27/09/2022 10:14
ពិធីប្រឡងគំនិតច្នៃប្រតិដ្ឋបៃតងឆ្នាំ ២០២២ នេះបានចាប់ផ្តើមពីខែមីនាដល់ខែមិថុនាឆ្នាំ ២០២២ ជាមួយនឹងគោលគំនិតចំនួន ៦៦៣ យ៉ាងពីក្រុមអ្នកចូលរួម ០៤ ក្រុម៖ ក្រុមទី ១ (សិស្សអនុវិទ្យាល័យ វិទ្យាល័យ) មាន ១៦៥ គោលគំនិត។ ក្រុមទី ២ (សិស្សនិស្សិតសាលាមធ្យមសិក្សា ឧត្តមសិក្សា និងមហាវិទ្យាល័យ)មាន ៦១ គោលគំនិត។ ក្រុមទី ៣ (យុវជនទីក្រុង ជនបទ និងកម្មករ) មាន ២៩០ គោលគំនិត។ ក្រុមទី ៤ (យុវជន បុគ្គលិក និយោជិត និងកងកម្លាំងប្រដាប់អាវុធ)មាន ១៤៧ គោលគំនិត។
លោក វ៉មិញញ៉ឹក អនុលេខាសម្ព័ន្ធយុវជនខេត្ត ជូនរង្វាន់ដល់សមូហភាព និងបុគ្គល។
លទ្ធផល គណៈចាត់តាំងបានជូនរង្វាន់លេខមួយចំនួន ០៤ រង្វាន់ដល់បណ្ដាគោលគំនិតដូចជា៖ ទម្រង់បន្លែ និងកាហ្វេស្អាតរបស់អ្នកនិពន្ធត្រឹងចន្ធី (ស្រុកថ្កូវ) ផលិតប្រដាប់ប្រដាសម្រាប់ក្មេងលេងពីវត្ថុធាតុដើមធម្មជាតិរបស់អ្នកនិពន្ធថាច់ធីម៉ីតៀង (ស្រុកចូវថាញ់) ម៉ាស៊ីនចម្រោះខ្យល់ដោយថាមពលពន្លឺព្រះអាទិត្យរបស់អ្នកនិពន្ធ ឡេក្វឹកហ្វី សិស្សសាលាអនុវិទ្យាល័យ លីទឺត្រុង (ទីក្រុងត្រាវិញ) ការប្រើប្រាស់កម្រាលព្រំធ្វើពីសរសៃសូត្រចេក -ដំណោះស្រាយថ្មីដើម្បីការពារបរិស្ថានរបស់អ្នកនិពន្ធ ត្រឹងធីង៉ុកត្រាំ (និស្សិតសាលាសាកលវិទ្យាល័យត្រាវិញ)។ គណៈចាត់តាំងបានជូនរង្វាន់លេខ ២ ចំនួន ០៨ រង្វាន់ និងរង្វាន់លេខ៣ចំនួន ១២ រង្វាន់ព្រមទាំងរង្វាន់លើកទឹកចិត្តចំនួន ៤០ រង្វាន់ដល់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធ។
បានដឹងថានេះជាឆ្នាំទី ៤ ដែលសម្ព័ន្ធយុវជនខេត្ត និងសមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តចាត់តាំងពិធីប្រឡងគោលគំនិតច្នៃប្រតិដ្ឋបៃតងសម្រាប់សមាជិកសម្ព័ន្ធយុវជន សិស្សនិស្សិតដើម្បីពង្រីកផ្នត់គំនិតនិ ងការច្នៃប្រតិដ្ឋក្នុងវិស័យការពារភោគផល ប្រិតសំចៃថាមពល បង្កើតផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន រក្សា និងធ្វើឲ្យសម្បូរបែបជីវសាស្រ្តដោយមានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង និងការពារភោគផលធម្មជាតិ និងបរិស្ថាន៕
ដំណឹង-រូបថត៖ ច័ន្ទសង្ហា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។