
កន្លង សម្ព័ន្ធយុវជនខេត្តចាត់តាំងកម្មវិធីជូនរង្វាន់នៃពិធីប្រឡងគោលគំនិតច្នៃប្រតិដ្ឋបៃតងឆ្នាំ ២០២២ដោយរូបភាពផ្ទាល់ និងផ្សាយបន្តផ្ទាល់។
27/09/2022 10:08
បណ្ណាល័យសាលាបឋមសិក្សា ហ្វាធ្វឹង (អា) ស្រុកចូវថាញ់បានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តទទួលស្គាល់សម្រេចកិត្តិនាម "បណ្ណាល័យទំនើប" ឆ្នាំសិក្សា ២0២១-២0២២ តាមសេចក្តីសម្រេចលេខ ៧៥៦/QĐ-SGDĐT ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២0២២។ ដើម្បីសម្រេចកិត្តិនាមបណ្ណាល័យទំនើប ទន្ទឹមនឹង បានបណ្តាផ្នែកមានសមត្ថកិច្ចឧបត្ថម្ភកសាងមូលដ្ឋានសម្ភារ ទិញឧបករណ៍ កម្មាភិបាលគ្រូបង្រៀន បុគ្គលិក និងសិស្សរបស់សាលា តែងប្តេជ្ញាអនុវត្តល្អសកម្មភាពរបស់បណ្ណាល័យ និងធ្វើជាគំរូក្នុងការអានសៀវភៅ កាសែត រួមចំណែកសាយភាយ "វប្បធម៌អាន" ក្នុងសាលារៀន និងសង្គម។
23/09/2022 09:58
ក្នុងបណ្តាឆ្នាំកន្លងមកនេះ ការងារអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌របស់ជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តត្រា វិញតែងបានផ្សព្វផ្សាយដោយព្រមៗ ម្ចាស់ការ រវៀសរវៃ ច្នៃប្រតិដ្ឋហើយសម្រេចបានលទ្ធផលយ៉ាងសកម្ម។ អនុវត្តគោល ការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីការងារអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ អក្សរសាស្ត្ររបស់ជន រួមជាតិខ្មែរ។ ក្នុងបណ្តាឆ្នាំកន្លង ការបង្ហាត់បង្រៀនអក្សរសាស្ត្រខែរជូនកូនប្អូនរបស់ជនរួមជាតិនៅនឹងបណ្តាវត្ត សាលា រៀននៅលើភូមិសាស្ត្រខេត្តត្រាវិញតែងទទួលបានការគាំទ្រឧបត្ថម្ភ ជំរុញទឹកចិត្តពីរដ្ឋអំណាចមូលដ្ឋាន និងជនរួមជាតិ មាមីងពុទ្ធបរិស័ទទាំងស្មារតី សម្ភារ ក៏ដូចជាថវិកា បានក្លាយជាចលនារៀនសូត្រយ៉ាងខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រពៃណីវប្បធម៌អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។
20/09/2022 09:07
ដើម្បីអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី១២ សម្ព័ន្ធយុវជនស្រុកថ្កូវបានកសាងផែនការ និងកិច្ចការជាក់ស្តែងជាច្រើនដូចជា៖ កសាងស្ពាននៅជនបទ បង្គោលអគ្គិសនីអុចបំភ្លឺផ្លូវជនបទ ។ល។ សរុបទឹកប្រាក់ជាង ១,១ពាន់លានដុង។
20/09/2022 08:56
កាលពីថ្ងៃទី ១៣ ខែកញ្ញានៅសាលាសកលវិទ្យាល័យត្រាវិញ សមាគមកាកបាទក្រហមខេត្ត សហការជាមួយសាលាសកលវិទ្យាល័យត្រាវិញជូនអាហារូបករណ៍ និងអំណោយដល់និស្សិតក្រីក្រ ៥០នាក់។ អំណោយមួយចំណែកមានតម្លៃ១,៥លានដុងនិងសៀវភៅ១០ក្បាល។ បណ្ដានិស្សិតដែលទទួលបានអាហារូបករណ៍និងអំណោយសុទ្ធតែមានស្ថានភាពគ្រួសារលំបាក ប៉ុន្តែមានឆន្ទៈ និងស្មារតីរឹងមាំជម្នះការលំបាកដើម្បីបន្តការសិក្សា។ ផ្តើមពីអាហារូបករណ៍អត្ថន័យទាំងនេះនឹងរួមចំណែកជំរុញទឹកចិត្តឲ្យប្អូនៗ ខិតខំឆ្លងកាត់រាល់ការលំបាក នឹងនរចិត្តក្នុងការរៀនសូត្រ។
09/09/2022 06:55
កាលពីថ្ងៃទី ០៦ ខែកញ្ញាសាលាអប់រំកុមារពន្លកទីប្រជុំជនថ្កូវទទួលបណ្ណសម្រេចបទដ្ឋានជាតិកម្រិតទី ១ និងបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣។
06/09/2022 09:29
កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ គ្រួសារលោកថាច់ធួងសហការជាមួយ លោកថាច់នេន ប្រធានគណៈកម្មការប្រជាជនភូមិជ្រៃប្រាសាទ (ឃុំដូងចូវ ស្រុកយ្វៀងហាយ) ជូនអំណោយ ៣៦០ ចំណែកដល់ប្រជាជននៅមូលដ្ឋាន។ ក្នុងនោះអំណោយ ១១០ ចំណែកបានជូនដល់ព្រឹទ្ធាចារ្យ ក្នុងមួយចំណែកៗរួមមាន ប្រាក់ ២០០ ពាន់ដុង វ៉ែនតា ប្រេងខ្យល់ និងសម្ភារសម្រាប់ប្រើប្រាស់ផ្សេងៗ សរុបតម្លៃជាង ៥០០ ពាន់ដុង។ អំណោយ ២៥០ ចំណែកបានជូនដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក ក្នុងមួយចំណែកៗរួមមាន៖ ប្រាក់ ១០០ ពាន់ដុង អង្ករ ១០ គីឡូក្រាម មី ០១ ធុង សរុបតម្លៃ ៣០០ ពាន់ដុង។
06/09/2022 09:22
លោកត្រឹងទ្រីយុង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអតីតលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ រួមជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទើបអញ្ជើញទៅប្រគល់ជូនប្រាក់ឧបត្ថម្ភសាងសង់ផ្ទះមិត្តរួមអាវុធ ០៥ ខ្នងដល់សមាជិកអតីតយុទ្ធជនផាមវ៉ាំងបែតឺ (នៅឃុំម៉ីហ្វា) ឡេវ៉ាំងយុង (នៅឃុំធ្វឹងហ្វា) វ៉ទ្រុងឡុក (នៅឃុំវិញគីម) ថាច់ឃ្វិច និងង្វៀងថាញ់ផុង (នៅឃុំទ្រឿងទ័រ) ស្រុកកូវង៉ាង។ ផ្ទះមួយខ្នងៗបានឧបត្ថម្ភ ៥០ លានដុង។
06/09/2022 09:11
ឆ្នាំ ២០២១ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ ០១-KL/TW ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ ស្តីពីបន្តការអនុវត្តន៍សារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ (នីតិកាលទី ១២) ស្តីពី “ជំរុញមាំការងាររៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ ឆ្លងតាមរយៈនោះ មានសមាជិកា និងបងប្អូននារីជាច្រើនយកចិត្តទុកដាក់រៀនសូត្របានល្អ ព្រមទាំងមានទង្វើជាក់ស្តែង តាមដំបូន្មានអ៊ំ ។ ក្នុងនោះមានបងស្រី គាងធីឡែហ្វា ប្រធានសមាគមសហព័ន្ធន៍នារីឃុំឡុងឌឹក ទីក្រុងត្រាវិញ បងស្រី គឹមធីសុធន អនុប្រធានសាខាសមាគមនារីភូមិភូមិព្រៃវល្លិ៍ (បេ) ឃុំ ង៉ុកបៀង ស្រុកថ្កូវ។
30/08/2022 05:41
កន្លងហើយ សាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញចាត់តាំងពិធីចុះហត្ថលេខាកត់ចំណាំការយល់ព្រមសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកទេស GEMEP ទីក្រុងហូជីមិញ។