,៧% ធ្យូងកើន ២២,៣% ខ្សែបញ្ជូនអគ្គិសនី សម្រាប់ប្រើក្នុងរថយន្តកើន ១៣,៣% កាត់ដេរ កើន ៣,៨%។ល។ វិស័យស្វាន់ទឹកកើន ៣,៥%។ ការផ្គត់ផ្គង់ទឹក សកម្មភាពគ្រប់គ្រង និងវិនិច្ឆ័យសំរាម ទឹកសំណល់កើន ០,៩%។ល។
     អនុសង្កាត់លេខ ៥ ទីប្រជុំជនកូវកែ៖ មានគ្រួសារប្រជាជន ១០០% ប្រើអគ្គិសនីសុវត្ថិភាព និងប្រិតសំចៃ
លោកវិញង៉ុកហ៊ីប ប្រធានគណៈកម្មការប្រជាជនអនុសង្កាត់លេខ ៥ ទីប្រជុំជនកូវកែ បានឲ្យដឹងថា៖ អនុសង្កាត់លេខ ៥ មានប្រជាជន ២៤០ គ្រួសារ ដោយមានមនុស្សរាយ ប្រមាណ ៨០០ នាក់។ គិតតាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ជារៀងរាល់ឆ្នាំ អនុសង្កាត់លេខ ៥ មានគ្រួសារ ប្រជាជន ១០០% បានផ្សព្វផ្សាយអំពីប្រិតសំចៃ អគ្គិសនី។ ឆ្លងតាមរយៈនោះ គ្រួសារប្រជាជនទាំងអស់ក្នុងអនុសង្កាត់ប្រើបណ្ដាប្រភេទ អំពូលភ្លើងប្រិតសំចៃអគ្គិសនី អនុវត្តបណ្ដាវិធានការ  ប្រិតសំចៃអគ្គិសនីក្នុងការប្រជុំជីវភាពនិងផលិត ផ្ដើមពីនោះ ប្រើប្រាស់អគ្គិសនីសមស្របជាមួយ នឹងលក្ខណៈសេដ្ឋកិច្ចរបស់គ្រួសារ។
ដើម្បីសម្រេចបានគោលដៅនោះ រៀងរាល់ឆ្នាំ គណៈកម្មការសាខាបក្សអនុសង្កាត់លេខ ៥ បានកសាងសេចក្ដីសម្រេចចិត្តរួចប្រគល់ឲ្យបណ្ដា អង្គការមហាជនផ្សព្វផ្សាយដល់សមាជិកដើម្បីជ្រោមជ្រែងចលនាប្រិតសំចៃអគ្គិសនី។ សាខាបក្សអនុសង្កាត់លេខ ៥ មានបក្ខជន ៥៤ រូប។ ដោយមានចំនួនច្រើនក៏ដូចជាគុណភាពសកម្មភាព របស់បណ្ដាអង្គការមហាជន៖ មានសមាជិក សម្ព័ន្ធយុវជន ០៦ នាក់ សមាជិកសមាគមកសិករ ៨០ នាក់ សមាជិកាសមាគមនារី ១៥២ នាក់ និងសមាជិកសមាគមអតីតយុទ្ធជន ១៦ នាក់បានរួមចំណែកបង្កើតជាចលនាប្រិតសំចៃអគ្គិសនី មានប្រសិទ្ធភាព។
     នៅពេលប្រជុំជីវភាពតាមកាលកំណត់ បណ្ដាអង្គការមហាជនបានផ្សព្វផ្សាយគោលការណ៍ស្ដីពីប្រិតសំចៃអគ្គិសនី ទន្ទឹមនឹងនោះ ណែនាំផ្ដល់ ចំណេះដឹងជូនសមាជិក គ្រួសារសមាជិកអំពីប្រិតសំចៃអគ្គិសនី។ ផ្ដើមពីនោះ បណ្ដាសមាជិកបានក្លាយជាស្នូលក្នុងគ្រួសារនីមួយៗ ម្ចាស់ការអនុវត្តការប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព៕           ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.