• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សាលាបឋមសិក្សាហ្វាធ្វឹង (អា) - សាយភាយ "វប្បធម៌អានសៀវភៅ"

27/09/2022 10:08

បណ្ណាល័យសាលាបឋមសិក្សា ហ្វាធ្វឹង (អា) ស្រុកចូវថាញ់បានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តទទួលស្គាល់សម្រេចកិត្តិនាម "បណ្ណាល័យទំនើប" ឆ្នាំសិក្សា ២0២១-២0២២ តាមសេចក្តីសម្រេចលេខ ៧៥៦/QĐ-SGDĐT ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២0២២។ ដើម្បីសម្រេចកិត្តិនាមបណ្ណាល័យទំនើប ទន្ទឹមនឹង បានបណ្តាផ្នែកមានសមត្ថកិច្ចឧបត្ថម្ភកសាងមូលដ្ឋានសម្ភារ ទិញឧបករណ៍ កម្មាភិបាលគ្រូបង្រៀន បុគ្គលិក និងសិស្សរបស់សាលា តែងប្តេជ្ញាអនុវត្តល្អសកម្មភាពរបស់បណ្ណាល័យ និងធ្វើជាគំរូក្នុងការអានសៀវភៅ កាសែត រួមចំណែកសាយភាយ "វប្បធម៌អាន" ក្នុងសាលារៀន និងសង្គម។

     បណ្ណាល័យមានទំហំជិត ១00 ម៉ែត្រក្រឡា មានសៀវភៅគ្រប់ប្រភេទជាង ១0 ពាន់ក្បាលដូចជា៖ សៀវភៅពុម្ពសម្រាប់សិស្សសាលា (ពីថ្នាក់ទី ១ ដល់ថ្នាក់ ៥) សៀវភៅរឿងនិទានសម្រាប់កុមារ សៀវភៅជំនាញផ្នែកអប់រំ ឯកសារច្បាប់ផ្សេងៗ។ល។ ដើម្បីបានទទួលស្គាល់ជាបណ្ណាល័យទំនើប សាលាបឋមសិក្សា ហ្វាធ្វឹង (អា) បានកសាងបណ្ណាល័យឲ្យគ្រប់សម្បទា ០៥ យ៉ាង តាមសេចក្តីសម្រេចចិត្តលេខ ០១/២០០៤/QĐ-BGDĐTចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០០៤ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីកែប្រែ បំពេញបន្ថែមនៃសេចក្តីសម្រេចចិត្តលេខ ០១/២០០៣/QĐ-BGDĐTចុះថ្ងៃទី ២ ខែមករា ឆ្នាំ ២០០៣ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយសេចក្តីកំណត់អំពីបណ្ណាល័យសាលារៀនសកល។ ចំណុចសំខាន់បំផុតដែលបណ្ណាល័យសាលាបឋមសិក្សា ហ្វាធ្វឹង (អា) សម្រេចបាននោះគឺមានសៀវភៅពុម្ព ទស្សនាវដ្តីជាង ១0 ពាន់ក្បាល ។ ទន្ទឹមនឹងនោះ បណ្ណាល័យបានគណៈកម្មាធិការប្រជាជនស្រុកឧបត្ថម្ភថវិកាក្នុងមួយឆ្នាំ ០២% (ស្មើនឹង ០៨ លានដុង) សម្រាប់ទិញសៀវភៅបន្ថែមសម្រាប់គ្រូបង្រៀន និងសិស្សអាន។ វិនិយោគទិញសម្ភារ ឧបករណ៍ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យដូចជា៖ តុ កៅអី សម្ភារសម្រាប់តុបតែងបណ្ណាល័យឱ្យបានស្អាត សមស្របតាមវ័យរបស់សិស្ស ដើម្បីទាក់ទាញអារម្មណ៍សិស្សឲ្យចូលមកបណ្ណាល័យដើម្បីអានសៀវភៅ។ វិនិយោគទិញ​កំព្យុទ័រ​ភ្ជាប់​អ៊ីនធើណែត​សម្រាប់​​គ្រូបង្រៀន និងសិស្សអាន​សៀវភៅ online និង​តាមដាន​ព័ត៌មាន​លើប្រព័ន្ធ​អ៊ីនធើណែត​។

អ្នកគ្រូជុងធីធ្វីហាំងចាងហ្វាងសាលាបឋមសិក្សា ហ្វាធ្វឹង អា ចង្អុលការកម្មាភិបាលបណ្ណាល័យចាត់តាំងសកម្មភាពបណ្ណាល័យ។

      ប្អូ​នថាច់ត្រឹងសុធីរាជាសិស្សថ្នាក់ទី ៥/៥ សាលាបឋមសិក្សា ហ្វាធ្វឹង (អា)បានឲ្យដឹង៖ ពេលសម្រាករៀន ឬពេលដែលប្អូនទៅដល់សាលាមុនម៉ោង​ចូលរៀនប្អូនតែងទៅកាន់បណ្ណាល័យដើម្បីអានសៀវភៅ ឬអានរឿងនិទានរបស់កុមារ។ ដោយសារសៀវភៅបានរៀបមាន​សណ្តាប់ធ្នាប់ល្អតាមប្រធានបទនីមួយៗ ងាយស្រួល​ក្នុង​ការស្វែងរកសៀវភៅសម្រាប់អាន។ ពេលទៅបណ្ណាល័យអានសៀវភៅ ប្អូននៅទាំង​បានជួបសំណេះសំណាលជាមួយមិត្តភ័ក្តិដើម្បីចែករំលែកបទពិសោធន៍គ្នាតាមរយៈការអានសៀវភៅ អត្ថបទល្អៗ ជាពិសេសចែករំលែកអំពីគំរូសិស្សល្អ ដើម្បីមិត្តភក្តិយកតម្រាប់តាម។

     បំពេញល្អការងារមុខជំនាញផង និងបំពេញល្អការងារជាកម្មាភិបាលបណ្ណា​ល័យ​ផង អ្នកគ្រូឡឹមធីបាវត្រឹង បង្រៀនមុខវិជ្ជាវិចិត្រសិល្បៈសាលាបឋមសិក្សា ហ្វាធ្វឹង (អា)សំណេះ​សំ​ណាលថា៖ ខ្ញុំរីករាយ និងចូលចិត្តធ្វើការងារនៅបណ្ណាល័យនេះណាស់។ ពីព្រោះខ្ញុំ​ចូលចិត្តអានសៀវភៅម្ល៉ោះហើយពេលដែលឃើញលោកគ្រូ អ្នកគ្រូ និងសិស្សមកចុះ​ឈ្មោះខ្ចីសៀវភៅយកទៅផ្ទះអាន ឬមកអានសៀវភៅនៅបណ្ណាល័យ ខ្ញុំសប្បាយ​ចិត្តណាស់។

អ្នកគ្រូជុងធីធ្វីហាំងចាងហ្វាងសាលាបឋមសិក្សាហ្វាធ្វឹង អាណែនាំសិស្សអានសៀវភៅ។

      ឆ្នាំសិក្សា ២0២២-២0២៣ សាលាបឋមសិក្សា ហ្វាធ្វឹង (អា) មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៤៩ នាក់។ ក្នុង​នោះ​មាន​គ្រូបង្រៀន និង​បុគ្គលិក​ខ្មែរ​ ១០​នាក់ មាន​សិស្សរួម​ជាង ៨៩០​នាក់ (សិស្ស​ខ្មែរ​​ជិត ៤០%)។ ជាមធ្យមក្នុងមួយថ្ងៃ ក្រៅពីម៉ោងរៀន មានគ្រូ និងសិស្សជិត ២០០ នាក់មកកាន់បណ្ណាល័យដើម្បីអាន​សៀវភៅ ប្រើកំព្យុំទ័រស្រាវជ្រាវឯកសារផ្សេងៗលើប្រព័ន្ធអីនធើណែត។ បណ្ណាល័យមានតួនាទីសំខាន់ ជាឃ្លាំងស្តុកទុកចំណេះដឹងទូទៅសម្រាប់គ្រូបង្រៀន និងសិស្សស្រាវជ្រាវ រៀនសូត្រ។ ហេតុនោះកម្មាភិបាល គ្រូបង្រៀន និងសិស្សសាលាបឋមសិក្សា ហ្វាធ្វឹង (អា) តែងមានទម្លាប់ល្អក្នុងការអានសៀវភៅនៅបណ្ណាល័យ រួមចំណែកសាយភាយ “វប្បធម៌អានសៀវភៅ” ទូលំទូលាយនៅបណ្តាសាលារៀន និងសង្គម។

      អ្នកគ្រូជុងធីធ្វីហាំងចាងហ្វាងសាលាបឋមសិក្សា ហ្វាធ្វឹង (អា) បានឲ្យដឹង៖ ជាច្រើនឆ្នាំកន្លង សាលាតែងទទួលបានការឧបត្ថម្ភគាំទ្ររបស់មន្ទីរ-ការិយាល័យអប់រំ និងបណ្តុះបណ្តាល និងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គណៈតំណាងឪពុកម្តាយសិស្ស និងការចូល រួមចំណែកយ៉ាងសកម្មរបស់គ្រូបង្រៀន បុគ្គលិក និងសិស្សក្នុងការធ្វើអនាម័យ រៀបចំសៀវភៅ បិទលេខកូដ បែងប្រភេទសៀវភៅដើម្បីគ្រូបង្រៀន និងសិស្សងាយស្រួលជ្រើសសៀវភៅសម្រាប់អាន៕

អត្ថបទ‑រូបថត៖ សុជា

គ្រូបង្រៀនថតរូបជាមួយសិស្សសាលា។

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.